DescriptionJob Description
BenefitsBenefits Package
CompanyCompany Profile
ContactCompany Contact
Job Overview
# Hiring1 Position
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionAccounting / Finance
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required Language
English
DeadlineDec 10, 2026
Location Phnom Penh
Job Summary
បុគ្គលិករៀបចំថវិកា និងផែនការ មានទំនួលខុសត្រូវជួយគាំទ្រក្នុងការគ្រប់គ្រង ការរៀបចំផែនការហិរញ្ញវត្ថុ ការព្យាករណ៍លទ្ធផលហិរញ្ញវត្ថុ និងការវិភាគទិន្នន័យហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ធានាការប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលដៅអាជីវកម្មរបស់ក្រុមហ៊ុន។
Responsibilities and Duties
Main Duties (ភារកិច្ចចម្បង):
- ចូលរួមរៀបចំ និងប្រមូលទិន្នន័យសម្រាប់ផែនការហិរញ្ញវត្ថុ និងថវិកាប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
- រៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការថវិកា និងការព្យាករណ៍ហិរញ្ញវត្ថុ ប្រចាំខែ ត្រីមាស និងឆ្នាំ។
- វិភាគចំណូល ចំណាយ ប្រាក់ចំណេញ លំហូរសាច់ប្រាក់ និងសូចនាករហិរញ្ញវត្ថុសំខាន់ៗរបស់ក្រុមហ៊ុន។
- វិភាគភាពខុសគ្នារវាងលទ្ធផលជាក់ស្តែង និងផែនការថវិកា (Budget vs. Actual Analysis) ព្រមទាំងកំណត់មូលហេតុនៃភាពខុសគ្នា (Variance) ។
- រៀបចំការវិភាគចំណាយ និងស្វែងរកឱកាសកាត់បន្ថយចំណាយ ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពប្រតិបត្តិការ។
- ប្រមូល ផ្ទៀងផ្ទាត់ និងវិភាគទិន្នន័យហិរញ្ញវត្ថុពីប្រភពផ្សេងៗ និងផ្នែកពាក់ព័ន្ធ ដើម្បីធានាភាពត្រឹមត្រូវនៃរបាយការណ៍។
- រៀបចំគំរូហិរញ្ញវត្ថុ (Financial Models) ដើម្បីវាយតម្លៃលទ្ធផលហិរញ្ញវត្ថុក្រោមស្ថានភាពផ្សេងៗ។
- ផ្តល់អនុសាសន៍ផ្អែកលើទិន្នន័យ ដើម្បីគាំទ្រការសម្រេចហិរញ្ញវត្ថុជូនអ្នកគ្រប់គ្រង។
- តាមដាន និងប្រៀបធៀបការចំណាយជាក់ស្តែងរបស់ផ្នែកនីមួយៗធៀបនឹងថវិកាដែលបានអនុម័ត។
- សហការជាមួយផ្នែកគណនេយ្យ ផ្នែកហិរញ្ញវត្ថុ ផ្នែកលក់ និងផ្នែកពាក់ព័ន្ធ ដើម្បីប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យ។
- រៀបចំរបាយការណ៍ស្តីពីការអនុវត្តថវិកា ចំណូល ចំណាយ និងប្រាក់ចំណេញ ព្រមទាំងរបាយការណ៍ផ្សេងតាមតម្រូវការអ្នកគ្រប់គ្រង។
- រៀបចំការព្យាករណ៍ចំណូល ចំណាយ និងប្រាក់ចំណេញ ដោយផ្អែកលើទិន្នន័យចាស់ និងផែនការអាជីវកម្ម។
- រៀបចំតារាងសង្ខេបទិន្នន័យ និង Dashboard សម្រាប់តាមដានសូចនាករប្រតិបត្តិការហិរញ្ញវត្ថុ។
- វិភាគនិន្នាការហិរញ្ញវត្ថុ និងលទ្ធភាពហិរញ្ញវត្ថុនៃគម្រោង ឬសកម្មភាពអាជីវកម្ម ដើម្បីគាំទ្រការសម្រេចចិត្តរបស់អ្នកគ្រប់គ្រង។
- វិភាគ និងកំណត់មូលហេតុនៃបញ្ហា ឬភាពខុសគ្នានៃលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងស្នើដំណោះស្រាយ និងអនុសាសន៍កែលម្អជូនអ្នកគ្រប់គ្រង។
- រៀបចំ និងរក្សាទុកឯកសារពាក់ព័ន្ធ ទាំង Hard Copy និង Soft Copy ឱ្យមានរបៀបរៀបរយ និងងាយស្រួលស្វែងរក។
- រក្សាសណ្តាប់ធ្នាប់ គោរពវិន័យនិងបទបញ្ជារផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
- រៀបចំការវិភាគហិរញ្ញវត្ថុពិសេស តាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
- រៀបចំការព្យាករណ៍ហិរញ្ញវត្ថុសម្រាប់គម្រោង ឬការវិនិយោគថ្មីៗ។
- ចូលរួមវិភាគលទ្ធផលហិរញ្ញវត្ថុ ដើម្បីគាំទ្រកិច្ចប្រជុំថ្នាក់គ្រប់គ្រង។
- រៀបចំការវិភាគសេណារីយ៉ូហិរញ្ញវត្ថុ ក្នុងករណីមានការផ្លាស់ប្តូរផែនការ ឬស្ថានភាពអាជីវកម្ម។
- អនុវត្តការងារផ្សេងៗដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងផែនការ តាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
Qualifications and Skills
- បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច ធនាគារ ឬជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងហិរញ្ញវត្ថុ គណនេយ្យ ការរៀបចំថវិកា ឬការវិភាគទិន្នន័យហិរញ្ញវត្ថុយ៉ាងតិច 2ឆ្នាំ
- មានចំណេះដឹងអំពីការរៀបចំថវិកា ការព្យាករណ៍ហិរញ្ញវត្ថុ និងការវិភាគភាពខុសគ្នារវាងផែនការ និងលទ្ធផលជាក់ស្តែង
- ជំនាញរៀបចំថវិកា និងផែនការហិរញ្ញវត្ថុ (Budgeting & Financial Planning)។
- ជំនាញវិភាគទិន្នន័យ និងរបាយការណ៍ហិរញ្ញវត្ថុ (Financial Analysis & Reporting)។
- ជំនាញបង្កើតគំរូហិរញ្ញវត្ថុ និងការព្យាករណ៍ (Financial Modeling & Forecasting)។
- អាចប្រើប្រាស់ Power BI, ERP ឬប្រព័ន្ធហិរញ្ញវត្ថុផ្សេងៗ (ផ្តល់អាទិភាព)
- អាចប្រើប្រាស់កុំព្យូទ័រ Microsoft 365 (Word, Excel, PowerPoint, Outlook, Planner, SharePoint) Internet, Email បានល្អ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
- អាចធ្វើការជាមួយ Deadline និងការងារច្រើនក្នុងពេលតែមួយ
- សកម្ម និងមានភាពច្នៃប្រឌិត
- យកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត និងភាពជាម្ចាស់ការងារ
- មានសុចរិតភាព និងអាចរក្សាការសម្ងាត់បានខ្ពស់
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
How to Apply
NameCBVH
TitleHR Department
Phone Number+855 12333861
Emailrecruitment@cbvh.com.kh
Address
ផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
Other opening vacancies from CBVH
To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.







_x2.png)








