HRINC Jobs's Logo
CBVH‎ Cover
CBVH‎ Logo

បុគ្គលិកធនធានមនុស្ស

CBVH‎
Battambang

Login to see salary

Job Overview

# Hiring1 Position
Job TypePermanent Job
Exp. LevelSenior Executive/Officer
Job FunctionHuman Resources
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required Language
Khmer English
DeadlineNov 4, 2026
Location Battambang

Job Summary

បុគ្គលិកធនធានមនុស្ស (Attendance & Absence, Discipline, Compensation & Payroll) មានទំនួលខុសត្រូវក្នុងការគ្រប់គ្រង និងអនុវត្តប្រតិបត្តិការធនធានមនុស្សប្រចាំថ្ងៃ ពាក់ព័ន្ធនឹងការគ្រប់គ្រងវត្តមាន និងអវត្តមានបុគ្គលិក ការអនុវត្តវិន័យការងារ ការរៀបចំប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗរបស់បុគ្គលិក។ ធានាថាទិន្នន័យធនធានមនុស្សមានភាពត្រឹមត្រូវ ស្របតាមគោលនយោបាយ និងច្បាប់ការងារ ព្រមទាំងគាំទ្រដល់ប្រតិបត្តិការអាជីវកម្មឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

Responsibilities and Duties

ការគ្រប់គ្រងវត្តមាន និងអវត្តមានបុគ្គលិក (Attendance & Absence)

  • គ្រប់គ្រង និងតាមដានវត្តមានបុគ្គលិកប្រចាំថ្ងៃ
  • បញ្ចូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យការចេញមុន ការចេញក្រៅ និងការឈប់សម្រាករបស់បុគ្គលិក
  • ត្រួតពិនិត្យ និងគ្រប់គ្រងវត្តមាន អវត្តមាន ម៉ោងបន្ថែម និងវេនការងារ
  • រៀបចំរបាយការណ៍វត្តមាន ម៉ោងបន្ថែម និងទិន្នន័យពាក់ព័ន្ធប្រចាំខែ
  • តាមដាន និងសម្របសម្រួលការដោះស្រាយបញ្ហាមកយឺត អវត្តមាន និងការខកខានការងារ ជាមួយប្រធានផ្នែក
  • រៀបចំ និងធ្វើបច្ចុប្បន្នភាពទិន្នន័យវត្តមាន និងអវត្តមានក្នុង HR System សម្រាប់គណនាអត្ថប្រយោជន៍បុគ្គលិក

ការគ្រប់គ្រងវិន័យការងារ (Discipline

  • អនុវត្ត និងតាមដានការគោរពវិន័យការងារតាមគោលនយោបាយ និងបទបញ្ជាក្រុមហ៊ុន
  • សម្របសម្រួល និងដោះស្រាយករណីវិន័យជាមួយប្រធានផ្នែក និងអ្នកពាក់ព័ន្ធ
  • រៀបចំលិខិតព្រមាន និងឯកសារវិន័យផ្សេងៗតាមនីតិវិធីក្រុមហ៊ុន
  • ផ្តល់ការណែនាំដល់បុគ្គលិកអំពីបទបញ្ជា និងវិន័យការងារ

ការគ្រប់គ្រងប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ (Compensation & Payroll)

  • រៀបចំ និងដំណើរការប្រាក់បៀវត្សរ៍ប្រចាំខែឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
  • ធ្វើបច្ចុប្បន្នភាពប្រាក់បៀវត្ស និងព័ត៌មានពាក់ព័ន្ធក្នុង HR System
  • រៀបចំ និងគណនាការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំតាមគោលការណ៍ក្រុមហ៊ុន
  • គណនាប្រាក់ខែ ម៉ោងបន្ថែម ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភ និងការកាត់ប្រាក់ផ្សេងៗ
  • រៀបចំ និងសម្របសម្រួលការបង់ភាគទាន NSSF និងឯកសារពាក់ព័ន្ធ
  • រក្សាការសម្ងាត់ព័ត៌មានប្រាក់បៀវត្ស និងទិន្នន័យបុគ្គលិក
  • ដោះស្រាយសំណួរ និងបញ្ហាពាក់ព័ន្ធនឹងប្រាក់បៀវត្ស និងអត្ថប្រយោជន៍បុគ្គលិក
  • សម្របសម្រួល និងរក្សាទំនាក់ទំនងការងារជាមួយទីស្នាក់ការកណ្ដាលលើការងារ និងបញ្ហាពាក់ព័ន្ធ
  • បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង
  • ចូលរួមសម្របសម្រួល និងរៀបចំព្រឹត្តិការណ៍ផ្សេងៗរបស់ក្រុមហ៊ុនតាមតម្រូវការ
  • ជួយគាំទ្រ និងសម្របសម្រួលការងារក្នុងផ្នែក នៅពេលសមាជិកអវត្តមាន
  • ចូលរួមក្នុងគម្រោង ឬកិច្ចការពិសេសផ្សេងៗតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង


Qualifications and Skills

  • បរិញ្ញាបត្រផ្នែកធនធានមនុស្ស គណនេយ្យ រដ្ឋបាល ច្បាប់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានបទពិសោធន៍ការងារផ្នែកធនធានមនុស្ស (HR Administration, Attendance & Payroll) យ៉ាងតិច ១–៣ ឆ្នាំ
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រងវត្តមានបុគ្គលិក កិច្ចសន្យាការងារ ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍បុគ្គលិក
  • មានបទពិសោធន៍លើ Payroll System និង HRIS (អាទិភាព)
  • អាចគណនាប្រាក់បៀវត្សរ៍ ម៉ោងបន្ថែម (OT) ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗបានត្រឹមត្រូវ
  • មានចំណេះដឹងអំពីច្បាប់ការងារ បទបញ្ជាផ្ទៃក្នុង និងការគ្រប់គ្រងវិន័យបុគ្គលិក
  • អាចរៀបចំកិច្ចសន្យាការងារ លិខិតរដ្ឋបាល និងឯកសារ HR ផ្សេងៗ
  • មានជំនាញក្នុងការរៀបចំ និងគ្រប់គ្រងឯកសារ (Filing System) បានល្អ
  • អាចប្រើប្រាស់ Microsoft Office ជាពិសេស Excel និង Payroll System បានល្អ
  • មានការយល់ដឹងអំពី Compliance, NSSF និងការត្រួតពិនិត្យផ្ទៃក្នុង (Audit)
  • សមត្ថភាពរក្សាការសម្ងាត់ព័ត៌មានប្រាក់បៀវត្សរ៍ និងព័ត៌មានបុគ្គលិកបានយ៉ាងល្អ
  • មានភាពបត់បែន រហ័សរហួន និងអាចធ្វើការក្រោមសម្ពាធបាន
  • ម៉ត់ចត់ អត់ធ្មត់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការងារ
  • មានភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់
  • ចេះសហការ និងមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានឆន្ទៈក្នុងការរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់

How to Apply

NameCBVH
TitleHR Department
Phone Number+855 12333861
Emailrecruitment@cbvh.com.kh
Address
ផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧ​ត្តរ​ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
Other opening vacancies from CBVH‎

Related Jobs

CBVH‎
Recruitment Officer CBVH‎
Login to see salary
HRINC (Cambodia) Co., Ltd
HR & Payroll Manager HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
HR Manager HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Director of People and Culture HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
HR & Payroll Manager HRINC (Cambodia) Co., Ltd
Login to see salary
CAM-ASEAN FOREIGN LANGUAGE SCHOOL
HR Officer CAM-ASEAN FOREIGN LANGUAGE SCHOOL
Login to see salary
HRINC (Cambodia) Co., Ltd
HR & Admin Supervisor HRINC (Cambodia) Co., Ltd
Login to see salary
CBVH‎
HRINC (Cambodia) Co., Ltd
HR Generalist / HR & People Operations HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
HR Supervisor HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Human Resource Supervisor HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Supervisor, Human Resource HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Recruitment Supervisor HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Senior Student Recruitment Officer HRINC (Cambodia) Co., Ltd
Login to see salary