# Hiring1
Job TypePermanent Job
Exp. LevelManagement
Job FunctionAdministrative / Support
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineSep 18, 2026
LocationPhnom Penh
ប្រធានការិយាល័យរដ្ឋបាល មានទំនួលខុសត្រូវក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារក្នុងការិយាល័យរដ្ឋបាលទាំងមូល ឱ្យដំណើរការបានយ៉ាងមានប្រសិទ្ធភាព មានវិន័យ បែងចែកភារកិច្ច តាមដានលទ្ធផល ដោះស្រាយបញ្ហា និងរាយការណ៍ទាន់ពេលវេលា ដើម្បីធានាថាសេវារដ្ឋបាលមានភាពរហ័ស ត្រឹមត្រូវ តម្លាភាព សុវត្ថិភាព អនុលោមតាមគោលការណ៍ក្រុមហ៊ុន និងគាំទ្រដល់គោលដៅអាជីវកម្ម។
១. ការដឹកនាំ រៀបចំផែនការ និងគ្រប់គ្រងក្រុមការងារ
- ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងាររបស់ផ្នែកទាំង 5 រួមមាន៖ ផ្នែកគ្រប់គ្រងលិខិតស្នាម និងឯកសារ ផ្នែកសន្តិសុខ និងដឹកជញ្ជូន ផ្នែកពិនិត្យកាមេរ៉ា ផ្នែកអនាម័យ និងផ្នែកពិធីការ
- បម្លែងផែនការប្រចាំឆ្នាំ ទៅជាផែនការប្រចាំខែ សប្តាហ៍ និងប្រចាំថ្ងៃ ដែលមានអ្នកទទួលខុសត្រូវ កាលកំណត់ និងលទ្ធផលរំពឹងទុកច្បាស់លាស់
- បែងចែកភារកិច្ច កំណត់អាទិភាព តាមដានការងារដែលមិនទាន់បញ្ចប់ និងជំរុញឱ្យការងារបិទបញ្ចប់តាមពេលវេលា និងស្តង់ដារដែលបានកំណត់
- ដឹកនាំកិច្ចប្រជុំតាមដានការងារប្រចាំថ្ងៃ/សប្តាហ៍ ផ្តល់ការណែនាំ បង្វឹក និងវាយតម្លៃលទ្ធផលបុគ្គលិក ព្រមទាំងស្នើផែនការ បណ្តុះបណ្តាល ការកែលម្អ ឬវិធានការវិន័យតាមនីតិវិធីក្រុមហ៊ុន ព្រមទាំងការរៀបចំបុគ្គលិកបន្តវេន
- ធ្វើជាតំណាងនាយិកាទីចាត់ការរដ្ឋបាលក្នុងការតាមដាន និងសម្របសម្រួលការងារប្រចាំថ្ងៃ តាមសិទ្ធិដែលបានប្រគល់ និងរាយការណ៍ករណីសំខាន់ៗដែលលើសសមត្ថកិច្ចឱ្យបានទាន់ពេលវេលា
២. ការគ្រប់គ្រងប្រតិបត្តិការរដ្ឋបាល
- ដឹកនាំ និងត្រួតពិនិត្យលំហូរសំណើ លិខិតស្នាម និងឯកសារចេញ-ចូល ចាប់ពីការទទួល ពិនិត្យ ចុះលេខ បញ្ជូនសុំយោបល់/សម្រេច តាមដាន រហូតដល់ការបិទ និងរក្សាទុកឯកសារ ដែលអាចងាយស្រួលស្វែងរក និងតាមដានបាន
- រៀបចំ ពិនិត្យ និងកែសម្រួលសេចក្តីព្រាងគោលនយោបាយ នីតិវិធី (SOP) បែបបទ លិខិតផ្លូវការ កំណត់ហេតុ និងសេចក្តីជូនដំណឹង មុនដាក់ជូននាយិកាទីចាត់ការរដ្ឋបាលពិនិត្យ និងសុំការសម្រេច
- គ្រប់គ្រងសំណើសេវារដ្ឋបាល កំណត់ពេលវេលាឆ្លើយតប (SLA) តាមដានស្ថានភាព និងដោះស្រាយបណ្តឹង/មតិយោបល់ពីផ្នែកទទួលសេវា
- គ្រប់គ្រង និងសម្របសម្រួលលើការគ្រប់គ្រងសម្ភារការិយាល័យ ទ្រព្យសម្បត្តិ បរិក្ខារ បន្ទប់ប្រជុំ ព្រឹត្តិការណ៍ ការដឹកជញ្ជូន និងសេវាគាំទ្រផ្សេងៗ ឱ្យមានប្រសិទ្ធភាព សន្សំសំចៃ និងអាចប្រើប្រាស់បានល្អ
- ត្រួតពិនិត្យស្តង់ដារសន្តិសុខ ការដឹកជញ្ជូន ប្រព័ន្ធ CCTV និងអនាម័យ ព្រមទាំងធានាការរាយការណ៍ហានិភ័យ ករណីខុសប្រក្រតី ឬឧបទ្ទវហេតុឱ្យបានភ្លាមៗ
- ធានាភាពត្រឹមត្រូវ សុវត្ថិភាព និងការរក្សាការសម្ងាត់នៃឯកសារ ព័ត៌មាន និងទិន្នន័យកាមេរ៉ា ស្របតាមគោលការណ៍ក្រុមហ៊ុន
- សម្របសម្រួលការងារជួសជុលថែទាំ បរិក្ខារ អគារ និងបរិស្ថានការងារ ជាមួយផ្នែកជំនាញ ឬអ្នកផ្គត់ផ្គង់ និងតាមដានរហូតដល់ការងារបញ្ចប់
- សម្របសម្រួល និងត្រួតពិនិត្យអ្នកផ្គត់ផ្គង់/អ្នកម៉ៅការ លើគុណភាពសេវា កិច្ចសន្យា និងលទ្ធផលការងារ តាមលក្ខខណ្ឌដែលបានអនុម័ត
- រៀបចំផែនការថវិការដ្ឋបាល និងតាមដានការប្រើប្រាស់ថវិកា ធៀបនឹងផែនការដែលបានអនុម័ត ព្រមទាំងរាយការណ៍ពីគម្លាតនៃការប្រើប្រាស់ និងស្នើវិធានការកែលម្អ
- គាំទ្រ និងត្រួតពិនិត្យការអនុវត្តស្តង់ដាររដ្ឋបាលនៅតាមសាខា ឬទីតាំងផ្សេងទៀត និងស្នើកែលម្អលើចំនុចខ្វះខាត ឬភាពខុសគ្នា
៣. ការត្រួតពិនិត្យលទ្ធផល របាយការណ៍ និងការកែលម្អ
- កំណត់ និងតាមដាន KPI/Dashboard របស់ការិយាល័យ និងផ្នែកក្រោមការគ្រប់គ្រង ដោយធានាថាទិន្នន័យមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់បាន
- រៀបចំរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ និងឆ្នាំ ដោយសង្ខេបលទ្ធផល បញ្ហា ហានិភ័យ មូលហេតុ ដំណោះស្រាយ និងចំណុចដែលត្រូវការសម្រេចពីថ្នាក់ដឹកនាំ
- តាមដាន Action Items ពីកិច្ចប្រជុំ ឬការណែនាំរបស់ថ្នាក់ដឹកនាំ និងរាយការណ៍ស្ថានភាពរហូតដល់បិទបញ្ចប់
- វាយតម្លៃហានិភ័យរដ្ឋបាល ស្វែងរកមូលហេតុបញ្ហា និងដាក់ចេញវិធានការកែតម្រូវ/ការពារ ដើម្បីកាត់បន្ថយបញ្ហាកើតឡើងដដែលៗ
- សិក្សា និងអភិវឌ្ឍស្តង់ដារការងាររដ្ឋបាលឱ្យស្របតាមការវិវត្តរបស់ក្រុមហ៊ុន និងបច្ចេកវិទ្យាថ្មីៗ
៤. ការសហការ និងអនុលោមភាព
- សហការជាមួយទីចាត់ការ អង្គភាពពាក់ព័ន្ធ និងសាខា ដើម្បីដោះស្រាយការងារឆ្លងផ្នែក
- ដឹកនាំការស្រាវជ្រាវព័ត៌មានច្បាប់ បទប្បញ្ញត្តិ និងនីតិវិធី ដែលពាក់ព័ន្ធនឹងការងាររដ្ឋបាល និងសម្របសម្រួលជាមួយស្ថាប័នខាង ក្រៅ តាមការប្រគល់សិទ្ធិ
- គាំទ្រការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ព្រឹត្តិការណ៍ ដំណើរទស្សនកិច្ច និងសកម្មភាពបន្ទាន់របស់ក្រុមហ៊ុន
- បំពេញភារកិច្ចផ្សេងៗទៀតតាមការណែនាំរបស់នាយិកាទីចាត់ការរដ្ឋបាល ឬថ្នាក់ដឹកនាំ។
Occasional Duties (ភារកិច្ចម្តងម្កាល):
- ចូលរួមគាំទ្រព្រឹត្តិការណ៍ ការត្រួតពិនិត្យ/Audit ការចុះសាខា ឬការងារបន្ទាន់ដែលត្រូវការការសម្របសម្រួលពិសេស
- អាចបំពេញការងារក្រៅម៉ោងធម្មតា ក្នុងករណីមានឧបទ្ទវហេតុ បញ្ហាសន្តិសុខ ព្រឹត្តិការណ៍សំខាន់ ឬតម្រូវការបន្ទាន់របស់ក្រុមហ៊ុន
- បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ គ្រប់គ្រង ឬជំនាញាក់ព័ន្ធ
- មានបទពិសោធន៍ពាក់ព័ន្ទនិងការងាររដ្ឋបាល យ៉ាងតិច ៥ឆ្នាំ
- មានបទពិសោធន៍ក្នុងការគ្រប់គ្រង ឬដឹកនាំយ៉ាងតិច ៣ឆ្នាំ
- មានចំណេះដឹងល្អអំពីការងាររដ្ឋបាល ប្រព័ន្ធរដ្ឋបាល និងប្រតិបត្តិការការិយាល័យ
- មានជំនាញរៀបចំផែនការ ចាត់ចែង តាមដានការងារ និងគ្រប់គ្រងប្រតិបត្តិការងារដោយឯករាជ្យ
- មានជំនាញគ្រប់គ្រងឯកសារចេញ-ចូល លំហូរសំណើ អនុម័ត និងរៀបចំ SOP/Policy/Procedure/លិខិតរដ្ឋបាលបានល្អ
- មានជំនាញក្នុងការគ្រប់គ្រង Office Administration និង Facility Management
- មានជំនាញរៀបចំ Budget Plan, KPI, Dashboard, Monthly/Annual Report និងវិភាគទិន្នន័យ
- ចេះប្រើប្រាស់ Microsoft Office (Word/Excel/PowerPoint), Canva ,Visio, Internet និងEmail បានល្អ
- មានជំនាញក្នុងការដោះស្រាយបញ្ហា និងសម្រេចចិត្ត
- មានអាយុចាប់ពី 25 ដល់ 40 ឆ្នាំ
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 12333861 /
Emailrecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.