# Hiring1
Job TypePermanent Job
Exp. LevelSenior Executive/Officer
Job FunctionOthers
IndustryManufacturing
Preferred ApplicantLocal
Required LanguageKhmer , Mandarin (Chinese)
DeadlineJan 18, 2026
LocationTboung Khmum
ជំនួយការអគ្គនាយកផ្នែកគ្រប់គ្រង និងបកប្រែភាសាចិន គឺជាជំនួយការផ្ទាល់របស់អគ្គនាយកក្នុងការគ្រប់គ្រង ការទំនាក់ទំនង និងបកប្រែភាសាចិន ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការរៀបចំផែនការ
- ប្រមូល និងវិភាគនិន្នាការ ទិន្នន័យទីផ្សារ និងព័ត៌មានគូប្រជែង ដើម្បីផ្តល់មូលដ្ឋានសម្រាប់ការបង្កើតយុទ្ធសាស្ត្រ
- ចូលរួមក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រ និងផ្តល់យោបល់ និងតាមដានវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រ
- ជួយក្នុងការសម្រេចចិត្តសំខាន់ៗ ដូចជាការវាយតម្លៃការវិនិយោគ និងប្រតិបត្តិការដើមទុន សិក្សាស្រាវជ្រាវគំរូអាជីវកម្មថ្មីៗ ដែលមានសក្ដានុពល និងអាចអនុវត្តបាន
- រៀបចំផែនការអាជីវកម្មសម្រាប់ក្រុមហ៊ុន
- រៀបចំផែនការសកម្មភាព
- រៀបចំផែនការហិរញ្ញវត្ថុ
ការគ្រប់គ្រង និងការអនុវត្តការងារ
- ចាត់ចែងកាលវិភាគសរុបនៃសកម្មភាពរបស់អគ្គនាយក រួមទាំងកិច្ចប្រជុំ និងដំណើរអាជីវកម្ម
- ធ្វើសេចក្តីព្រាង និងពិនិត្យឯកសារសំខាន់ៗ ដូចជាផែនការអាជីវកម្ម និងកិច្ចសន្យា
- សម្របសម្រួលការងារឆ្លងនាយកដ្ឋាន និងត្រួតពិនិត្យការអនុវត្តការងារ
- គ្រប់គ្រង និងចាត់ចែងការងារសម្រាប់បុគ្គលិកក្រោមឱវាទ
- ដឹកនាំ ណែនាំ និងបណ្ដុះបណ្ដាលជំនាញដល់បុគ្គលិកដើម្បីពង្រឹងគុណភាពការងារ
- លើកទឹកចិត្តបុគ្គលិកដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព
- ត្រួតពិនិត្យ និងតាមដាន ដំណើរការនៃការអនុវត្តការងារជាប្រចាំ
- បកប្រែភាសាចិន
- គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន
- រក្សាការសម្ងាត់របស់ក្រុមហ៊ុន
ការទំនាក់ទំនង និងសម្របសម្រួល
- ចូលរួមជំរុញគម្រោងសំខាន់ៗ និងសម្របសម្រួលធនធានដើម្បីដោះស្រាយបញ្ហា
- តំណាងប្រធានក្នុងការចរចារអាជីវកម្ម និងការទទួលភ្ញៀវ
- ទំនាក់ទំនងការងារទូទៅជាមួយអ្នកពាក់ព័ន្ធទាំងក្នុង និងក្រៅក្រុមហ៊ុន
- សម្របសម្រួល និងរៀបចំបែបបទលិខិត និងឯកសារផ្សេងៗ
- សម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ
ការត្រួតពិនិត្យ ការរាយការណ៍ និងការងារផ្សេងៗ
- ដឹកនាំ និងត្រួតពិនិត្យរបាយការណ៍នៃការអនុវត្តការងារ
- វិភាគ និងវាយតម្លៃការអនុវត្តការអនុវត្តការងារធៀបនិងរៀបចំផែន
- រាយការណ៍អំពី លទ្ធផលការងារ បញ្ហាប្រឈម និងកិច្ចការផ្សេងៗ
- អនុវត្តការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន
- មានបរិញ្ញាប័ត្រ
- ចេះកុំព្យូទ័រ (Advanced Microsoft Excel and PowerPoint Proficiency)
- ចេះ ភាសាខ្មែរ ចិន អង់គ្លេស
- មានបទពិសោធន៍យ៉ាងតិច ៥ ឆ្នាំ
- មានសមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្ម
- មានភាពស្មោះត្រង់ ខិតខំ និងមានទំនួលខុសត្រូវ
- មានជំនាញទំនាក់ទំនងល្អ អាចធ្វើការជាក្រុម និងមានភាពអត់ធ្មត់
NameLENG Sreypich (Ms.)
TitleRecruitment Coordinator
Phone Number+855 16565350 /
Emailleng.sreypich@hrinc.com.kh
AddressThe Edge Phnom Penh, House No. A9-A10, Ayasmayan East Street (St. 139), Phum 1, Sangkat Sras Chork, Khan Daun Penh, Phnom Penh