# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionOthers
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineOct 11, 2026
Main purpose of the job (គោលបំណងចម្បងនៃការងារ):
- បុគ្គលិកពិធីការ មានទំនួលខុសត្រូវក្នុងការរៀបចំ និងសម្របសម្រួលកម្មវិធី ព្រឹត្តិការណ៍ និងកិច្ចការពិធីការរបស់ក្រុមហ៊ុន ចាប់ពីការរៀបចំសេចក្តីព្រាងផែនការ ឯកសារ ទីតាំង សម្ភារ និងភាគីពាក់ព័ន្ធ រហូតដល់ការអនុវត្ត និងបញ្ចប់កម្មវិធី ធានាឱ្យកម្មវិធីប្រព្រឹត្តទៅដោយមានរបៀបរៀបរយ ទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដារពិធីការរបស់ក្រុមហ៊ុន។
Main Duties (ភារកិច្ចចម្បង):
- សម្របសម្រួលរៀបចំសេចក្តីព្រាងផែនការកម្មវិធី (Proposal), របៀបវារៈ (Agenda), កាលវិភាគលម្អិត (Run Sheet), Checklist និង Script ជូនប្រធានពិនិត្យ និងអនុម័ត
- ចូលរួមសម្របសម្រួល និងបដិសណ្ឋារកិច្ចក្នុងកម្មវិធីផ្លូវការរបស់ក្រុមហ៊ុន តាមការណែនាំរបស់ប្រធាន
- ចូលរួមប្រជុំ និងសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធ តាមការចាត់តាំងរបស់ប្រធាន
- រៀបចំការប្រជុំ ចូលរួមសម្របសម្រួលក្រុមការងារ/អ្នកស្ម័គ្រចិត្ត និងបែងចែកភារកិច្ចតាមការណែនាំរបស់ប្រធាន
- រៀបចំ និងគ្រប់គ្រងឯកសារពាក់ព័ន្ធនឹងកម្មវិធី ដូចជា សេចក្តីព្រាងលិខិតអញ្ជើញ បញ្ជីភ្ញៀវ ប្លង់អង្គុយ និងបញ្ជីសម្ភារ តាមការណែនាំរបស់ប្រធាន
- ចូលរួមទទួល និងបដិសណ្ឋារកិច្ចគណៈធិបតី ភ្ញៀវកិត្តិយស ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ
- រៀបចំទីតាំង ឆាក តុ កៅអី ប្លង់អង្គុយ ប្រព័ន្ធសំឡេង ភ្លើង Projector/LED អ៊ីនធឺណិត អាហារ/ភេសជ្ជៈ អនាម័យ សន្តិសុខ និងច្រកសុវត្ថិភាពឱ្យបានរួចរាល់មុនកម្មវិធី តាមការណែនាំរបស់ប្រធាន
- ជួយពិនិត្យឯកសារ អត្ថបទ អក្ខរាវិរុទ្ធ ខ្លឹមសារ និងលំដាប់ពិធីឱ្យបានត្រឹមត្រូវ
- សម្របសម្រួលនៅថ្ងៃកម្មវិធី និងរាយការណ៍ពីបច្ចុប្បន្នភាពដំណើរការរៀបចំ និងបញ្ហាប្រឈមជូនប្រធានភ្លាម
- សម្របសម្រួលការងារនៅថ្ងៃកម្មវិធី តាមដានដំណើរការ និងរាយការណ៍បញ្ហាប្រឈមជូនប្រធានជាបន្ទាន់
- គ្រប់គ្រងការប្រើប្រាស់ ការប្រគល់-ទទួល និងការរក្សាទុកសម្ភារ/គ្រឿងបរិក្ខារពិធីការ មុន និងក្រោយកម្មវិធី
- រៀបចំ និងគ្រប់គ្រងឯកសារពាក់ព័ន្ធ ដូចជា លិខិតអញ្ជើញ របៀបវារៈ កាលវិភាគ បញ្ជីចូលរួម កំណត់ហេតុប្រជុំ បញ្ជីប្រគល់-ទទួល កំណត់ត្រាបញ្ហា រូបភាព និងរបាយការណ៍ មុន និងក្រោយបញ្ចប់កម្មវិធី។
- កត់ត្រា និងធ្វើបច្ចុប្បន្នភាពទិន្នន័យកម្មវិធីក្នុងប្រព័ន្ធ ឬបញ្ជីតាមដាន (ភ្ញៀវ ដៃគូអាជីកម្ម និង Vendor.ល.) ព្រមទាំងរក្សាទុកឯកសារតាមគោលការណ៍របស់ក្រុមហ៊ុន
- រៀបចំរបាយការណ៍ប្រចាំថ្ងៃ/សប្តាហ៍/ខែ ជូនប្រធានផ្នែក
- ចូលរួមរៀបចំ ធ្វើបច្ចុប្បន្នភាព និងអនុវត្ត SOP, RACI, Flow, Checklist, Form និងស្តង់ដារពិធីការរបស់ក្រុមហ៊ុនតាមការណែនាំពីប្រធាន
- ចូលរួមបណ្តុះបណ្តាល ឬផ្សព្វផ្សាយស្តង់ដារបដិសណ្ឋារកិច្ច ដល់បុគ្គលិក/ ក្រុមការងារស្ម័គ្រចិត្ត យល់ដឹងពីក្រមសីលធម៌ សុជីវធម៌ និងឥរិយាបទថ្លៃថ្នូរលើការងារពិធីការ
- រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗទៀត តាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
- ទំនាក់ទំនង និងសម្របសម្រួលកិច្ចការសាធារណៈជាមួយស្ថាប័នខាងក្រៅ តាមការអនុញ្ញាត ឬការចាត់តាំងជាក់លាក់
- ចូលរួមជាពិធីករ អ្នកអមភ្ញៀវ អ្នកសម្របសម្រួលឆាក ឬក្រុមការងារពិធីការ ក្នុងកម្មវិធីរបស់ក្រុមហ៊ុន
- ចូលរួមកម្មវិធីប្រជុំ ការទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងសកម្មភាពសង្គមផ្សេងៗ តាមការចាត់តាំង
- ចុះបេសកកម្មតាមសាខា ធ្វើការក្រៅម៉ោង ថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក នៅពេលកម្មវិធីតម្រូវ
- ជួយសម្រួលការងាររដ្ឋបាលបន្ទាន់ តាមតម្រូវការជាក់ស្តែង និងតាមការណែនាំរបស់ប្រធានសាមី
- បរិញ្ញាបត្ររដ្ឋបាលសាធារណៈ គ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ទីផ្សារ ឬជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ការងារផ្នែកពិធីការ ឬ គ្រប់គ្រងកម្មវិធី យ៉ាងតិច 1ឆ្នាំ
- មានជំនាញក្នុងការរៀបចំ និងសម្របសម្រួលកម្មវិធី
- មានជំនាញក្នុងការរៀបចំផែនការ សម្របសម្រួល និងវិភាគ
- មានជំនាញទំនាក់ទំនង ចរចា និងការធ្វើការជាក្រុមបានល្អ
- មានជំនាញរៀបចំការងារ និងគ្រប់គ្រងពេលវេលាបានល្អ
- អាចប្រើប្រាស់កុំព្យូទ័រ Microsoft office (Word, Excel, PowerPoint), Internet និងEmail បានល្អ
- អាចប្រើប្រាស់កម្មវិធី Visio, Outlook , Canva , Photoshop (ផ្តល់អាទិភាព)
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 12333861 /
Emailrecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.