HRINC Jobs's Logo
CBVH‎ Cover
CBVH‎ Logo

Senior Recruitment Officer

CBVH‎
Phnom Penh

Login to see salary

Job Overview

# Hiring1 Position
Job TypePermanent Job
Exp. LevelSenior Executive/Officer
Job FunctionHuman Resources
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required Language
English
DeadlineDec 3, 2026
Location Phnom Penh

Job Summary

បុគ្គលិកជ្រើសរើសបុគ្គលិក មានទំនួលខុសត្រូវក្នុងការសម្របសម្រួល និងគាំទ្រដំណើរការជ្រើសរើសបុគ្គលិកទាំងមូល ចាប់ពីការផ្សព្វផ្សាយការងារ ការទទួលពាក្យ ការសម្ភាសន៍ រហូតដល់ការចូលបម្រើការងាររបស់បុគ្គលិកថ្មី ធានាអោយបានការជ្រើសរើសធនធានមនុស្សមានគុណភាព និងទាន់ពេលវេលា ព្រមទាំងបញ្ចូល Tracking ការងារ ការរៀបចំទុកដាក់ឯកសារបុគ្គលិក និងការងារផ្សេងៗទៀតក្នុងផ្នែក ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

Responsibilities and Duties

Main Duties (ភារកិច្ចចម្បង):

  • គាំទ្រដំណើរការជ្រើសរើសបុគ្គលិកជ្រើសរើស ធានាឱ្យមានគុណភាព និងទាន់ពេលវេលា
  • ទទួល និងពិនិត្យសំណើសុំជ្រើសរើសបុគ្គលិក មុនពេលប្រគល់ជូនប្រធានផ្នែកពិនិត្យ
  • រៀបចំ Job Posting ពេលមានតម្រូវការស្នើសុំ ទាំងការប្រកាសខាងក្នុង និងខាងក្រៅ
  • ប្រកាសជ្រើសរើសបុគ្គលិកតាមបណ្តាញផ្សេងៗ (Job boards, Social Media, Website)
  • ត្រួតពិនិត្យការប្រកាសរើសរបស់ភ្នាក់ងារដែលជាដៃគូរ ធានាថាមានព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ
  • ទទួល និងរៀបចំប្រវត្តិរូបបុគ្គលិកដែលបានដាក់ពាក្យមក ទាំងប្រភពក្នុង និងប្រភពខាងក្រៅ តាមមុខតំណែងអោយមានរបៀបរៀបរយល្អទាំង Hard និង Soft
  • គាំទ្រ និងរៀបចំដំណើរការ Shortlist បេក្ខជន មុនពេលដាក់ជូនប្រធានផ្នែកពិនិត្យ
  • សម្របសម្រួលកាលវិភាគធ្វើតេស្ត ឬសម្ភាសន៍ និងទំនាក់ទំនងរវាងបេក្ខជន និងផ្នែកដែលតម្រូវការ
  • រៀបចំឯកសារប្រវត្តិរូបបេក្ខជនដែលត្រូវសម្ភាសន៍អោយប្រធានផ្នែក និងផ្នែកពាក់ព័ន្ធ
  • រក្សាអោយបាននូវការកត់ត្រាការសម្ភាសន៍ និងទម្រង់វាយតម្លៃសម្ភាសន៍
  • ដឹកនាំការសម្ភាសន៍ដោយផ្ទាល់ ឬចូលរួមការសម្ភាសន៍ជាមួយប្រធានផ្នែកតាមតម្រូវការជាក់ស្តែង
  • បញ្ចូលទិន្នន័យបុគ្គលិកថ្មីក្នុង​ System Sunfix អោយបានត្រឹមត្រូវ គ្រប់ព័ត៌មាន និងទាន់ពេលវេលា
  • បញ្ចូល Tracking ប្រវត្តិរូបបុគ្គលិក ដែលទទួលបានក្នុង Tracking ប្រចាំខែ
  • រក្សា និងធ្វើបច្ចុប្បន្នភាពកំណត់ត្រាបុគ្គលិកត្រឹអោយបានត្រឹមត្រូវនៅក្នុង System Sunfix និងមូលដ្ឋានទិន្នន័យពាក់ព័ន្ធផ្សេងទៀត
  • រៀបចំទម្រង់ ឬឯកសារពាក់ព័ន្ធផ្សេងៗតាមតម្រូវការជាក់ស្តែង
  • រៀបចំរបាយការណ៍ស្នើសុំប្រាក់អត្ថប្រយោជន៍ប្រវត្តិរូប 3$ ប្រចាំខែ
  • រៀបចំរបាយការណ៍លទ្ធផលការងារជូនអ្នកគ្រប់គ្រង
  • រាយការណ៍ការងារជូនប្រធានផ្នែក និងចូលរួមដោះស្រាយបញ្ហាការងារពាក់ព័ន្ធ
  • រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
  • បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។

Occasional Duties (ភារកិច្ចម្តងម្កាល):

  • ជួយសម្របសម្រួលការងារក្នុងផ្នែកករណីមានសមាជិកអវត្តមាន
  • សម្របសម្រួលការធ្វើផែនការជ្រើសរើសបុគ្គលិកប្រចាំឆ្នាំ (Yearly Headcount)
  • សម្របសម្រួលការធ្វើតេស្ត (តេស្តកុំព្យូទ័រ តេស្តសរសេរ តេស្ត DISC តេស្ត IQ) តាមតម្រូវការមុខតំណែងនីមួយៗ
  • សម្របសម្រួលការងារ Onboarding Program បុគ្គលិកថ្មី (មុនពេលចូល ថ្ងៃចូល និងកំឡុងពេលសាកល្បង)
  • សម្របសម្រួលការងារជ្រើសរើសបុគ្គលិករបស់សាខា (បាត់ដំបង, សៀមរាប, បាក់ទូក)
  • ចូលរួមក្នុងការរៀបចំ career fair, job event ផេ្សងៗ

Qualifications and Skills

  • កម្រិតសិក្សាបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ធនធានមនុស្ស ឬសញ្ញាបត្រដែលមានតម្លៃស្មើរ
  • មានបទពិសោធន៍ការងារផ្នែកធនធានមនុស្ស ជាពិសេសការជ្រើសរើសបុគ្គលិកយ៉ាងតិច ២ឆ្នាំ
  • មានជំនាញក្នុងការជ្រើសរើសបុគ្គលិក
  • យល់ដឹងពីដំណើរការ និងការរៀបចំឯកសារធនធានមនុស្ស
  • មានចំណេះដឹងផ្នែកធនធានមនុស្ស និងច្បាប់ការងារ
  • មានចំណេះដឹង និងយល់ពីការប្រើប្រាស់ HR System
  • អាចប្រើប្រាស់កុំព្យូទ័រ Microsoft office (Word, Excel, PowerPoint) Internet, Email បានល្អ
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • មានអាយុពី 22-28 ឆ្នាំ
  • ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
  • មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
  • ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
  • មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន

How to Apply

NameCBVH
TitleHR Department
Phone Number+855 12333861
Emailrecruitment@cbvh.com.kh
Address
ផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧ​ត្តរ​ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
Other opening vacancies from CBVH‎

Related Jobs

CAM-ASEAN FOREIGN LANGUAGE SCHOOL
HR Officer CAM-ASEAN FOREIGN LANGUAGE SCHOOL
Login to see salary
HRINC (Cambodia) Co., Ltd
HR & Payroll Manager HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Supervisor, Human Resource HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
L&D and Performance Supervisor HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
HR Manager HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Associate Recruiter HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
HR Payroll Executive HRINC (Cambodia) Co., Ltd
Login to see salary