# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionSales
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineMar 26, 2026
LocationPhnom Penh
បុគ្គលិកលក់ មានទំនួលខុសត្រូវក្នុងការគ្រប់គ្រងដំណើរការលក់គ្រឿងកុម្ម៉ង់ លក់គ្រឿងទូ និងការផ្តល់សេវាកម្មដ៏ល្អជូនអតិថិជន រួមទាំងកសាងនូវទំនាក់ទំនងនិងទំនុកចិត្តខ្ពស់ជាមួយអតិថិជនដើម្បីជម្រុញការលក់ឲ្យដល់គោលដៅអោយមានប្រសិទ្ធភាព គុណភាព និងស្របតាមស្ដង់ដារក្រុមហ៊ុន។
- រៀបចំតាំងបង្ហាញគ្រឿងអលង្ការ ឲ្យមានសោភ័ណ្ឌភាព ព្រមទាំងថែរក្សាពេលរៀបចំទុកដាក់ឲ្យមានសុវត្ថិភាព
- ទទួលស្វាគមន៍អតិថិជន ផ្តល់សេវាកម្មលក់ ជួបទទួលការកុម្ម៉ង់ពីអតិថិជន ដែលបំពេញតាមចំណូលចិត្ត និងតម្រូវការរបស់អតិថិជន
- ស្វែងយល់ពីតម្រូវការ ចំណូលចិត្តរបស់អតិថិជន ដើម្បីណែនាំគ្រឿងអលង្ការដែលសមស្រប
- បង្ហាញនិងណែនាំគ្រឿងអលង្ការដល់អតិថិជន តាមជំនាញវិជ្ជាជីវៈរបស់ខ្លួនមានសមស្របតាមស្ដង់ដារក្រុមហ៊ុន ដោយពិពណ៌នាពីការផលិត ការរចនា និងប្រភេទត្បូង ពេជ្រ វត្ថុធាតុដើមផ្សេងៗ
- ចូលរូម និងសម្របសម្រួលក្នុងការរកម៉ូដថ្មីៗបន្ថែម
- បញ្ចូលព័ត៌មានការបញ្ជាទិញរបស់អតិថិជនចូលក្នុងទម្រង់កុម្ម៉ង់ឲ្យបានច្បាស់លាស់ ដោយបញ្ជាក់ព័ត៌មានអំពីការកុម្ម៉ង់ (ទំហំ ម៉ូត វត្ថុធាតុដើម…) ដើម្បីផ្តល់ការងារទៅក្រុមចុះបញ្ជី
- តាមដានស្ថានភាពនៃការផលិតគ្រឿងដើម្បីធានានូវការកុម្ម៉ង់ទិញរបស់អតិថិជនអោយបានទាន់ពេល
- ទទួលរៀបចំព័ត៌មានគ្រឿងភ្ញៀវបញ្ជូនទៅផ្នែកពាក់ព័ន្ធ(ខាត់ ជួសជុល ក្រូម៉េ រុះរើ និងត្រួតពិនិត្យគុណភាព
- តាមដាន និង Follow up បញ្ជីភ្ញៀវរបស់ខ្លួនជំពាក់
- ផ្ទៀងផ្ទាត់ទិន្នន័យស្តុកគ្រឿងតាំងទូជាប្រចាំថ្ងៃ
- ឆ្លើយតបរាល់ចម្ងល់របស់អតិថិជន ទាំងក្នុងពេលលក់ និងបន្ទាប់ពីលក់ហើយ ប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាថាអតិថិជនមានការពេញចិត្តនឹងសេវាកម្មរបស់ក្រុមហ៊ុន
- ដោះស្រាយសំណួរ និងពាក្យរិះគន់ (complain) របស់អតិថិជនដោយវិជ្ជាជីវៈ និងការយល់ចិត្ត ដោយស្វែងរកដំណោះស្រាយដែលរក្សាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនបង្កើន និងរក្សាទំនាក់ទំនងល្អជាមួយអតិថិជន ទាំងចាស់ ទាំងថ្មី និងបន្ដការពង្រឹងលើទំនាក់ទំនងអោយកាន់តែប្រសើរ
- ពង្រឹង និងជម្រុញការលក់អោយដល់គោលដៅលក់ដែលក្រុមហ៊ុនកំណត់
- រៀន និងស្វែងយល់អំពីគ្រឿងអលង្ការ ពេជ្រ ត្បូង ព័ក្សនិងបច្ចេកទេស
- សហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីផ្ដល់ពត៌មានជូនអតិថិជនបានទាន់ពេល
- រក្សាអោយបាននូវទំនាក់ទំនងល្អជាមួយអតិថិជន ទាំងចាស់ និងថ្មី និងបន្តការពង្រឹងលើំទំនាក់ទំនងអោយកាន់តែប្រសើរ
- ជួយសម្របសម្រួលការទូទាត់ និងការដឹកជញ្ជូនជាមួយផ្នែកហិរញ្ញវត្ថុ និងស្តុក
- រៀបចំរបាយការណ៍លទ្ធផលការងារជូនអ្នកគ្រប់គ្រង
- រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
- ជួយសម្របសម្រួលការងារក្នុងផ្នែកករណីមានសមាជិកអវត្តមាន
- កម្រិតសិក្សាបរិញ្ញបត្រគ្រប់គ្រងពាណិជ្ជកម្ម ទីផ្សារ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការលក់យ៉ាងតិច ១ឆ្នាំ
- ផ្តល់អទិភាពសម្រាប់អ្នកធ្លាប់បំពេញការងារក្នុងវិស័យគ្រឿងអលង្ការ
- មានចំណេះដឹងទាក់ទងនឹងគ្រឿងអលង្ការ និងវត្ដុធាតុដើមក្នុងការផលិត
- មានជំនាញក្នុងការលក់ និងផ្ដល់សេវាកម្មជូនអតិថិជន
- មានជំនាញក្នុងការទំនាក់ទំនង និងការរចនា
- មានជំនាញក្នុងការដោះស្រាយបញ្ហា និងគ្រប់គ្រងពេលវេលា
- មានសមត្ថភាពសម្រេចអោយបានតាមគោលដៅលក់ដែលបានកំណត់ចេញ
- អាចប្រើប្រាស់កុំព្យូទ័រ Microsoft office (Word, Excel, PowerPoint) Internet, និង Email បានល្អ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានកម្រិតមធ្យម
- មានអាយុចាប់ពី 18 ឆ្នាំទៅដល់ 28 ឆ្នាំ
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 766606068 /
EmailRecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.