# Hiring1
Job TypePermanent Job
Exp. LevelManagement
Job FunctionAdministrative / Support , Human Resources
IndustryConstruction
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineDec 11, 2025
LocationPhnom Penh
គ្រប់គ្រងវប្បធម៌ក្រុមហ៊ុន
- ត្រូវធានាថាបុគ្គលិកគ្រប់រូបនៅក្នុងក្រុមហ៊ុនយល់ដឹងពី ចក្ខុវិស័យ (Vision) បេសកម្ម(Mission) គុណតម្លៃ (Core Value) របស់ក្រុម ហ៊ុន។
- តម្រង់ទិសបុគ្គលិកស្ថិតលើគោលដៅតែមួយជាមួយក្រុមហ៊ុន។
គ្រប់គ្រងផ្នែកធនធាន មនុស្ស និងរដ្ឋបាល
- ធានានូវភាពរលូននៃដំណើរការការងារក្នុងផ្នែកធនធានមនុស្ស និងរដ្ឋបាល
- រៀបចំផែនការ និងយុទ្ធសាស្ត្រសម្រាប់ផ្នែកធនធានមនុស្ស និងរដ្ឋបាល
គ្រប់គ្រង Budget ក្នុងផ្នែក
- រៀបចំ Budget Plan តាមពេលវេលាកំណត់របស់ក្រុមហ៊ុន។
- គ្រប់គ្រងការចំណាយក្នុងផ្នែកអោយមានប្រសិទ្ធភាព និងធានាថាការ ចំណាយផ្សេងៗអនុវត្តតាម Budget Plan ដែលបានអនុម័ត។
គ្រប់គ្រងរចនាសម្ព័ន្ធ
- ត្រូវធានារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពតាមពេលវេលា កំណត់ ឬទាន់ពេល។
- ត្រូវរៀបចំការ Review រចនាសម្ព័ន្ធរបស់ក្រុមហ៊ុនជាមួយនឹង CEO យ៉ាងហោចណាស់ ១ឆ្នាំម្ដង ឬរៀងរាល់ពេលមានការផ្លាស់ប្តូរ រចនាស ម្ព័ន្ធរបស់ក្រុមហ៊ុន។
- ផ្តល់យោបល់ជូន CEO អំពីការផ្លាស់ប្ដូរ ឬការរៀបចំរចនាសម្ព័ន្ធឡើងវិញ
- ត្រូវរៀបចំការ Review និងកែប្រែរចនាសម្ព័ន្ធរបស់ផ្នែកនីមួយៗជាមួយ នឹង ប្រធានគ្រប់គ្រងផ្នែក រាល់ពេលដែល រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន មានការផ្លាស់ប្ដូរ។
- ត្រូវធ្វើការត្រួតពិនិត្យរចានសម្ព័ន្ធរបស់ផ្នែកនីមួយៗរៀងរាល់បីខែម្ដង (អាចធ្វើការត្រួតពិនិត្យម្តង៣-៤ផ្នែក) ដើម្បីធានាពីបច្ចុប្បន្នភាពនៃ រចនាសម្ព័ន្ធរបស់ផ្នែកនីមួយៗ។
គ្រប់គ្រងការប្រជុំ Management Review ប្រចាំឆ្នាំ
- ត្រូវរៀបចំផែនការប្រជុំ Management Review ប្រចាំឆ្នាំ ទៅតាមការ កំណត់របស់ថ្នាក់លើ ឬតាមស្ថានភាពជាក់ស្ដែងរបស់ក្រុមហ៊ុន។
- ត្រូវរៀបចំ Agenda និងផ្ញើរ Agenda ជូនប្រធានគ្រប់គ្រងផ្នែកនីមួយៗ មុន ៣សប្តាហ៍មុនពេលថ្ងៃប្រជុំ។
- Follow up ជាមួយនឹងផ្នែកពាក់ព័ន្ធអំពីឯកសារពាក់ព័ន្ធផ្សេងៗដែល ទាក់ទងនឹងការប្រជុំ។ ត្រូវធានាថាឯកសាររួចរាល់មុនថ្ងៃប្រជុំ។
- ត្រូវធ្វើសេចក្តីសង្ខេបនៃការប្រជុំ Management Review ប្រចាំឆ្នាំ និង ផ្ញើរជូនគ្រប់ប្រធានគ្រប់គ្រងផ្នែកយ៉ាងយូរបំផុត ១សប្តាហ៍ក្រោយការប្រជុំចប់។
- ជារៀងរាល់ខែ ត្រូវតាមដានការងារជាមួយនឹងផ្នែកពាក់ព័ន្ធរួចធ្វើបច្ចុប្បន្ន ភាពបញ្ជីបញ្ហា Management Review ប្រចាំឆ្នាំរបស់ក្រុមហ៊ុនអោយ បានរួចរាល់មុនថ្ងៃទី៥នៃខែនីមួយៗ។
- ត្រូវធានាថាការប្រជុំ Management Review ប្រចាំឆ្នាំ និងការប្រជុំ Management ប្រចាំខែអនុវត្តទៅតាមផែនការប្រជុំ និងមានប្រសិទ្ធភាព។
ចូលរួមការប្រជុំ POP ប្រចាំខែ
- ត្រូវរៀបចំពេលវេលាចូលរួមការប្រជុំ POP ទៅតាមពេលវេលាកំណត់ របស់ផ្នែក POP។
- ត្រូវដោះស្រាយផ្សេងៗដែលទាក់ទងទៅផ្នែកធនធានមនុស្ស និងរដ្ឋបាល និង ផ្នែកសន្តិសុខ។
រៀបចំផែនការ យុទ្ធសាស្ត្រដើម្បីគ្រប់គ្រងធនធានខ្វះខាតរបស់ក្រុមហ៊ុន
- រៀបចំផែនការ និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងធនធានមនុស្ស នៅក្នុង ក្រុមហ៊ុន និងធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស។
- Review ធនធានមនុស្សនៅក្នុងផ្នែកនីមួយៗរៀងរាល់៣ខែម្តង ឬរៀងមនុស្ស និងបំពេញចំណុច រាល់ ពេលមានការផ្លាស់ប្តូរផ្សេងៗ។
- រៀបចំផែនការ យុទ្ធសាស្ត្រ និងមតិយោបល់ជូនទៅថ្នាក់ដឹកនាំដើម្បី បំពេញចំណុចខ្វះខាតរបស់ក្រុមហ៊ុន។
គ្រប់គ្រង និងចងក្រងគោលការណ៍ និងនិតិវិធី សម្រាប់ក្រុមហ៊ុន
- ត្រូវចងក្រងគោលការណ៍ និងនិតិវិធីផ្សេងៗដើម្បីគ្រប់គ្រងផ្នែកធនធាន មនុស្ស និងរដ្ឋបាល ឬទៅតាមការកំណត់របស់ថ្នាក់លើ។
- ត្រូវរៀបចំផែនការ Review គោលការណ៍ និងនិតិវិធីផ្សេងៗរបស់ក្រុម ហ៊ុនរៀងរាល់ ៦ខែម្តង។
- ត្រូវធ្វើបច្ចុប្បន្នភាពគោលការណ៍ និងនិតិវិធីផ្សេងៗអោយបានទាន់ពេលវេលា។
គ្រប់គ្រងប្រាក់ខែនិង អត្ថប្រយោជន៍ (C&B)
- ធានានូវភាពត្រឹមត្រូវ និងភាពប្រកួតប្រជែងនៃប្រាក់ខែ និងអត្ថប្រយោជន៍របស់បុគ្គលិក នៅក្នុងវិស័យសំណង់។
រៀបចំផែនការប្រាក់ខែ(Salary Rang) និង អត្ថ ប្រយោជន៍
- រៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗត្រូវប្រមូលព័ត៌មានទាក់ទងនឹងស្ថានភាព ប្រាក់ខែ ឬ អត្ថប្រយោជន៍ផ្សេងៗរបស់វិស័យសំណង់ ដើម្បីធ្វើជាឯក សារជំនួយសម្រាប់ (ផែនការប្រាក់ខែ និង អត្ថប្រយោជន៍» សម្រាប់ឆ្នាំ បន្ទាប់។
- ត្រូវធានាថា (ផែនការប្រាក់ខែ និង អត្ថប្រយោជន៍) សម្រាប់ឆ្នាំបន្ទាប់ រួចរាល់ រួចដាក់ជូន CEO អនុម័តនៅក្នុងវិច្ឆិកានៃឆ្នាំនីមួយៗ។
ចូលរួមការប្រជុំផ្សេងៗដែលចាត់តាំងដោយCEO ឬប្រធានគ្រប់គ្រង
- ត្រូវរៀបចំពេលវេលាចូលរួមការប្រជុំផ្សេងៗ ទៅតាមពេលវេលាកំណត់ របស់ CEO ឬប្រធានគ្រប់គ្រង។
- ធ្វើរបាយការណ៍ ឬកំណត់ត្រាការប្រជុំ
- តាមដានការងារ ឬ Corrective Action ក្រោយពេលការប្រជុំ។
រៀបចំផែនការប្រាក់ខែ(Salary Rang) និង អត្ថប្រយោជន៍
- រៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗត្រូវប្រមូលព័ត៌មានទាក់ទងនឹងស្ថានភាព ប្រាក់ខែ ឬ អត្ថប្រយោជន៍ផ្សេងៗរបស់វិស័យសំណង់ ដើម្បីធ្វើជាឯក សារជំនួយសម្រាប់ (ផែនការប្រាក់ខែ និង អត្ថប្រយោជន៍) សម្រាប់ឆ្នាំ បន្ទាប់។
- ត្រូវធានាថា «ផែនការប្រាក់ខែ និង អត្ថប្រយោជន៍» សម្រាប់ឆ្នាំបន្ទាប់ រួចរាល់ រួចដាក់ជូន CEO អនុម័តនៅក្នុងវិច្ឆិកានៃឆ្នាំនីមួយៗ។
រៀបចំនិងគ្រប់គ្រងផែនការស្ទូងតំណែង(Succession Plan)
- ត្រូវដឹកនាំ និងរៀបចំ Succession Plan សម្រាប់ក្រុមហ៊ុន រៀងរាល់ខែ វិច្ឆិកានៃឆ្នាំនីមួយៗ
- ត្រូវធ្វើការវិភាគ High Risk Position រៀងរាល់៦ខែម្តង។
គ្រប់គ្រងស្នាដៃរបស់បុគ្គលិក
- បង្កើត និងជម្រុញបុគ្គលិកឱ្យមានសមត្ថភាពខ្ពស់ និងបង្កើតលទ្ធផល ការងារល្អ។
- លើកទឹកចិត្ត និងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកល្អ តាមលទ្ធផល ការងារជាក់ស្ដែង។
- ដាក់ពិន័យ និងបញ្ចប់កិច្ចសន្យាបុគ្គលិកបុគ្គលិកដែលខ្វះឆន្ទ និងគ្មាន លទ្ធផលការងារ។
គ្រប់គ្រងបទពិសោធន៍ល្អរបស់បេក្ខជន និងបុគ្គលិក
- បង្កើត និងជម្រុញបរិយាកាសការងារសម្រាប់បេក្ខជន និងបុគ្គលិក។
- រក្សាបុគ្គលិកល្អឱ្យនៅធ្វើការបានយូរឆ្នាំ។
គ្រប់គ្រង និងបង្ការហានិភ័យការងារ
- ហានិភ័យដែលពាក់ព័ន្ធច្បាប់ទម្លាប់។
- ហានិភ័យដែលពាក់ព័ន្ធការអនុវត្តន៍ការងារ។
- ហានិភ័យដែលពាក់ព័ន្ធផលប៉ះពាល់នានា។
គ្រប់គ្រងការងារខាងក្រៅ
- មិនអោយមានបញ្ហាកើតមានឡើងជាមួយស្ថាប័នរដ្ឋលើសពី១ដងក្នុង មួយខែ។
- បញ្ហាដែលកើតមានរវាងក្រុមហ៊ុន និងស្ថានប័នរដ្ឋ
- បញ្ហាដែលកើតមានរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ
- បរិញ្ញាបត្រ ឬ អនុបណ្ឌិត
- ជំនាញគ្រប់គ្រងធនធានមនុស្ស និង រដ្ឋបាល ឬ ជំនាញផ្សេងៗដែលពាក់ព័ន្ធ
- បទពិសោធន៍ចាប់ពី៥ ឆ្នាំឡើងទៅក្នុងការគ្រប់គ្រងផ្នែកធនធានមនុស្ស និង រដ្ឋបាល
- ចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់ទាក់ទងគ្នាបាន
- ចេះប្រើប្រាស់កម្មវិធី Microsoft Office ច្បាស់លាស់
- មានភាពអត់ធ្មត់នឹងការងារ និង ចេះបត់បែនតាមកាលៈទេសៈ មានសម្ថភាពខ្ពស់ក្នុងការវិភាគ
- ដោះស្រាយបញ្ហា និង រៀបចំផែនការ មានការប្រាស្រ័យទាក់ទងល្អជាមួយនឹងអ្នកដទៃ
- មានភាពស្មោះត្រង់ និង មានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍន៍ខ្លួនដើម្បីបោះជំហានទានតាមការីក ចម្រើនរបស់ក្រុមហ៊ុន។
NameVichera RIT (Ms.)
TitleRecruitment Consultant
Phone Number+855 78202503 / +855 93618082
Emailrit.vichera@hrinc.com.kh
AddressHouse #10, Street 242, Sangkat Chaktomuk, Khan Daun Penh, Phnom Penh, Cambodia.