# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionHuman Resources
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineApr 29, 2026
LocationBattambang
បុគ្គលិកធនធានមនុស្ស មានទំនួលខុសត្រូវក្នុងការគ្រប់គ្រងប្រតិបត្តិការធនធានមនុស្សប្រចាំថ្ងៃរួមមាន ការជ្រើសរើសបុគ្គលិក គាំទ្រកិច្ចការធនធានមនុស្ស និងសម្របសម្រួលការបណ្តុះបណ្ដាលបុគ្គលិកដើម្បីបំពេញការងារអោយមានប្រសិទ្ធភាពខ្ពស់ និងគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយរលូន។
ការជ្រើសរើសបុគ្គលិក ( Recruitment )
- ធ្វើការ Updated បច្ចុប្បន្នភាព JD បុគ្គលិកជាមួយប្រធានផ្នែក ប្រធានការិយាល័យនៃទីចាត់ការប្រចាំឆ្នាំ
- រៀបចំធ្វើ Headcount ជាមួយការិយាល័យនីមួយៗ
- ដំណើរការរៀបចំឯកសារស្នើសុំថវិកា បញ្ចូលបុគ្គលិកសាកល្បង កិច្ចសន្យាការងារ និងផ្សេងៗ
- រៀបចំទទួល CV និង Shortlist CV
- ចូលរួមសម្ភាសន៍បុគ្គលិកពេលមានតម្រូវការតាមជាក់ស្តែង
- រៀបចំលិខិតផ្តល់ការងារ កិច្ចសន្យាការងារ និងឯកសារចូលធ្វើការសម្រាប់បុគ្គលិកចូលថ្មី និងធ្វើការណែនាំបុគ្គលិកចូលថ្មី(Orientation)
- ពិនិត្យ និងបញ្ចូល ការធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុង Employee code និង HR System
- រៀបចំ Tracking CV បុគ្គលិកដាក់ពាក្យមកប្រចាំខែ
- តាមដានការសម្របខ្លួន និងការអនុវត្តការងាររបស់បុគ្គលិកថ្មីក្នុងអំឡុងពេលសាកល្បង ឬហាត់ការ
- រៀបចំទុកដាក់ឯកសារទាំង Hard និង Soft (ថតចម្លង ស្កេន ប្រវត្តិរូបបុគ្គលិក) ឱ្យមានរបៀប និងសុវត្ថិភាពសម្របសម្រួលការសម្ភាសន៍ជាមួយប្រធានផ្នែក ឬអ្នកពាក់ព័ន្ធ និងទីស្នាក់ការកណ្ដាល (ភ្នំពេញ)
ការគាំទ្រកិច្ចការធនធានមនុស្ស(HRBP)
- រៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន, តួនាទីភារៈកិច្ច និងពិភាក្សាជាមួយទីស្នាក់ការកណ្ដាល
- រៀបចំការវាយតម្លៃបុគ្គលិក(ហាត់ការ, សាកល្បង, ប្រចាំឆ្នាំ, ឡើងមុខតំណែង, ផ្លាស់ប្តូរមុខតំណែង)
- រៀបចំតារាងគ្រប់គ្រប់ទិន្នន័យបុគ្គលិក Employee code
- រក្សាទំនាក់ទំនងការងារ និងឆ្លងការពិភាក្សាជាមួយទីស្នាក់ការកណ្ដាលរាល់ការងារ និងបញ្ហាផ្សេងៗ
- ចូលរួមដោះស្រាយបញ្ហាក្នុងផ្នែក និងបុគ្គលិកក្នុងក្រុមហ៊ុន
- រៀបចំរបាយការណ៍ប្រចាំខែជូនថ្នាក់គ្រប់គ្រង និងទីស្នាក់ការកណ្ដាល
ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍន៍សមត្ថភាព ( Training & Development )
- រៀបចំផែនការការបណ្ដុះបណ្ដាលប្រចាំឆ្នាំ អោយសមស្របតាមគោលដៅក្រុមហ៊ុន
- ពិភាក្សា និងឆ្លងយោបល់ជាមួយទីស្នាក់ការកណ្ដាលអំពីការបណ្តុះបណ្តាល
- សម្របសម្រួលការរៀបចំវគ្គបណ្ដុះបណ្ដាលខាងក្នុង និងក្រៅក្រុមហ៊ុន
- ទំនាក់ទំនង និងសម្របសម្រួលជាមួយគ្រូបង្រៀនបង្គោល ឬស្ថាប័នបណ្ដុះបណ្ដាល
- រៀបចំឯកសារ និងបញ្ជីអ្នកចូលរួមវគ្គបណ្ដុះបណ្ដាល
- រក្សាទំនាក់ទំនងការងារ និងឆ្លងការពិភាក្សាជាមួយទីស្នាក់ការកណ្ដាលរាល់ការងារ និងបញ្ហាផ្សេងៗ
- បំពេញការងារផ្សេងៗតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង
ភារកិច្ចម្តងម្កាល (Occasional Duties)
- ជួយសម្របសម្រួលការងារពាក់ព័ន្ធនិង Attendance & Payroll
NameCBVH
TitleHR Department
Phone Number+855 12333861 /
Emailrecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.