# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionAccounting / Finance
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineDec 31, 2025
LocationPhnom Penh
បុគ្គលិករៀបចំថ្លៃឈ្នួល មានទំនួលខុសត្រូវលើការទូទាត់មាស និង គណនាឈ្នួលក្នុងគ្រឿងនីមួយៗអោយត្រឹមត្រូវ ស្គេនឯកសារ ទទួលគ្រឿងយកទៅកាត់កែ គិតបញ្ជីគ្រឿងកាត់កែពេលធ្វើរួច និង បំបែកបញ្ជីគ្រឿងកាត់កែចេញជាបញ្ជីផ្សេងៗគ្នាសម្រាប់សម្គាល់គ្រឿងនីមួយៗ ដកវត្ថុធាតុដើមសម្រាប់ប្តូរ រឺត្រូវដាំបន្ថែមចូលគ្រឿង ធ្វើរបាយការណ៍ និងរាយការណ៍ជូនថ្នាក់គ្រប់គ្រងអោយបានទាន់ពេលវេលា និង មានប្រសិទ្ធភាព។
- ទូទាត់មាស និង គណនាឈ្នួលគ្រឿងទាំងអស់ក្នុងផលិតកម្ម
- គណនាឈ្នួលពីCBVH មកជាឈ្នួលរួមក្នុងគ្រឿង
- គណនាឈ្នួលគ្រឿង Cancel
- បញ្ជូនឈ្នួលដែលសរុបរួចទៅ គណនេយ្យថ្លៃដើម
- បញ្ចូលពត៌មានឈ្នួលក្នុង Tracking
- ស្កេនឯកសារជាងដាំ និង ថែរក្សារទុកដាក់អោយមានសុវត្ថិភាព
- ទទួលគ្រឿងត្រូវកាត់កែពីអ្នកពាក់ព័ន្ធ រៀបចំយកទៅពិនិត្យគុណភាពរួចបែងចែកបញ្ជូនទៅតាមទីតាំងតម្រូវការរបស់គ្រឿង
- ដកវត្ថុធាតុដើមពីស្តុក (ពេជ្រ ត្បូង ព័ក្ស…) ភ្ជាប់ជាមួយគ្រឿងប្រគល់តាមលំហូរសម្រាប់ប្តូរ រឺដាំចូលបន្ថែម
- ទទួលឯកសារគ្រឿងកាត់កែ មកគិតបញ្ជី កាត់ខ្នាតលី អោយបានត្រឹមត្រូវ និងទាន់ពេលវេលា
- បញ្ជូនឯកសារដែលគិតបញ្ជីរួចទៅផ្នែកបន្ទាប់
- យកគ្រឿងហុងកុងទៅអោយផ្នែកត្រួតពិនិត្យពែក្ស និង ត្បូង ដើម្បីបំបែកខ្នាតលី រឺ Estimateខ្នាតលីថ្មី រួចដំណើរការរៀបចំ គិតបញ្ជី
- បំបែកបញ្ជីគ្រឿងកាត់កែចេញជាបញ្ជីផ្សេងៗគ្នាសម្រាប់សម្គាល់គ្រឿងនីមួយៗអោយបានច្បាស់លាស់
- ពិនិត្យកាលបរិច្ឆេទកំណត់យកគ្រឿង ដើម្បីរៀបចំការកំណត់អាទិភាព គ្រឿងប្រញាប់អោយបានទាន់ពេលវេលា
- ធ្វើរបាយការណ៍សរុបក្នុងផ្នែកប្រចាំខែ និង រាយការណ៍ជូនថ្នាក់គ្រប់គ្រង
- ផ្តល់ពត៌មានទៅប្រធានផ្នែកពេលជួបប្រទះបញ្ហា ដើម្បីរកដំណោះស្រាយ និងទទួលបានការណែនាំពីប្រធាន
- រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និង បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
- កំពុងសិក្សា ឬបញ្ចប់បរិញ្ញាបត្រគណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រង ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការងារគណនេយ្យយ៉ាងតិច១ឆ្នាំ
- មានជំនាញក្នុងការបញ្ចូល និងវិភាគទិន្នន័យ
- ចេះរៀបចំទុកដាក់ និងបែងចែកឯកសារបានត្រឹមត្រូវ
- អាចប្រើប្រាស់កុំព្យូទ័រ Microsoft office (Word, Excel,PowerPoint) Internet, Email និង System បានល្អ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានកម្រិតល្អបង្គួរ
- មានអាយុចាប់ពី 20 ឆ្នាំទៅដល់ 30 ឆ្នាំ
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 766606068 /
EmailRecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.