គ្រូបង្រៀនភាសាខ្មែរ (កំរិតបឋមសិក្សា និង មតេយ្យសិក្សា)

We're like to show you notifications for the latest jobs and updates

គ្រូបង្រៀនភាសាខ្មែរ (កំរិតបឋមសិក្សា និង មតេយ្យសិក្សា)

Harrods International Academy Job location: Phnom Penh

Login to see salary

Job Overview
# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionEducation / Training
IndustryEducation
Preferred ApplicantLocal
Required LanguageKhmer
DeadlineMar 13, 2021
Job Summary

គ្រូបង្រៀនភាសាខ្មែរមានទំនួលខុសត្រូវ​ ផ្តល់នូវការអប់រំដែលប្រកបដោយគុណភាពដល់សិស្សានុសិស្ស​ ស្របជាមួយនឹងការគ្រប់គ្រងវិន័យ សុត្ថិភាព និង​សុខមាលភាពរបស់សិស្ស។

កាំប្រាក់ខែ៖ អាស្រ័យលើបទពិសោធន៍ និងគុណសម្បត្តិ                       

ប្រភេទនៃមុខតំណេង៖ ពេញម៉ោង ឬ ពាក់កណ្តាលម៉ោង

ម៉ោងធ្វើការ: 7:30-11:45am វេនព្រឹក 1:00pm-4: 45pm

អតិភាពនៃបេក្ខជន៖ ជនជាតិខ្មែរ

Responsibilities and Duties
  • រៀបចំកម្មវិធីសិក្សា កាលវិភាគ​ សៀវភៅកត់ត្រាផ្សេងៗ សៀវភៅបញ្ជីអវត្តមាន កំណត់ត្រាបង្រៀន ការបង្រៀនបន្ថែមផ្សេងៗ
  • រៀបចំវិញ្ញាសារ ការប្រលងប្រចាំខែ ឬ ប្រចាំឆមាស
  • គ្រប់គ្រងសម្ភារៈសិក្សាទាំងអស់ រួមទាំងរាល់សកម្មភាពនៅពេលចូលបណ្ណាល័យ
  • រៀបចំកម្មវិធីសិក្សារបស់ សាលារៀនហែរ៉ុដស៍អន្តរជាតិ អោយស្របទៅនឹង កម្មវិធីសិក្សារបស់សាលារដ្ឋ
  • គ្រប់គ្រងវិន័យ និងយកចិត្តទុកដាក់បង្រៀនសិស្សនៅក្នុងថ្នាក់
  • រៀបចំ និងច្នៃប្រឌិតសម្ភារៈសម្រាប់បង្រៀន
  • រៀបចំទុកដាក់ ឯកសារផ្សេងៗរបស់សិស្សអោយបានល្អ និងធ្វើការរៀបចំជួបប្រជុំជាមួយមាតាបិតាសិស្សានុសិស្ស​ ៤ដងក្នុងមួយឆ្នាំ
  • ផ្តល់ជូនសិស្សានុសិស្សនូវការអប់រំ អំពីក្រមសីលធម៌ និងសុខភាព នៅក្នុងពេលបង្រៀន
  • ចូលរួមក្នុងការប្រជុំរដ្ឋបាលផ្សេងៗ​ ប្រជុំបច្ចេកទេស និងការប្រជុំទូទៅជាមួយនាយកសាលាជាប្រចាំ
  • ចូលរួមជាមួយព្រឹត្តិការណ៍ផ្សេងៗរបស់សាលា ទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដួចជាទិវាម្ហូបអាហារអន្តរជាតិ ពិធីបុណ្យហាឡូវិន និងពិធីបុណ្យអំទូក។ល។
  • រៀបចំដំណើរការទស្សនៈកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស
  • និងការងារផ្សេងៗដែលត្រូវបានស្នើរដោយនាយកសាលា
Qualifications and Skills

កំរិវប្បធម៏

  • បរិញ្ញាប័ត្រអប់រំ
  • មានគរុកោសល្យក្នុងការបង្រៀន

បទពិសោធន៍ និងជំនាញ

  • មានបទពិសោធន៍បង្រៀនយ៉ាងតិចពីរឆ្នាំជាមួយសាលាអន្តរជាតិ
  • មានទំនាក់ទំនងល្អរវាង អ្នករួមការងារ និងអ្នកគ្រប់គ្រង
  • មានសមត្ថភាពប្រើប្រាស់កម្មវិធីកុំព្យួទ័រ Word, Excel, Power Point, outlook and internet)

អាកប្បកិរិយា

  • មានការតាំងចិត្តលើការអភិវឌ្ឍន៍កុមារ
  • មានចំណង់ចំនូលចិត្តក្នុងការបង្រៀន
  • ខិតខំប្រឹងប្រែងធ្វើការ និងការរៀបចំខ្លួន
  • មានគំនិតច្នៃប្រឌិត

ប្រាក់ខែនិង​អត្ថប្រយោជន៍ផ្សេងៗ ត្រូវបានផ្តល់ជូនដោយផ្អែក ទៅគោលការណ៍របស់សាលា​ ហើយអត្ថប្រយោជន៍បានកំណត់ដោយគោលនយោបាយផ្ទៃក្នុង។ ប្រាក់ខែនិង​អត្ថប្រយោជន៍ទាំងនេះត្រូវតែបានពិនិត្យនិងយល់ព្រម ដោយនិយោជិត និង និយោជក។

How to Apply

ការដាក់ពាក្យសូម ផ្ញើរជាមួយប្រវត្តិរូបសង្ខេប និង លិខិតដែលបញ្ចាក់ពីចំណាប់អារម្មណ៍អំពីមុខតំណែងនោះ។

មុខតំណែងនេះគឺប្រកាសជ្រើសរើសរហូតទទួលបានបេក្ខជនដែលមានសមត្ថភាព។ ពាក្យស្នើរសុំ នឹងត្រូវបាន

ពិនិត្យ និងជ្រើសរើសអ្នកដែលមានសមត្ថភាព បន្ទាប់កម បេក្ខជននឹង​ត្រូវបានទាក់ទង សម្រាប់ដំណើរការសម្ភាសន៍

NameHarrods International Academy
TitleHUMAN RESOURCES DEPARTMENT
Phone Number+855 23973999
Emailrecruitment@harrods.edu.kh
Address#24, Street 302 corner Street 57, Boeng Keng Kong I, Khan Chamkamon, Phnom Penh, Cambodia.
Other opening vacancies from Harrods International Academy

To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.

Related Jobs