# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionHuman Resources
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineMay 28, 2026
LocationPhnom Penh
បុគ្គលិកជ្រើសរើសបុគ្គលិក មានទំនួលខុសត្រូវក្នុងការសម្របសម្រួល និងគាំទ្រដំណើរការជ្រើសរើសបុគ្គលិកទាំងមូល ចាប់ពីការផ្សព្វផ្សាយការងារ ការទទួលពាក្យ ការសម្ភាសន៍ រហូតដល់ការចូលបម្រើការងាររបស់បុគ្គលិកថ្មី ធានាអោយបានការជ្រើសរើសធនធានមនុស្សមានគុណភាព និងទាន់ពេលវេលា ព្រមទាំងបញ្ចូល Tracking ការងារ ការរៀបចំទុកដាក់ឯកសារបុគ្គលិក និងការងារផ្សេងៗទៀតក្នុងផ្នែក ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
- គាំទ្រដំណើរការជ្រើសរើសបុគ្គលិកជ្រើសរើស ធានាឱ្យមានគុណភាព និងទាន់ពេលវេលា
- ទទួល និងពិនិត្យសំណើសុំជ្រើសរើសបុគ្គលិក មុនពេលប្រគល់ជូនប្រធានផ្នែកពិនិត្យ
- រៀបចំ Job Posting ពេលមានតម្រូវការស្នើសុំ ទាំងការប្រកាសខាងក្នុង និងខាងក្រៅ
- ប្រកាសជ្រើសរើសបុគ្គលិកតាមបណ្តាញផ្សេងៗ (Job boards, Social Media, Website)
- ត្រួតពិនិត្យការប្រកាសរើសរបស់ភ្នាក់ងារដែលជាដៃគូរ ធានាថាមានព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ
- ទទួល និងរៀបចំប្រវត្តិរូបបុគ្គលិកដែលបានដាក់ពាក្យមក ទាំងប្រភពក្នុង និងប្រភពខាងក្រៅ តាមមុខតំណែងអោយមានរបៀបរៀបរយល្អទាំង Hard និង Soft
- គាំទ្រ និងរៀបចំដំណើរការ Shortlist បេក្ខជន មុនពេលដាក់ជូនប្រធានផ្នែកពិនិត្យ
- សម្របសម្រួលកាលវិភាគធ្វើតេស្ត ឬសម្ភាសន៍ និងទំនាក់ទំនងរវាងបេក្ខជន និងផ្នែកដែលតម្រូវការ
- រៀបចំឯកសារប្រវត្តិរូបបេក្ខជនដែលត្រូវសម្ភាសន៍អោយប្រធានផ្នែក និងផ្នែកពាក់ព័ន្ធ
- រក្សាអោយបាននូវការកត់ត្រាការសម្ភាសន៍ និងទម្រង់វាយតម្លៃសម្ភាសន៍
- ដឹកនាំការសម្ភាសន៍ដោយផ្ទាល់ ឬចូលរួមការសម្ភាសន៍ជាមួយប្រធានផ្នែកតាមតម្រូវការជាក់ស្តែង
- បញ្ចូលទិន្នន័យបុគ្គលិកថ្មីក្នុង System Sunfix អោយបានត្រឹមត្រូវ គ្រប់ព័ត៌មាន និងទាន់ពេលវេលា
- បញ្ចូល Tracking ប្រវត្តិរូបបុគ្គលិក ដែលទទួលបានក្នុង Tracking ប្រចាំខែ
- រក្សា និងធ្វើបច្ចុប្បន្នភាពកំណត់ត្រាបុគ្គលិកត្រឹអោយបានត្រឹមត្រូវនៅក្នុង System Sunfix និងមូលដ្ឋានទិន្នន័យពាក់ព័ន្ធផ្សេងទៀត
- រៀបចំទម្រង់ ឬឯកសារពាក់ព័ន្ធផ្សេងៗតាមតម្រូវការជាក់ស្តែង
- រៀបចំរបាយការណ៍ស្នើសុំប្រាក់អត្ថប្រយោជន៍ប្រវត្តិរូប 3$ ប្រចាំខែ
- រៀបចំរបាយការណ៍លទ្ធផលការងារជូនអ្នកគ្រប់គ្រង
- រាយការណ៍ការងារជូនប្រធានផ្នែក និងចូលរួមដោះស្រាយបញ្ហាការងារពាក់ព័ន្ធ
- រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
- ជួយសម្របសម្រួលការងារក្នុងផ្នែកករណីមានសមាជិកអវត្តមាន
- សម្របសម្រួលការធ្វើផែនការជ្រើសរើសបុគ្គលិកប្រចាំឆ្នាំ (Yearly Headcount)
- សម្របសម្រួលការធ្វើតេស្ត (តេស្តកុំព្យូទ័រ តេស្តសរសេរ តេស្ត DISC តេស្ត IQ) តាមតម្រូវការមុខតំណែងនីមួយៗ
- សម្របសម្រួលការងារ Onboarding Program បុគ្គលិកថ្មី (មុនពេលចូល ថ្ងៃចូល និងកំឡុងពេលសាកល្បង)
- សម្របសម្រួលការងារជ្រើសរើសបុគ្គលិករបស់សាខា (បាត់ដំបង, សៀមរាប, បាក់ទូក)
- ចូលរួមក្នុងការរៀបចំ career fair, job event ផេ្សងៗ
- កម្រិតសិក្សាបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ធនធានមនុស្ស ឬសញ្ញាបត្រដែលមានតម្លៃស្មើរ
- មានបទពិសោធន៍ការងារផ្នែកធនធានមនុស្ស ជាពិសេសការជ្រើសរើសបុគ្គលិកយ៉ាងតិច ២ឆ្នាំ
- មានជំនាញក្នុងការជ្រើសរើសបុគ្គលិក
- យល់ដឹងពីដំណើរការ និងការរៀបចំឯកសារធនធានមនុស្ស
- មានចំណេះដឹងផ្នែកធនធានមនុស្ស និងច្បាប់ការងារ
- មានចំណេះដឹង និងយល់ពីការប្រើប្រាស់ HR System
- អាចប្រើប្រាស់កុំព្យូទ័រ Microsoft office (Word, Excel, PowerPoint) Internet, Email បានល្អ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
- មានអាយុពី 22-28 ឆ្នាំ
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 12333861 /
Emailrecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.