# Hiring1
Job TypePermanent Job
Exp. LevelSenior Executive/Officer
Job FunctionOthers
IndustryManufacturing
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineJan 8, 2026
LocationPhnom Penh
ជំនួយការអគ្គនាយកផ្នែកបញ្ជាទិញ និងបកប្រែភាសាចិន គឺជាជំនួយការផ្ទាល់របស់អគ្គនាយកក្នុងការគ្រប់គ្រងការបញ្ជាទិញ សម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់ ទំនាក់ទំនងជាមួយដៃគូ និងបកប្រែភាសាចិន ដើម្បីធានាបាននូវការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជំនួយការអគ្គនាយកផ្នែកបញ្ជាទិញ និងបកប្រែភាសាចិន មានភារកិច្ចដូចខាងក្រោម៖
ការបញ្ជាទិញ
- រៀបចំផែនការ និងអនុវត្តការបញ្ជាទិញដោយផ្អែកលើផែនការផលិតកម្ម និងភាពចាំបាច់ជាក់ស្ដែង
- សហការជាមួយឆ្មាំឃ្លាំង និងអ្នកពាក់ព័ន្ធ ដើម្បីដំណើរការនៃការបញ្ជាទិញមានភាពត្រឹមត្រូវ និងច្បាស់លាស់
- សិក្សាវាយតម្លៃទំនិញនៅក្នុងទីផ្សារ
- ស្វែករកអ្នកផ្គត់ផ្គង់ដែលមានលទ្ធភាពផ្គត់ផ្គង់ទំនិញមានគុណភាព ទាន់ពេលវេលា
- តម្លៃសមរម្យ និងអាចផ្គត់ផ្គង់ទំនិញទៅតាមបរិមាណនៃការបញ្ជាទិញ
- រៀបចំឯកសារបញ្ជាទិញ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតឱ្យបានត្រឹមត្រូវ និងច្បាស់លាស់
- ត្រួតពិនិត្យ និងតាមដានការបញ្ជាទិញជាប្រចាំដើម្បីធានាថាការបញ្ជាទិញស្របតាមច្បាប់ជាតិ និងអន្តរជាតិ
- បង្កើត និងរក្សាទំនាក់ទំនងអ្នកផ្គត់ផ្គង់ ដើម្បីងាយស្រួលអនុវត្តការងារ
- ចរចា និងរៀបចំកិច្ចព្រមព្រៀង ឬកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ដើម្បីបង្កើតកិច្ចសហការរយៈពេលយូរអង្វែង
- សហការជាមួយឆ្មាំឃ្លាំង និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំទុកដាក់ទំនិញឱ្យមានប្រសិទ្ធភាព
- បកប្រែភាសាចិន និងសម្របសម្រួលដោះស្រាយបញ្ហាជាមួយអ្នកផ្គត់ផ្គង់
- គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន
- រក្សាការសម្ងាត់របស់ក្រុមហ៊ុន
ការបណ្តុះបណ្តាល របាយការណ៍ និងការងារផ្សេងៗ
- រៀបចំកម្មវិធីបណ្តុះបណ្តាល និងហ្វឹកហ្វឺនក្រុមការងារ ដើម្បីបង្កើនជំនាញនិងការយល់ដឹងពីការបញ្ជាទិញ
- រាយការណ៍ពីដំណើរការនៃការបញ្ជាទិញជាប្រចាំជូនប្រធាន និងថ្នាក់ដឹកនាំ
- រៀបចំរបាយការណ៍ប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្ដីពីការបញ្ជាទិញ ជូនប្រធាន និងថ្នាក់ដឹកនាំ
- អនុវត្តការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន
- មានបរិញ្ញាប័ត្រគ្រប់គ្រង ទីផ្សារ (Management, Business Administration, Marketing) ឬសញ្ញាបត្រពាក់ព័ន្ធ (Related field)
- ចេះកុំព្យូទ័រ (Advanced Microsoft Excel and PowerPoint Proficiency)
- ចេះ ភាសាខ្មែរ អង់គ្លេស
- មានបទពិសោធន៍យ៉ាងតិច ៣ ឆ្នាំ
- មានសមត្ថភាពក្នុងការគ្រប់គ្រងការបញ្ជាទិញ
- មានភាពស្មោះត្រង់ ខិតខំ និងមានទំនួលខុសត្រូវ
- មានជំនាញទំនាក់ទំនងល្អ អាចធ្វើការជាក្រុម និងមានភាពអត់ធ្មត់
NameSOONSOON HOUT TRADING CO., LTD.
TitleHR Department
Phone Number+855 969553256 /
Emailsoonsoonhout888@gmail.com
Address#National Road No. 11, Slap Kdong Village, Chob Commune, Tbong Khmum District, Tbong Khmum Province.