
Director of Risk Management and Compliance Department - ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងអនុលោមភាព
HRINC (Cambodia) Co., Ltd Phnom Penh
Login to see salary
DescriptionJob Description
BenefitsBenefits Package
CompanyCompany Profile
ContactCompany Contact
Job Overview
# Hiring1 Position
Job TypePermanent Job
Exp. LevelMiddle Management
Job FunctionLegal / Compliance
IndustryBanking / Financial Service
Preferred ApplicantLocal
Required Language
Khmer English
DeadlineDec 10, 2026
Location Phnom Penh
Responsibilities and Duties
តួនាទី និងភារកិច្ចដូចខាងក្រោម៖
- រៀបចំ និង អនុវត្តក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទាំងអស់សម្រាប់ស្ថាប័ន
- វិភាគ និងវាយតម្លៃជាទៀងទាត់នូវកម្រិតហានិភ័យរបស់ស្ថាប័ន និងផ្តល់អនុសាសន៍ក្នុងការគ្រប់គ្រងហានិភ័យ ប្រកបដោយភាពរឹងមាំ និងប្រសិទ្ធភាព
- វិភាគ, វាយតម្លៃ, និងផ្តល់អនុសាសន៍លើកម្រិតហានិភ័យនៃសំណើសុំការធានាឥណទាននីមួយៗ, គម្រោងធានាឥណទាននីមួយៗ និងផលិតផលនានារបស់ ស្ថាប័ន.
- សិក្សា និងបង្កើតពិន្ទុហានិភ័យ (risk scoring) នៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងអ្នកខ្ចីកម្ចីមានការធានា ដើម្បីធានាឱ្យបាននូវការកំណត់លក្ខខណ្ឌនៃការធានា ផ្អែកលើហានិភ័យប្រកបដោយប្រសិទ្ធភាពខ្ពស់
- រៀបចំធ្វើស្ត្រេសតេស្ត និងបង្កើតប្រព័ន្ធឱ្យសញ្ញាជាមុន (Early Warning System) អំពីហានិភ័យឥណទាន, ហានិភ័យប្រតិបត្តិការ, ហានិភ័យទីផ្សារ និងហានិភ័យកេរ្តិ៍ឈ្មោះ ជាដើម ដើម្បីកំណត់ហានិភ័យ និងភាពងាយរងគ្រោះដែលអាចកើតមាន ព្រមទាំងពិនិត្យ និងវាយតម្លៃលើលទ្ធផល និងផ្តល់អនុសាសន៍ក្នុងការកែតម្រូវកត្តាហានិភ័យ
- សម្របសម្រួល ក្នុងក្របខណ្ឌវាយតម្លៃហានិភ័យ និងការត្រួតពិនិត្យហានិភ័យរបស់នាយកដ្ឋាន និងអង្គភាពចំណុះស្ថាប័ន (RCSA) ព្រមទាំងបង្កើត តាមដាន និងរាយការណ៍ពីសូចនាករហានិភ័យសំខាន់ៗ (KRI)
- តាមដាន និងត្រួតពិនិត្យអនុលោមភាពរបស់ស្ថាប័នទៅនឹងច្បាប់, បទប្បញ្ញត្តិ, និងគោលការណ៍ណែនាំនានាជាធរមាន
- ត្រួតពិនិត្យ, រាយការណ៍ និងរៀបចំគោលនយោបាយពាក់ព័ន្ធ, ក្របខ័ណ្ឌ, គោលការណ៍ណែនាំ, និងសកម្មភាពកែតម្រូវលើការអនុលោមតាមច្បាប់, និងបទប្បញ្ញត្តិជាធរមានទាក់ទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG), និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT)
- បង្កើត និងលើកកម្ពស់វប្បធម៌ហានិភ័យ អនុលោមភាពដ៏រឹងមាំនៅស្ថាប័ន
- អនុវត្តការងារផ្សេងទៀត តាមការប្រគល់ជូនរបស់អគ្គនាយក។
Qualifications and Skills
បេក្ខជន ត្រូវមានគុណវុឌ្ឍិទូទៅដូចខាងក្រោម៖
- មានសញ្ញាបត្រយ៉ាងតិចថ្នាក់អនុបណ្ឌិតក្នុងជំនាញសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, អាជីវកម្ម, គោលនយោបាយសាធារណៈ, គ្រប់គ្រងហានិភ័យ, ច្បាប់ ឬជំនាញប្រហាក់ប្រហែល
- មានបទពិសោធន៍ការងារយ៉ាងតិច ១០ (ដប់) ឆ្នាំក្នុងវិស័យធនាគារ ឬស្ថាប័នហិរញ្ញវត្ថុក្រៅប្រព័ន្ធធនាគារ ជាពិសេសក្នុងផ្នែកហានិភ័យឥណទាន, ហានិភ័យប្រតិបត្តិការ, និងអនុលោមភាព
- មានជំនាញក្នុងការវិភាគ និងគំនិតយុទ្ធសាស្ត្រខ្ពស់
- មានប្រវត្តិការងារជាអ្នកដឹកនាំនៅក្នុងស្ថាប័នហិរញ្ញវត្ថុ
- មានជំនាញក្នុងការសម្របសម្រួល, ទំនាក់ទំនង, បុគ្គលិកភាព និងជំនាញការទូត
- មានស្មារតីធ្វើការងារជាក្រុមដោយមានទំនួលខុសត្រូវ, ភាពបត់បែន, ភាពសម្របខ្លួន ជាមួយនឹងឆន្ទៈប្តេជ្ញា, អត់ធ្មត់ និងនវានុវត្តន៍
- មានសមត្ថភាពកំណត់អាទិភាពការងារ, រៀបចំពេលវេលា និងគ្រប់គ្រង/ចាត់ចែងភារកិច្ចបានយ៉ាងមានប្រសិទ្ធភាព
- មានចំណេះដឹងភាសាខ្មែរ និងភាសាអង់គ្លេសច្បាស់លាស់ អាចប្រើប្រាស់ជាផ្លូវការបាន
- មានជំនាញប្រើប្រាស់កម្មវិធី Microsoft Office ។
How to Apply
NameVichera RIT (Ms.)
TitleRecruitment Consultant
Phone Number+855 78202503 / +855 93618082
Emailrit.vichera@hrinc.com.kh
Address
The Edge Phnom Penh, House No. A9-A10, Ayasmayan East Street (St. 139), Phum 1, Sangkat Sras Chork, Khan Daun Penh, Phnom Penh
Other opening vacancies from HRINC (Cambodia) Co., Ltd
To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.



_x2.png)








