ជំនួយការក្រុមច្នៃម៉ូត

CBVH.

Login to see salary

Job Overview
# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionArchitect / Design
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineOct 11, 2026
Responsibilities and Duties

Main purpose of the job (គោលបំណងចម្បងនៃការងារ):

  • ជំនួយការច្នៃម៉ូត មានទំនួលខុសត្រូវលើការជួយសម្របសម្រួលការងារប្រធានក្រុមក្នុងការបញ្ចូលទិន្នន័យគ្រឿង តាមដានលើ អវត្តមានបុគ្គលិក គាំទ្រក្រុមច្នៃម៉ូតក្នុងការរៀបចំឯកសារជាមួយផ្នែកពាក់ព័ន្ធ និងគ្រប់គ្រងព័ត៌មានការគូសគ្រឿង ដើម្បីធានាថាមានភាពត្រឹមត្រូវ និងទាន់ពេលវេលា។

Main Duties (ភារកិច្ចចម្បង)

  • បញ្ចូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យ Tracking គ្រឿង
  • តាមដាន និងបញ្ចូលអវត្តមានប្រចាំថ្ងៃសម្រាប់ផ្នែកធនធានមនុស្ស ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
  • តាមដាន និងគ្រប់គ្រងព័ត៌មានគ្រឿងអលង្ការរបស់អតិថិជន គ្រឿងរង់ចាំ គ្រឿង Event និងគ្រឿងដាក់តាំង ដើម្បីធានាថាមានភាពត្រឹមត្រូវ និងសុវត្ថិភាព
  • តាមដានថ្ងៃកំណត់ (Deadline) និងវឌ្ឍនភាពការងាររបស់ក្រុមច្នៃម៉ូត ដើម្បីធានាថាការងារបានបញ្ចប់ទាន់ពេលវេលា
  • តាមដានបរិមាណការងារ (Workload) របស់បុគ្គលិក និងធ្វើបច្ចុប្បន្នភាពព័ត៌មានគ្រឿងចូល-ចេញ
  • រៀបចំ និងបិទបញ្ជីទិន្នន័យប្រចាំថ្ងៃ និងប្រចាំខែ ដូចជា អវត្តមាន ផែនការការងារ និងម៉ោងការងារ
  • រៀបចំកិច្ចប្រជុំ រួមមានការរៀបចំរបៀបវារៈ កំណត់ហេតុប្រជុំ (Meeting Minutes) និង Slide Presentation
  • រៀបចំ និងបញ្ជូនរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ជូនប្រធានក្រុម
  • ទទួល ត្រួតពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធក្នុងឯកសារផ្សេងៗ មុនដាក់ជូនប្រធានក្រុមពិនិត្យ
  • ជួយសម្របសម្រួលប្រធានក្រុមក្នុងការធ្វើផែនការ និងការរៀបចំនីតិវិធីការងារ
  • រៀបចំ និងគ្រប់គ្រងឯកសារ លិខិត ទម្រង់ និងសំណើសុំផ្សេងៗរបស់ក្រុមច្នៃម៉ូត តាមតម្រូវការជាក់ស្តែង
  • សម្របសម្រួលការងារជាមួយប្រធានក្រុម និងផ្នែកពាក់ព័ន្ធ ដើម្បីធានាថាដំណើរការការងារប្រព្រឹត្តទៅដោយរលូន
  • រៀបចំ កូពី ស្កែន រត់ឯកសារ និងរក្សាទុកឯកសារទិន្នន័យរបស់ក្រុមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពទាំង Hard និង Soft
  • ·រាយការណ៍ និងចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធ ដើម្បីធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
  • រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
  • បំពេញការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។

Occasional Duties (ភារកិច្ចម្តងម្កាល):

  • ស្វែងរកម៉ូតថ្មីៗ ល្បីៗ ដើម្បីរក្សាទុកជូនភ្ញៀវមើល
  • ចូលរួមប្រជុំជាមួយប្រធានក្រុម តាមតម្រូវការជាក់ស្តែង
  • ជួយការងារក្នុងផ្នែកទាំងមូល ករណីមានការស្នើសុំពីសមាជិកក្នុងផ្នែក ឬពីប្រធានផ្នែក
Qualifications and Skills
  • បរិញ្ញាបត្ររដ្ឋបាល​ គ្រប់គ្រង ឬសញ្ញាបត្រដែលមានតម្លៃស្មើមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការងារគណនេយ្យយ៉ាងតិច ១ឆ្នាំ
  • មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងរដ្ឋបាល និងការងារជាជំនួយការ យ៉ាងតិច 1ឆ្នាំមានជំនាញក្នុងការគណនាលេខ វិភាគទិន្នន័យ និងដោះស្រាយបញ្ហា
  • មានជំនាញក្នុងការងាររដ្ឋបាល និងជំនួយការ
  • មានចំណេះដឹងក្នុងការរៀបចំ និងទុកដាក់ឯកសារ
  • អាចប្រើប្រាស់កុំព្យូទ័រ Microsoft office 365 (Word, Excel, PowerPoint Outlook,Team, SharePoint, Planner) Internet និង Email បានល្អ
  • អាចប្រើប្រាស់កម្មវិធី Visio, Canva (ផ្តល់អាទិភាព)
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • មានភាពបត់បែន មានភាពរហ័សរហួន
  • ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
  • មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
  • ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
  • មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
How to Apply
NameCBVH
TitleHR Department
Phone Number+855 12333861 /
Emailrecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧ​ត្តរ​ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
Other opening vacancies from CBVH.

To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.

Related Jobs

https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/de/0a/de0a8f36-8302-4f8d-bbf3-5e32badcf0f4/hrinc_sq_logo.png
Site Supervisor

HRINC (Cambodia) Co., Ltd

Sep 19, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/de/0a/de0a8f36-8302-4f8d-bbf3-5e32badcf0f4/hrinc_sq_logo.png
Interior Design Manager

HRINC (Cambodia) Co., Ltd

Sep 20, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/de/0a/de0a8f36-8302-4f8d-bbf3-5e32badcf0f4/hrinc_sq_logo.png
Interior Fit-Out Site Manager

HRINC (Cambodia) Co., Ltd

Oct 11, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/21/5b/215bdeff-fa4d-4678-acf1-2286fc5aa5c5/cbvh_logo_for_telegram_chanel-02.png
បុគ្គលិក 3D Design

CBVH.

Oct 11, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/de/0a/de0a8f36-8302-4f8d-bbf3-5e32badcf0f4/hrinc_sq_logo.png
Graphic Designer

HRINC (Cambodia) Co., Ltd

Sep 26, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/9c/07/9c0795db-f16c-479a-91e6-7acb766ea351/photo_2026-05-12_10-49-52.jpg
Senior Graphic Designer

Forward Cam International Investment Co.,Ltd.

Sep 18, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/9c/07/9c0795db-f16c-479a-91e6-7acb766ea351/photo_2026-05-12_10-49-52.jpg
Graphic Designer

Forward Cam International Investment Co.,Ltd.

Sep 18, 2026