# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionStock / Warehousing
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineOct 11, 2026
Main purpose of the job (គោលបំណងចម្បងនៃការងារ):
- បុគ្គលិកគ្រប់គ្រងព័ត៌មាន និងសម្របសម្រួលសង្វាក់ផលិតកម្ម មានទំនួលខុសត្រូវក្នុងការគ្រប់គ្រងព័ត៌មានផលិតកម្ម តាមដាន និងសម្របសម្រួលសង្វាក់ផលិតកម្ម រៀបចំរបាយការណ៍ និងផ្តល់ព័ត៌មានទៅផ្នែកពាក់ព័ន្ធ ដើម្បីធានាថាការផលិតគ្រឿងអលង្ការប្រព្រឹត្តទៅបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
Main Duties (ភារកិច្ចចម្បង)
- ទទួល បញ្ចូល ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យផលិតកម្មក្នុងប្រព័ន្ធ (System/Tracking) ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
- ប្រមូល រក្សាទុក និងគ្រប់គ្រងព័ត៌មានផលិតកម្មឱ្យមានភាពត្រឹមត្រូវ ពេញលេញ និងអាចស្វែងរកបាន
- តាមដានដំណើរការការកុម្ម៉ង់គ្រឿង និងស្ថានភាពគ្រឿងក្នុងសង្វាក់ផលិតកម្ម
- តាមដាន និងជូនដំណឹងអំពីគ្រឿងប្រញាប់ គ្រឿងជិតថ្ងៃណាត់ គ្រឿងពន្យារ Deadline និងគ្រឿងដែលមានហានិភ័យខកថ្ងៃណាត់ទៅកាន់ផ្នែកពាក់ព័ន្ធ
- សម្របសម្រួល និងជំរុញការងារជាមួយខាងផលិតកម្ម ដើម្បីធានាថាការផលិត និងការប្រគល់គ្រឿងប្រព្រឹត្តទៅទាន់ពេលវេលាកំណត់
- ឆ្លើយតប និងសម្របសម្រួលព័ត៌មានជាមួយផ្នែកលក់ និងផ្នែកពាក់ព័ន្ធ អំពីស្ថានភាពកុម្ម៉ង់ និងការផ្លាស់ប្តូរផ្សេងៗ
- ផ្តល់ព័ត៌មានពីបញ្ហា ឬព័ត៌មានដែលខ្វះខាតរវាងផ្នែកលក់ និងខាងផលិតកម្ម ដើម្បីជួយដោះស្រាយបញ្ហាបានទាន់ពេលវេលា
- បញ្ជូន និងធ្វើបច្ចុប្បន្នភាពព័ត៌មានដែលទទួលបានពីផ្នែកលក់ និងខាងផលិតកម្មក្នុងប្រព័ន្ធឱ្យបានត្រឹមត្រូវ
- រៀបចំ និងបង្ហាញរបាយការណ៍ស្ថានភាពផលិតកម្មប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែជូនថ្នាក់គ្រប់គ្រង
- ធ្វើការផ្តល់ព័ត៌មានដែលទទួលបាន និង ព័ត៌មានដែលផ្នែកលក់ update បន្ថែមត្រលប់ទៅផ្នែកផលិតវិញ
- រាយការណ៍អំពីបញ្ហា ហានិភ័យ និងការរាំងស្ទះក្នុងសង្វាក់ផលិតកម្មជូនប្រធានផ្ទាល់ ដើម្បីទទួលបានការសម្របសម្រួល និងដំណោះស្រាយទាន់ពេលវេលា
- ចុះសម្របសម្រួលជាមួយផ្នែកផលិតកម្ម នៅពេលមានការផ្លាស់ប្តូរ Deadline ឬករណីបន្ទាន់តាមការចាត់តាំង
- រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និង បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
- ជួយសម្របសម្រួលការងារក្នុងផ្នែក ករណីសមាជិកអវត្តមាន
- ចុះទៅតាមផ្នែកបោះត្រាបើមានគ្រឿងផ្លាស់ប្តូរDeadline បន្ទាន់ឫបន្ទាន់ខ្លាំង
- ជួយសម្របសម្រួលការងារក្នុងផ្នែក នៅពេលសមាជិកអវត្តមាន ឬមានការងារបន្ទាន់
- សិក្សាបរិញ្ញាបត្ររដ្ឋបាល គ្រប់គ្រង ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ការងារពាក់ព័ន្ធយ៉ាងតិច 1ឆ្នាំ
- មានជំនាញរៀបចំទិន្នន័យ និងរបាយការណ៍
- មានជំនាញទំនាក់ទំនង និងសម្របសម្រួលការងារបានល្អ
- ចេះរៀបចំអទិភាពការងារបានច្បាស់លាស់
- អាចប្រើប្រាស់កម្មវិធី Microsoft office (Word, Excel, PowerPoint) បានល្អ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អបង្គួរ
- មានអាយុចាប់ពី 20 ឆ្នាំទៅដល់ 30 ឆ្នាំ
- អាចធ្វើការងារជាក្រុមបាន
- មានគំនិតច្នៃប្រឌិត និង ចេះវិភាគ
- ម៉ត់ចត់ អត់ធ្មត់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 12333861 /
Emailrecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.