Login to see salary
I. អំពីសហគមន៍កសិកម្ម កសិករសែនជ័យ
សកកសជ គឺជាសហគមន៍កសិកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ទំនើបកម្មបច្ចេកទេសកសិកម្ម ដើម្បីធានាបាននូវជីវភាពរឹងមាំជូនដល់បងប្អូនកសិករនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យមានចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលទីផ្សារនាពេលបច្ចុប្បន្ន។ បច្ចុប្បន្ន សកកសជ ផ្ដោតសំខាន់លើទំនើបកម្មបច្ចេកទេសកសិកម្ម ដែលរួមមាន៖
• វារីវប្បកម្ម (Aquaculture)
• កសិកម្មចម្រុះ (Integrated Farming)
• ប្រព័ន្ធផលិតកម្មផ្អែកលើទីផ្សារ។
II. តួនាទី
ក្នុងគោលបំណងពង្រីកសក្ដានុពល និងជំរុញនវានុវត្តន៍ក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនផលិតកម្ម និងធានាឱ្យបាននូវតម្លាភាពសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ សកកសជ កំពុងស្វែងរកបេក្ខជនដែលមានទេពកោសល្យ សមត្ថភាពខ្ពស់ និងចរិតលក្ខណៈជាយុទ្ធសាស្រ្តករ មកកាន់តំណែងជា «នាយកគ្រប់គ្រងទូទៅ» ដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការដឹកនាំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងប្រចាំថ្ងៃរបស់សហគមន៍ឱ្យមានភាពរឹងមាំ។ បេក្ខជនដែលឆ្នើមមិនត្រឹមតែជាអ្នកត្រួតពិនិត្យការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកច្នៃប្រឌិត ដែលមានភាពប៉ិនប្រសពក្នុងការផ្សារភ្ជាប់សក្តានុពលកសិកម្ម ទៅនឹងកាលានុវត្តភាពទីផ្សារ ដើម្បីបង្កើតជាប្រភពចំណូលប្រកបដោយចីរភាព។ បេក្ខជនត្រូវមានសមត្ថភាពវិភាគខ្ពស់លើការគ្រប់គ្រងហានិភ័យ និងការវិនិយោគ ដោយធានាថារាល់ការវិនិយោគ គឺនឹងនាំមកនូវផលចំណេញ និងពង្រឹងមូលដ្ឋានគ្រឹះរបស់សហគមន៍។ លើសពីនេះ បេក្ខជននឹងក្លាយជាអ្នកកសាងវប្បធម៌ការងារបែបទំនើប ដែលផ្ដោតលើលទ្ធផលជាក់ស្តែង តាមរយៈការជំរុញទឹកចិត្តក្រុមការងារ ការពង្រឹងវិន័យការងារ និងការកសាងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយដៃគូពាក់ព័ន្ធប្រកបដោយចីរភាព។
III. ភារកិច្ច និងការទទួលខុសត្រូវ
បេក្ខជនត្រូវដើរតួជា អ្នកយុទ្ធសាស្ត្រដឹកនាំ ក្នុងការអនុវត្តគំរូសមាហរណកម្មហិរញ្ញវត្ថុ ផលិតកម្ម និងទីផ្សារ ដើម្បីបង្កើតឱ្យមានសមកាលកម្មរវាងផ្នែកនីមួយៗ និងត្រូវមានសមត្ថភាពខ្ពស់ក្នុងការបំប្លែងចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រឱ្យទៅជាសកម្មភាពជាក់ស្តែងប្រចាំថ្ងៃ ព្រមទាំងពង្រឹងកិច្ចសហការរវាងផ្នែកទាំងអស់ឱ្យមានភាពបន្ស៊ីគ្នា ដើម្បីជំរុញផលិតភាព និងធានានូវឧត្តមភាពប្រកួតប្រជែងសម្រាប់សហគមន៍ ដូចជា៖
- ការគ្រប់គ្រងប្រតិបត្តិការ
• ត្រួតពិនិត្យរាល់ប្រតិបត្តិការបង្គោលរបស់សហគមន៍ រួមមាន ផ្នែកកសិកម្ម ហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីធានាបាននូវសហថាមពល និងភាពស៊ីចង្វាក់គ្នា
• ធានាប្រសិទ្ធភាពផលិតកម្ម តាមរយៈការគ្រប់គ្រងធនធានឱ្យចំគោលដៅ ព្រមទាំងដាក់ចេញនូវវិធានការត្រួតពិនិត្យគុណភាពឱ្យស្របតាមស្តង់ដារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
• ពង្រឹងវិន័យការងារ និងធានាថាក្រុមការងារទាំងអស់អនុវត្តតាម «នីតិវិធីប្រតិបត្តិការស្តង់ដារ» យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងផលិតភាពការងារប្រចាំថ្ងៃ។
- ការគ្រប់គ្រងហិរញ្ញវត្ថុ
• ដឹកនាំការគ្រប់គ្រងលំហូរសាច់ប្រាក់ និងទុនបង្វិលឱ្យមានតុល្យភាពខ្ពស់ ដើម្បីធានាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងនិរន្តរភាពនៃប្រតិបត្តិការទាំងមូល។
• ត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករប្រាក់ចំណេញឱ្យបានលម្អិតល្អន់តាមផ្នែកនីមួយៗ រួមមាន តាមស្រះចិញ្ចឹម និងតាមប្រភេទផលិតផល ដើម្បីបង្កើនប្រសិទ្ធភាពឱ្យដល់កម្រិតអតិបរមា
• វិភាគ និងវាយតម្លៃលើលទ្ធភាពជោគជ័យនៃគម្រោងវិនិយោគនានា ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះដ៏មានសុវត្ថិភាពដល់ថ្នាក់ដឹកនាំសហគមន៍ ក្នុងការសម្រេចចិត្តពង្រីកវិសាល។
- ការគ្រប់គ្រងប្រព័ន្ធបញ្ជាប្រតិបត្តិការ
• ដឹកនាំ និងត្រួតពិនិត្យប្រព័ន្ធបញ្ជាប្រតិបត្តិការរួមរបស់សហគមន៍ ដោយធ្វើសមកាលកម្មទិន្នន័យរវាងផ្នែកហិរញ្ញវត្ថុ ផលិតកម្ម និងទីផ្សារ ដើម្បីធានាបាននូវតម្លាភាព និងភាពស៊ីចង្វាក់គ្នា
• បង្កើនប្រសិទ្ធភាពនៃការដឹកនាំ តាមរយៈការវិភាគ និងប្រើប្រាស់ទិន្នន័យជាក់ស្តែង ដើម្បីធ្វើការសម្រេចចិត្តបានយ៉ាងសុក្រឹត ជៀសវាងការសម្រេចចិត្តផ្អែកលើការសន្និដ្ឋាន
• ម្ចាស់ការក្នុងការកំណត់អត្តសញ្ញាណហានិភ័យ ដែលអាចកើតមានក្នុងប្រព័ន្ធប្រតិបត្តិការ ព្រមទាំងមានសមត្ថភាពដាក់ចេញនូវដំណោះស្រាយ និងវិធានការឆ្លើយតបបានភ្លាមៗ ដើម្បីរក្សានិរន្តរភាពការងារ។
- ការគ្រប់គ្រងទីផ្សារ
• បង្កើនសក្ដានុពលនៃការលក់ តាមរយៈការបង្កើត និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ជាមួយដៃគូបញ្ជាទិញ
• ដឹកនាំការចរចាតម្លៃ និងលក្ខខណ្ឌពាណិជ្ជកម្មឱ្យមានតុល្យភាពរវាងការប្រកួតប្រជែង និងផលចំណេញ ព្រមទាំងគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន ដើម្បីធានានូវភាពស្មោះត្រង់ និងការបញ្ជាទិញឡើងវិញ
• រៀបចំយន្តការគ្រប់គ្រងការលក់ និងការប្រមូលប្រាក់ឱ្យមានសង្គតិភាព ដើម្បីធានាបាននូវលំហូរសាច់ប្រាក់បង្វិលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ទ្រទ្រង់ប្រតិបត្តិការសហគមន៍
- ការគ្រប់គ្រងហានិភ័យ
• កំណត់អត្តសញ្ញាណវិភាគ និងវាយតម្លៃលើហានិភ័យដែលអាចកើតមានក្នុងសង្វាក់ផលិតកម្ម ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងដាក់ចេញនូវវិធានការបង្ការទុកជាមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រតិបត្តិការ
• បង្កើនផលិតភាពការងារតាមរយៈការត្រួតពិនិត្យ និងកែសម្រួលចំណុចខ្វះខាតក្នុងប្រព័ន្ធប្រតិបត្តិការ ដើម្បីធានាថាធនធានទាំងអស់ត្រូវបានប្រើប្រាស់ចំគោលដៅ និងផ្តល់លទ្ធផលជាអតិបរមា
• ពង្រឹងវិន័យការងារ ដោយកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់នៅគ្រប់លំដាប់ថ្នាក់ និងធានាថាប្រព័ន្ធការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយស្មារតីម្ចាស់ការ និងតម្លាភាពបំផុត។
VI. លក្ខណៈសម្បត្តិ
- ត្រូវមានបរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកគ្រប់គ្រង ធុរកិច្ច ហិរញ្ញវត្ថុឬវិស័យពាក់ព័ន្ធ
- ត្រូវមានបទពិសោធន៍យ៉ាងហោចណាស់ចន្លោះពី ៧ ទៅ ១០ឆ្នាំ ក្នុងតួនាទីដឹកនាំ
- ត្រូវមានជំនាញខ្ពស់ និងបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រតិបត្តិការ និងការគ្រប់គ្រងហិរញ្ញវត្ថុយុទ្ធសាស្ត្រ ដើម្បីធានានូវតុល្យភាពរវាងការចំណាយ និងផលចំណេញ
- ត្រូវមានសមត្ថភាពដឹកនាំប្រកប ដោយអាចកំណត់ចក្ខុវិស័យ និងរៀបចំផែនការយុទ្ធសាស្ត្របានយ៉ាងមុតស្រួច ព្រមទាំងមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយភាពច្នៃប្រឌិត
V. អត្ថប្រយោជន៍
- ឱកាសមាសក្នុងការដឹកនាំ និងគ្រប់គ្រងគម្រោងយុទ្ធសាស្ត្រ ដែលរួមចំណែកដោយផ្ទាល់ដល់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
- ឱកាសចូលរួមយ៉ាងសកម្មក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីប្រឹក្សាយោបល់ និងធ្វើការសម្រេចចិត្តលើបញ្ហាសំខាន់ៗ
- ឱកាសទទួលបានប្រាក់បៀវត្សរ៍ដ៏សមរម្យប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារការងារ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលឆ្លុះបញ្ចាំងពីតម្លៃនៃសមិទ្ធផលការងារ។
VI. វិធីសាស្រ្តក្នុងការដាក់ពាក្យ
បេក្ខជន ត្រូវទំនាក់ទំនង និងផ្ញើឯកសារ រួមាន (១) ប្រវត្តិរូបសង្ខេប (Curriculum Vitae - CV) និង (២) លិខិតអមឯកសារ (Cover Letter) ដែលបង្ហាញអំពីចំណាប់អារម្មណ៍មកធ្វើការនៅសហគមន៍ មកកាន់៖
- ឈ្មោះ៖ លោក លី ហ៊ុយ
- តួនាទី៖ សមាជិកក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម កសិករសែនជ័យ
- លេខទំនាក់ទំនង៖ ០១២ ៨១២ ៦៦៨
- អ៊ីមែល៖ yeanyean2@hotmail.com
- កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
VII. សេចក្តីបញ្ចប់
សកកសជ បានកំណត់ថាតួនាទីជា «នាយកគ្រប់គ្រងទូទៅ» មិនមែនត្រឹមតែជាអ្នកត្រួតពិនិត្យរដ្ឋបាល ឬគ្រប់គ្រងបុគ្គលិកតាមទម្លាប់ប្រពៃណីនោះទេ ប៉ុន្តែគឺជាបុគ្គលដែលគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការ ដែលមានភារកិច្ចចម្បងក្នុងការធានានូវសន្ទានុក្រមការងារប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យខ្ពស់។ សកកសជ កំពុងស្វែងរកអ្នកដឹកនាំដែលមានចក្ខុវិស័យមុតស្រួច និងមានសមត្ថភាពខ្ពស់ក្នុងការបំប្លែងផែនការយុទ្ធសាស្ត្រលើក្រដាស ឱ្យទៅជាលទ្ធផលជាក់ស្តែង តាមរយៈការបង្កើត និងពង្រឹងប្រព័ន្ធគ្រប់គ្រងសមាហរណកម្ម ដែលផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងហិរញ្ញវត្ថុ ផលិតកម្ម និងទីផ្សារ។ បន្ថែមពីនេះ បេក្ខជនត្រូវមានភាពម្ចាស់ការក្នុងការរៀបចំនីតិវិធីប្រតិបត្តិការស្តង់ដារ ដើម្បីធានាថា រាល់ខ្សែសង្វាក់តម្លៃកសិកម្ម និងដើរតួជាអ្នកសម្រេចចិត្តផ្អែកលើទិន្នន័យជាក់ស្តែងក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ វិភាគផលចំណេញតាមវដ្តផលិតកម្ម និងវាយតម្លៃគម្រោងវិនិយោគយុទ្ធសាស្ត្រ ដើម្បីការពារស្ថិរភាពហិរញ្ញវត្ថុរបស់សហគមន៍។ បេក្ខជនត្រូវមានសិល្បៈក្នុងការដឹកនាំមនុស្ស ដើម្បីលុបបំបាត់របាំងការងាររវាងផ្នែកនីមួយៗ និងកសាងវប្បធម៌ការងារដែលផ្ដោតលើសមិទ្ធផល សំដៅធានាឱ្យបាននូវនិរន្តរភាពសេដ្ឋកិច្ច និងឧត្តមភាពប្រកួតប្រជែងសម្រាប់សហគមន៍ទាំងមូល។
To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.

