Login to see salary
I. អំពីសហគមន៍កសិកម្ម កសិករសែនជ័យ
សកកសជ គឺជាសហគមន៍កសិកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ទំនើបកម្មបច្ចេកទេសកសិកម្ម ដើម្បីធានាបាននូវជីវភាពរឹងមាំជូនដល់បងប្អូនកសិករនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យមានចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលទីផ្សារនាពេលបច្ចុប្បន្ន។ បច្ចុប្បន្ន សកកសជ ផ្ដោតសំខាន់លើទំនើបកម្មបច្ចេកទេសកសិកម្ម ដែលរួមមាន៖
• វារីវប្បកម្ម (Aquaculture)
• កសិកម្មចម្រុះ (Integrated Farming)
• ប្រព័ន្ធផលិតកម្មផ្អែកលើទីផ្សារ។
II. តួនាទី
ក្នុងគោលបំណងពង្រីកសក្ដានុពល និងជំរុញនវានុវត្តន៍ក្នុងវិស័យកសិកម្ម សហគមន៍កសិកម្ម កសិករ សែនជ័យ បាននិងកំពុងអភិវឌ្ឍប្រព័ន្ធចិញ្ចឹមត្រី និងកង្កែបតាមបែបបច្ចេកវិទ្យាទំនើប ដោយផ្អែកលើការគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យ (Data-Driven Management System) ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយចំណាយប្រតិបត្តិការ។ សកកសជ កំពុងស្វែងរកបេក្ខជនដែលមានទេពកោសល្យមកកាន់តំណែងជា «ប្រធានបច្ចេកទេស គ្រប់គ្រងផ្នែកវារីវប្បកម្ម» ដែលមានបទពិសោធន៍ សមត្ថភាពដឹកនាំច្បាស់លាស់ និងមានវិន័យការងារហ្មត់ចត់ ដើម្បីចូលរួមដឹកនាំការងារឱ្យសម្រេចបាននូវជោគជ័យ និងធានានិរន្តរភាព។
III. ភារកិច្ច
«ប្រធានបច្ចេកទេស គ្រប់គ្រងផ្នែកវារីវប្បកម្ម» មានភារកិច្ចដូចខាងក្រោម៖
• គ្រប់គ្រងការចិញ្ចឹមត្រី និងកង្កែប (ស្រះ, ភ្ញាស់, និងផ្សាំ។ល។)
• ត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រតិបត្តិការប្រចាំថ្ងៃ
• តាមដាននូវអាត្រាមរណប្រមាណ (Mortality Rate), មេគុណចំណី (Feed Conversion Ratio-FCR), ជីវម៉ាស (Biomass) និងគុណភាពទឹក
• អនុវត្តប្រព័ន្ធឆ្លើយតបបន្ទាន់ (Response System) ដើម្បីដោះស្រាយបញ្ហាភ្លាមៗ
• ដឹកនាំក្រុមការងារបច្ចេកទេស និងបុគ្គលិកស្រះចិញ្ចឹម
• គ្រប់គ្រងការផ្ដល់ចំណី ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃផលិតកម្មសមាតុល្យនឹងការចំណាយ។
IV. លក្ខន្តិកបេក្ខជន
- បេក្ខជនត្រូវមានបទពិសោធន៍ចន្លោះពី ៨ ទៅ ១០ឆ្នាំ លើការងារដូចខាងក្រោម៖
• ការចិញ្ចឹមត្រី និងកង្កែប
• ការភ្ញាស់ (Hatchery) និងការថែទាំកូនត្រីនិងកង្កែបតូចៗ (Fingerlings)
• ការយល់ដឹងអំពីការគ្រប់គ្រងគុណភាពទឹក និងការគ្រប់គ្រងសុខភាពត្រីនិងកង្កែប
• ការដឹកនាំ និងគ្រប់គ្រងធនធានមនុស្ស ព្រមទាំងគ្រប់គ្រងការងារប្រតិបត្តិការប្រចាំថ្ងៃ។
V. លក្ខណសម្បត្តិរបស់បេក្ខជន
- ត្រូវមានភាពជាអ្នកដឹកនាំ ព្រមទាំងមានវិន័យនិងការទទួលខុសត្រូវខ្ពស់
- ត្រូវមានសមត្ថភាពដោះស្រាយបញ្ហាបានរហ័ស និងមានប្រសិទ្ធភាព
- ត្រូវមានជំនាញវិភាគ និងធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យ (Data-Driven Decision Making)
- ត្រូវមានសមត្ថភាពកំណត់គោលដៅ និងជំរុញការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ ព្រមទាំង ផ្ដោតលើលទ្ធផលការងារ (Result-Oriented) ដែលផ្តល់តម្លៃខ្ពស់លើសមិទ្ធផលសម្រេចចុងក្រោយ ជាជាងការផ្ដោតសំខាន់លើការបំពេញភារកិច្ចឱ្យចប់ពីមួយថ្ងៃទៅមួយថ្ងៃ។
To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.