ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ

Kaksekor Sen Chey Agricultural Cooperative Job location: Phnom Penh

Login to see salary

Job Overview
# Hiring1
Job TypePermanent Job
Exp. LevelManagement
Job FunctionAgriculture & Forestry
IndustryAgriculture & Forestry
Preferred ApplicantOpen for all
Required LanguageEnglish , Khmer
DeadlineMay 17, 2026
LocationPhnom Penh
Job Summary

I. អំពីសហគមន៍កសិកម្ម កសិករសែនជ័យ

សកកសជ គឺជាសហគមន៍កសិកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ទំនើបកម្មបច្ចេកទេសកសិកម្ម ដើម្បីធានាបាននូវជីវភាពរឹងមាំជូនដល់បងប្អូនកសិករនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យមានចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលទីផ្សារនាពេលបច្ចុប្បន្ន។ បច្ចុប្បន្ន សកកសជ ផ្ដោតសំខាន់លើទំនើបកម្មបច្ចេកទេសកសិកម្ម ដែលរួមមាន៖

• វារីវប្បកម្ម (Aquaculture)

• កសិកម្មចម្រុះ (Integrated Farming)

• ប្រព័ន្ធផលិតកម្មផ្អែកលើទីផ្សារ។

II. តួនាទី

ក្នុងគោលបំណងពង្រីកសក្ដានុពល និងជំរុញនវានុវត្តន៍ក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនប្រសិទ្ធភាពផលិតកម្ម និងធានាគណនយ្យភាពក្នុងការចំណាយនានាសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ សកកសជ កំពុងស្វែងរកបេក្ខជនដែលមានទេពកោសល្យ ​និងសមត្ថភាពខ្ពស់មកកាន់តំណែងជា «ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ» ដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការដឹកនាំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ និងតម្លាភាព។បេក្ខជនត្រូវមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យលំហូរសាច់ប្រាក់ឱ្យមានតុល្យភាព និងបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធចំណាយ ព្រមទាំងមានសមត្ថភាពក្នុងការវិភាគទិន្នន័យចំណេញ-ខាត ដើម្បីបំប្លែងតួលេខទៅជាយុទ្ធសាស្ត្រគន្លឹះ ព្រមទាំងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់សហគមន៍ឱ្យមានតម្លាភាព និងប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់សហគមន៍ទាំងមូល។ លើសពីនេះ បេក្ខជននឹងដើរតួជាទីប្រឹក្សាក្នុងការផ្តល់មតិយោបល់ និងទិន្នន័យវិភាគផ្នែកហិរញ្ញវត្ថុជូនដល់ថ្នាក់ដឹកនាំសហគមន៍ ដើម្បីគាំទ្រដល់ការសម្រេចចិត្តប្រកបដោយចក្ខុវិស័យ និងធានាបាននូវឧត្តមភាពនៃកំណើនសេដ្ឋកិច្ចរបស់សហគមន៍ប្រកបដោយចីរភាព។


Responsibilities and Duties

III. ភារកិច្ច និងទំ​នួលខុសត្រូវ

- គ្រប់គ្រង និងត្រួតពិនិត្យលំហូរសាច់ប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ (ចំណូល-ចំណាយ) ដើម្បីធានានូវសន្ទនីយភាព និងទុនបង្វិលឱ្យបានគ្រប់គ្រាន់សម្រាប់ដំណើរការសហគមន៍

- ត្រួតពិនិត្យ និងវិភាគប្រាក់ចំណេញឱ្យបានលម្អិតទៅតាមផ្នែកនីមួយៗ រួមមាន ស្រះចិញ្ចឹមត្រី រោងបន្លែ តាមវគ្គ និងតាមទម្ងន់ជាក់ស្តែង (គីឡូក្រាម)

- រៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងរៀបចំផែនការការព្យាករណ៍លំហូរសាច់ប្រាក់ (Cash Flow Forecasting) សម្រាប់រយៈពេលពី ៣០ថ្ងៃ និង ៩០ថ្ងៃ

- បញ្ចូល និងផ្សារភ្ជាប់ទិន្នន័យហិរញ្ញវត្ថុចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគមន៍

- សម្របសម្រួលកិច្ចការងារជាមួយធនាគារ និងគ្រប់គ្រងថ្លៃសេវាប្រតិបត្តិការផ្សេងៗឱ្យមានប្រសិទ្ធភាព

- វាយតម្លៃ និងកំណត់ហានិភ័យហិរញ្ញវត្ថុដែលអាចកើតមាន ព្រមទាំងផ្តល់សញ្ញាព្រមាន និងដំណោះស្រាយជាមុនជូនដល់ថ្នាក់ដឹកនាំសហគមន៍

- រៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងកាត់បន្ថយចំណាយ ជាពិសេសផ្តោតលើការគ្រប់គ្រងថ្លៃចំណាយលើចំណី និងការចំណាយលើប្រតិបត្តិការ

- ផ្តល់ទិន្នន័យវិភាគដើម្បីគាំទ្រដល់ការសម្រេចចិត្តផ្នែកយុទ្ធសាស្រ្តលើការវិនិយោគ ការកំណត់ថ្លៃលក់នៅលើទីផ្សារ និងផែនការពង្រីកវិសាលភាពអាជីវកម្ម

- ពង្រឹងវិន័យហិរញ្ញវត្ថុ និងធានានូវភាពសុក្រឹតក្នុងការសវនកម្មផ្ទៃក្នុង ដើម្បីការពារការបាត់បង់ និងបង្កើនតម្លាភាព។


Qualifications and Skills

IV. លក្ខណៈសម្បត្តិ

- ត្រូវមានបរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ គណនេយ្យ ឬវិស័យពាក់ព័ន្ធ

- ត្រូវមានបទពិសោធន៍យ៉ាងហោចណាស់ចន្លោះពី ៣ ទៅ ៥ឆ្នាំ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ

- ត្រូវមានចំណេះដឹងល្អអំពីការគ្រប់គ្រងលំហូរសាច់ប្រាក់ ការធ្វើថវិកា និងការវិភាគហិរញ្ញវត្ថុ

- ត្រូវមានជំនាញប្រើប្រាស់ Microsoft Excel និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ

- ត្រូវមានការយល់ដឹងស៊ីជម្រៅអំពីខ្សែសង្វាក់ប្រតិបត្តិការអាជីវកម្មទាំងមូល ចាប់តាំងពីដំណើរការផលិតកម្ម រហូតដល់យុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សារភ្ជាប់ទិន្នន័យហិរញ្ញវត្ថុទៅនឹងតថភាពការងារជាក់ស្តែង

- ត្រូវប្រកាន់ខ្ជាប់នូវសុចរិតភាពខ្ពស់ មានវិន័យហ្មត់ចត់ក្នុងការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះរាល់ទិន្នន័យ និងសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

V. លក្ខណៈពិសេសដែលទទួលបានអាទិភាព

- មានសមត្ថភាពខ្ពស់ក្នុងការគិតជាយុទ្ធសាស្ត្រ និងមានជំនាញដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ដើម្បីគ្រប់គ្រងរាល់បញ្ហាប្រឈមក្នុងប្រតិបត្តិការឱ្យមានប្រសិទ្ធភាព

- មានបទពិសោធន៍ការងារច្បាស់លាស់ក្នុងវិស័យកសិកម្ម ឬអាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain)

- មានជំនាញវិភាគ និងបម្លែងទិន្នន័យហិរញ្ញវត្ថុឱ្យទៅជាផែនការសកម្មភាពជាក់ស្តែង ព្រមទាំងផ្តល់យោបល់ជូនដល់ថ្នាក់ដឹកនាំសហគមន៍ ដើម្បីគាំទ្រដល់ការសម្រេចចិត្តប្រកបដោយទំនុកចិត្ត។

VI. អត្ថប្រយោជន៍

- ឱកាសក្នុងការចូលរួមចំណែកដោយផ្ទាល់ក្នុងលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិកម្មជាតិកម្ពុជា

- ឱកាសក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ ដើម្បីរួមចំណែកផ្តល់មតិយោបល់ និងធ្វើការសម្រេចចិត្តលើគម្រោងសំខាន់ៗរបស់សហគមន៍

- ឱកាសក្នុងការទទួលបានប្រាក់បៀវត្សរ៍ដ៏សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារការងារ

- ឱកាសក្នុងការបង្កើនសក្តានុពល និងអភិវឌ្ឍអាជីពក្នុងបរិយាកាសការងារដែលមានប្រព័ន្ធគ្រប់គ្រងស្តង់ដារច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់។

How to Apply

VII.  វិធីសាស្រ្តក្នុងការដាក់ពាក្យ

បេក្ខជន ត្រូវទំនាក់ទំនង និងផ្ញើឯកសារ រួមាន (១) ប្រវត្តិរូបសង្ខេប (Curriculum Vitae - CV) និង (២) លិខិតអមឯកសារ (Cover Letter) ដែលបង្ហាញអំពីចំណាប់អារម្មណ៍មកធ្វើការនៅសហគមន៍ មកកាន់៖

§ ឈ្មោះ៖ លោក  លី ហ៊ុយ

§ តួនាទី៖ សមាជិកក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម កសិករសែនជ័យ

§ លេខទំនាក់ទំនង៖ ០១២ ៨១២ ៦៦៨

§ អ៊ីមែល៖ yeanyean2@hotmail.com

§ កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦

VIII.           សេចក្តីបញ្ចប់

សកកសជ បានកំណត់ថាហិរញ្ញវត្ថុមិនមែនត្រឹមតែជាការកត់ត្រាគណនេយ្យប៉ុណ្ណោះទេ ប៉ុន្តែគឺជា បេសកកម្មស្នូល ដែលកំណត់នូវជោគវាសនា ការរីកចម្រើន និងភាពរឹងមាំនៃប្រព័ន្ធប្រតិបត្តិការទាំងមូល។ សកកសជ កំពុងស្វែងរក «ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ» ដ៏ឆ្នើម ដែលមានសមត្ថភាពវិភាគលើសពីតួលេខ ពោលគឺអាចដកស្រង់យកទិន្នន័យជាក់ស្ដែងមកធ្វើជាយុទ្ធសាស្ត្រ សម្រាប់ការសម្រេចចិត្តដ៏មុតស្រួច។ លើសពីនេះ បេក្ខជននឹងក្លាយជាអ្នករចនាប្រព័ន្ធហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព ដែលមិនត្រឹមតែការពារនូវស្ថិរភាពសេដ្ឋកិច្ចរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។



Nameលី ហ៊ុយ
Titleសមាជិកក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម កសិករសែនជ័យ
Phone Number+855 12812668 /
Emailyeanyean2@hotmail.com
Address.
Other opening vacancies from Kaksekor Sen Chey Agricultural Cooperative

To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.

Related Jobs

https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/97/18/97189ce6-f869-483c-828d-23647a8ce46a/img_20260319_082321_877.jpg
Aquaculture Technical Manager

Kaksekor Sen Chey Agricultural Cooperative

Apr 23, 2026