B2B Sales & Pre-Sales Manager

Kaksekor Sen Chey Agricultural Cooperative

Login to see salary

Job Overview
# Hiring1
Job TypePermanent Job
Exp. LevelManagement
Job FunctionAgriculture & Forestry
IndustryAgriculture & Forestry
Preferred ApplicantOpen for all
Required Language
DeadlineApr 18, 2026
Job Summary

I. អំពីសហគមន៍កសិកម្ម កសិករសែនជ័យ (KSCAC)

សហគមន៍កសិកម្ម កសិករសែនជ័យ (KSCAC) គឺជាសហគមន៍កសិកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ទំនើបកម្មបច្ចេកទេសកសិកម្ម ដើម្បីធានាបាននូវជីវភាពរឹងមាំជូនដល់បងប្អូនកសិករនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យមានចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលទីផ្សារនាពេលបច្ចុប្បន្ន។ បច្ចុប្បន្ន KSCAC ផ្ដោតសំខាន់លើទំនើបកម្មបច្ចេកទេសកសិកម្ម ដែលរួមមាន៖

• វារីវប្បកម្ម (Aquaculture)

• កសិកម្មចម្រុះ (Integrated Farming)

• ប្រព័ន្ធផលិតកម្មផ្អែកលើទីផ្សារ

II. តួនាទី

តួនាទីរបស់ «អ្នកគ្រប់គ្រងផ្នែកលក់ B2B និងប្រព័ន្ធលក់មុនផលិតកម្ម» មិនត្រឹមតែជាការងារផ្នែកទីផ្សារ «Marketing» បែបសាមញ្ញនោះទេ ប៉ុន្តែគឺជាសសរស្តម្ភយុទ្ធសាស្ត្រ និងទទួលបន្ទុកគ្របដណ្តប់លើ៖

២.១. តម្រូវការ (Demand)

- តួនាទីនេះត្រូវធានាឱ្យបានថាមាន «អ្នកបញ្ជាទិញ» មុនពេលផលិត ឬអំឡុងពេលផលិតកម្ម ដោយរៀបចំ Pre-Sales ដើម្បីចុះកិច្ចសន្យាបញ្ជារទិញជាមួយអតិថិជន និងធានាថាមានទីផ្សារទទួលផលិតផលស្រេច។

២.២. តម្លៃ (Price)

- តួនាទីនេះមានសិទ្ធិក្នុងការគ្រប់គ្រងតម្លៃលក់ ចរចាតម្លៃជាមួយអតិថិជន បង្កើតបណ្ដាញអ្នកបញ្ជាទិញ និងកំណត់តម្លៃលក់ឱ្យបានត្រឹមត្រូវ។

២.៣. សាច់ប្រាក់ (Cashflow)

- តួនាទីនេះពាក់ព័ន្ធនឹងលំហូរសាច់ប្រាក់ ដោយកំណត់លក្ខខណ្ឌនៃការបង់ «Payment Terms» រួមមាន៖ (១) បង់ប្រាក់មុន, (២) បង់ប្រាក់ជាដំណាក់កាល និង (៣) បង់ប្រាក់ពេលទទួលទំនិញ ជាពិសេស គ្រប់គ្រងការប្រមូលប្រាក់ពីអតិថិជន និងធានានិរន្តរភាពប្រតិបត្តិការរបស់KSCAC ដោយធានាឱ្យបានថាមានសាច់ប្រាក់សម្រាប់ដំណើរការគ្រប់គ្រាន់។

ជារួម តួនាទីនេះមិនត្រឹមតែអ្នកផ្សព្វផ្សាយផ្នែកទីផ្សារ ប៉ុណ្ណោះទេ តួនាទីនេះមានទំនួលខុសត្រូវគ្រប់គ្រង អ្នកបញ្ជាទិញ (Demand), ការកំណត់តម្លៃក្នុងការលក់ (Pricing) និងលក្ខខណ្ឌនៃការបង់ប្រាក់របស់អតិថិជន (Cashflow)។


Responsibilities and Duties

III. ភារកិច្ច

៣.១. ការស្វែងរក និងគ្រប់គ្រងអតិថិជន (B2B Buyers)

• រោងចក្រកែច្នៃ

• ផ្សារលក់ដុំ

• អ្នកនាំចេញ

៣.២. ការអនុវត្តប្រព័ន្ធលក់មុនផលិតកម្ម (Pre-Sales)

• លក់មុនពេលប្រមូលផល

• កំណត់បរិមាណ និងតម្លៃជាមុន

៣.៣. គ្រប់គ្រងកិច្ចសន្យា និងតម្លៃ

• ចរចាកិច្ចសន្យាផ្គត់ផ្គង់

• កាត់បន្ថយហានិភ័យតម្លៃទីផ្សារ

៣.៤. ការគ្រប់គ្រងលំហូរសាច់ប្រាក់ (Cashflow)

• ចរចាការទូទាត់សាច់ប្រាក់មុន (Advance Payment)

• បង្កើនសមត្ថភាពលំហូរសាច់ប្រាក់

៣.៥. ការវិភាគទីផ្សារ

• តាមដានតម្លៃ និងតម្រូវការទីផ្សារ

• រាយការណ៍ទៅថ្នាក់ដឹកនាំ

IV. សូចនាករ (Key Performance Indicators - KPIs)

- ភាគរយផលិតកម្ម ដែលបានលក់មុន

- ចំនួនអ្នកទិញ B2B

- តម្លៃលក់ប្រៀបធៀបទៅនិងតម្លៃទីផ្សារ

- ភាគរយប្រាក់ទទួលបានមុននៃការលក់




Qualifications and Skills

V. លក្ខន្តិកបេក្ខជន

- ត្រូវមានបទពិសោធន៍ចន្លោះពី ៥ ទៅ ១០ឆ្នាំ ក្នុងការលក់ B2B

- ត្រូវមានសមត្ថភាពក្នុងការចរចា និងបិទកិច្ចសន្យា

- ការមានបណ្តាញអតិថិជនគឺជាអាទិភាព។

VI. អត្ថប្រយោជន៍

- ឱកាសក្លាយជាអ្នកដឹកនាំផ្នែកទីផ្សារ

- ទទួលបានប្រាក់បៀវត្សប្រចាំខែ និងការលើកទឹកចិត្ត

- អាចអភិវឌ្ឍខ្លួនឱ្យក្លាយទៅជា នាយកផ្នែកទីផ្សារ (Marketing Director)


How to Apply
NameUm Rithy
TitleDirector
Phone Number12951931 /
Emailumrithy@yahoo.com
CC Emailratha2396@gmail.com
AddressPhnom Penh
Other opening vacancies from Kaksekor Sen Chey Agricultural Cooperative

To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.

Related Jobs

https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/97/18/97189ce6-f869-483c-828d-23647a8ce46a/img_20260319_082321_877.jpg
ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ

Kaksekor Sen Chey Agricultural Cooperative

May 17, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/97/18/97189ce6-f869-483c-828d-23647a8ce46a/img_20260319_082321_877.jpg
Aquaculture Technical Manager

Kaksekor Sen Chey Agricultural Cooperative

Apr 23, 2026