# Hiring1
Job TypePermanent Job
Exp. LevelManagement
Job FunctionManagerial Positions , Procurement
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageEnglish
DeadlineSep 4, 2025
LocationPhnom Penh
ប្រធានការិយាល័យទិញវត្ថុធាតុដើម មានតួនាទីគ្រប់គ្រងបន្តនៃយុទ្ធសាស្ត្រ និងត្រួតពិនិត្យលើរាល់ប្រតិបត្តិការ ទាំង 2 ផ្នែក ដើម្បីធានានូវការអនុវត្ត និងតម្លៃល្អ របស់អ្នកផ្គត់ផ្គង់ សមស្របទៅតាមទីផ្សារបច្ចុប្បន្ន ទំនិញប្រកបដោយគុណភាពខ្ពស់ ផ្តល់នៅសេវាកម្មល្អ ធានាបានថារាល់ប្រតិបត្តិការក្នុងអង្គភាពលទ្ធកម្មប្រកបដោយប្រសិទ្ធភាព កាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្តល់នូវការសន្សំថ្លៃដើម។
ភារកិច្ចចម្បង:
- សមត្ថភាពក្នុងការបង្កើនប្រសិទ្ធភាពការងារ និងការអភិវឌ្ឍន៍តាមផ្នែក
- ទំនួលខុសត្រូវរូមរាល់ការបញ្ជាទិញ និងប៉ាន់ស្មានតម្លៃ
- ការបង្កើត និងកែលម្អដំណើរការឲ្យកាន់តែល្អប្រសើរក្នុង ការបញ្ជាទិញ, ចក្ខុវិស័យ, យុទ្ធសាស្រ្ត, គោលការណ៍, ដំណើរការ និងនីតិវិធី
- ពិនិត្យ និងគ្រប់គ្រងទៅលើគ្រប់ប្រតិបត្តិការនៃដំណើរការលទ្ធកម្ម
- ត្រួតពិនិត្យរាល់ឯកសាររបស់ដំណើរការលទ្ធកម្ម ទៅតាមផ្នែកនីមួយៗ
- ត្រួតពិនិត្យរាល់របាយការណ៍ទិញចូល ប្រចាំខែ ប្រចាំឆ្នាំ ទាំង 2 ផ្នែក
- អភិវឌ្ឍន៍ និងអនុវត្តន៍សេចក្តីណែនាំពីថ្នាក់ដឹកនាំស្តីអំពីគោលនយោបាយក្រុមហ៊ុន
- ទំនួលខុសត្រូវក្នុងការគ្រប់គ្រងទំនាក់ទំនង និងចរចារជាមួយអ្នកផ្គត់ផ្គង់សំខាន់ៗនៅកម្រិតជាន់ខ្ពស់
- តំណាងអោយក្រុមហ៊ុនក្នុងការចរចារកិច្ចសន្យា និងចរចារតម្លៃផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់
- ធ្វើការវិភាគនិងអង្គេតលើតំលៃ គុណភាព និង សេវាកម្មទំនិញពីអ្នកផ្គត់ផ្គង់រួចអោយយោបល់ទៅតាមផ្នែក
- វិភាគសមត្ថភាពរបស់អ្នកផ្គត់ផ្គង់
- គ្រប់គ្រងផ្នែកឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលផ្តល់នូវការកែលម្អជាបន្តបន្ទាប់ និងការកាត់បន្ថយការចំណាយ
- ពិគ្រោះយោបល់ជាមួយប្រធានអង្គភាពស្តីពីបញ្ហាដែលបានជួបប្រទះ និងលើកឡើងជាមតិយោបល់
ភារកិច្ចម្តងម្កាល:
- សិក្សា និងបង្កើតគោលការណ៍រួម ដែលទ្រទ្រង់នូវអត្ថប្រយោជន៍ប្រកួតប្រជែង ដោយប្រើការកេងចំណេញទីផ្សារសកល
- បង្កើតយុទ្ធសាស្ត្រ និងការអនុវត្តល្អសម្រាប់បុគ្គលិក ដើម្បីធានាឲ្យសម្រេចបាននូវគោលដៅលទ្ធកម្មទាំងមូល
- ការរួមចំណែកផ្តល់គំនិតផ្តួចផ្តើម គម្រោង និងចូលរួមសកម្មជាមួយការអភិវឌ្ឍន៍ស្រាវជ្រាវ
- ការសហការជាមួយផ្នែកពាក់ព័ន្ធក្នុងការរៀបចំតម្លៃរបស់ទំនិញណាដែលមានការប្រែប្រួលនៅលើទីផ្សារ
- ដោះស្រាយបញ្ហាបន្ទាន់ (emergency order) ដោយធ្វើការសម្រេចចិត្តច្បាស់លាស់និងរហ័សទាន់ពេល
- ចុះបេសកម្មទាំងក្នុងនឹងក្រៅប្រទេស
- ធ្វើការណែនាំពីវិន័យ និងគោលការណ៍នៅក្នុងក្រុម ឬផ្នែកដល់បុគ្គលិកនៅពេលដែលមានតម្រូវការ
- ជួបដោះស្រាយជាមួយបុគ្គលិកក្រោមបង្គាប់ពេលដែលមានបញ្ហាកើតឡើង
- កម្រិតសិក្សាបរិញ្ញាបត្រគ្រប់គ្រង ពាណិជ្ជកម្ម រដ្ឋបាល ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការបញ្ជាទិញយ៉ាងតិច ៤ឆ្នាំ
- មានភាពជាអ្នកដឹកនាំ
- មានជំនាញក្នុងការដោះស្រាយបញ្ហា និងការសម្រេចចិត្ត
- អាចប្រើប្រាស់កុំព្យូទ័រ Microsoft office, internet និងEmail បានល្អ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ
- មានជំនាញក្នុងការរៀបចំ និងការគ្រប់គ្រងពេលវេលា
- មានអាយុពី 28 ឆ្នាំ ដល់ 35 ឆ្នាំ
- មានសុខភាពល្អ និង កាយសម្បទាមាំមួន
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងអាចធ្វើការក្រោមសម្ពាធបាន
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 766606068 /
EmailRecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.