# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionEngineering
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineSep 18, 2026
LocationPhnom Penh
បុគ្គលិកថែទាំ មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យ ថែទាំ ជួសជុល លើឧបករណ៍ ម៉ាស៊ីន និងប្រព័ន្ធផ្សេងៗ និងដោះស្រាយបញ្ហាប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកក្នុងអគារ ឬទីតាំងការងាររបស់ក្រុមហ៊ុន ដើម្បីធានាថាប្រព័ន្ធដំណើរការបានល្អ មានសុវត្ថិភាព និងមិនប៉ះពាល់ដល់ប្រតិបត្តិការការងារ។
- ត្រួតពិនិត្យ ថែទាំ និងជួសជុលប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកប្រចាំថ្ងៃ
- ដំឡើង និងជួសជុលឧបករណ៍ ម៉ាស៊ីន និងប្រព័ន្ធផ្សេងៗ ដែលមានបញ្ហា
- អនុវត្តការងារថែទាំ និងបង្ការការខូចខាត (Preventive Maintenance) ដោយធ្វើការសម្អាត ពិនិត្យ និងថែទាំឧបករណ៍តាម កាលវិភាគថែទាំដែលបានកំណត់
- ដំឡើង ឬផ្លាស់ប្តូរឧបករណ៍ និងសម្ភារៈផ្សេងៗ តាមការចាត់តាំងរបស់ប្រធានផ្នែក
- សម្របសម្រួល និងត្រួតពិនិត្យការងាររបស់ក្រុមហ៊ុន ឬក្រុមការងារ Maintenance ខាងក្រៅ ដូចជា ជណ្តើរយន្ត (Elevator), UPS និងប្រព័ន្ធ Air-Cooling
- ប្រចាំការតាមទីតាំងកម្មវិធី ឬ Event ផ្សេងៗ ដើម្បីត្រួតពិនិត្យ និងធានាការដំណើរការរបស់ប្រព័ន្ធទឹក ភ្លើង និងឧបករណ៍ពាក់ព័ន្ធដំណើរការបានល្អ
- រៀបចំកំណត់ត្រា និងរបាយការណ៍ការងារថែទាំប្រចាំថ្ងៃ រួមទាំងការរាយការណ៍បញ្ហា និងបញ្ជីសម្ភារៈដែលត្រូវជួសជុល ឬ ផ្លាស់ប្តូរ
- ទៅទិញសម្ភារៈ និងគ្រឿងបន្លាស់សម្រាប់ការជួសជុល ឬផ្លាស់ប្តូរ តាមការស្នើសុំ និងការអនុម័តពីថ្នាក់ដឹកនាំ
- គោរពគោលការណ៍សុវត្ថិភាពការងារ (HSE) និងប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ឲ្យបានត្រឹមត្រូវ
- រៀបចំ និងរក្សាទុកឧបករណ៍ការងារឲ្យមានរបៀបរៀបរយ
- សហការជាមួយក្រុមការងារពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាបច្ចេកទេស
- រាយការណ៍ការងារ និងចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធ
- ផ្តល់ព័ត៌មាន និងស្នើសុំការណែនាំពីប្រធានផ្ទាល់នៅពេលជួបបញ្ហា ឬមានចំណុចមិនច្បាស់លាស់ក្នុងការងារ
- រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
- ជួយសម្របសម្រួលការងារក្នុងក្រុមពេលមានសមាជិកអវត្តមាន
- ជួយសម្របសម្រួលការងាររៀបចំទូទៅក្នុងក្រុម
- បរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនី (Electrical Engineering) ឬជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការងារយ៉ាងតិច 2ឆ្នាំ
- មានជំនាញខាងគ្រប់គ្រងប្រព័ន្ធទឹក ភ្លើង មេកានិច និងថែទាំ
- អាចតំឡើង ជួសជុល ឧបករណ៍ ម៉ាស៊ីន និងប្រព័ន្ធផ្សេងៗ
- មានជំនាញក្នុងការដោះស្រាយបញ្ហាបច្ចេកទេសបានល្អ
- យល់ពីប្លង់ ទឹកភ្លើង និងសុវត្ថិភាពការងារ
- អាចប្រើប្រាស់ Microsoft Office, AutoCAD និងកម្មវិធីពាក់ព័ន្ធបានល្អ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អបង្គួរ
- មានអាយុចាប់ពី 26 ឆ្នាំទៅដល់ 37 ឆ្នាំ
- ម៉ត់ចត់ អត់ធ្មត់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 12333861 /
Emailrecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.