Procurement Manager

CBVH.

Login to see salary

Job Overview
# Hiring1
Job TypePermanent Job
Exp. LevelMiddle Management
Job FunctionProcurement
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineOct 11, 2026
Job Summary


Responsibilities and Duties

Main purpose of the job (គោលបំណងចម្បងនៃការងារ):

  • ប្រធានផ្នែកបញ្ជាទិញ (មាស ត្បូង និងពែក្ស) មានទំនួលខុសត្រូវលើការដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យដំណើរការទិញវត្ថុធាតុដើម (ត្បូង មាស ពែក្ស និង វ៉ាន់ក្លីប) ដោយធានាបាននូវគុណភាព ស្តង់ដារ បរិមាណ តម្លៃប្រកួតប្រជែង និងការផ្គត់ផ្គង់ទាន់ពេលវេលា ស្របតាមគោលនយោបាយ និងផែនការផលិតកម្មរបស់ក្រុមហ៊ុន។

Main Duties (ភារកិច្ចចម្បង):

  • គ្រប់គ្រង និងត្រួតពិនិត្យដំណើរការទិញ មាស ត្បូង ពែក្ស និង Van Cleef ចាប់ពីការទទួលតម្រូវការ រហូតដល់ការទទួលទំនិញចូលស្តុក
  • ធានាថាការទិញទាំងអស់អនុវត្តស្របតាម Procurement Policy, SOP និង Approval Authority Matrix
  • ត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើសំណើទិញ និងឯកសារសំខាន់ៗ មុនបញ្ជូនទៅថ្នាក់ដឹកនាំអនុម័ត
  • តាមដាន និងធានាប្រសិទ្ធភាពនៃការបញ្ជាទិញ ការដឹកជញ្ជូន និងការទទួលទំនិញឱ្យទាន់ពេលវេលា
  • បង្កើត និងថែរក្សាបញ្ជីអ្នកផ្គត់ផ្គង់ដែលមានសក្តានុពល
  • ដឹកនាំការចរចាតម្លៃ លក្ខខណ្ឌទូទាត់ រយៈពេលដឹកជញ្ជូន និងលក្ខខណ្ឌពាណិជ្ជកម្មផ្សេងៗ
  • វាយតម្លៃសមត្ថភាព ហានិភ័យ និងលទ្ធផលការងាររបស់អ្នកផ្គត់ផ្គង់ជាប្រចាំ
  • ស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនភាពប្រកួតប្រជែង
  • តាមដាន និងវិភាគការប្រែប្រួលតម្លៃមាស ទីផ្សារត្បូង និងវត្ថុធាតុដើមពាក់ព័ន្ធ
  • ព្យាករណ៍និន្នាការទីផ្សារ និងវាយតម្លៃផលប៉ះពាល់លើថ្លៃដើម និងផែនការទិញ
  • រៀបចំ និងអនុវត្តយុទ្ធសាស្ត្រទិញ ដើម្បីទទួលបានតម្លៃ គុណភាព និងលក្ខខណ្ឌល្អបំផុត
  • កំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងការផ្គត់ផ្គង់ ការប្រែប្រួលតម្លៃ និងការខ្វះខាតវត្ថុធាតុដើម
  • ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យការងារបុគ្គលិកក្នុងផ្នែកឱ្យសម្រេចបានតាមគោលដៅ
  • រៀបចំផែនការ បែងចែកការងារ និងវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកក្នុងផ្នែកជាប្រចាំ
  • ណែនាំ និងផ្តល់ការបណ្តុះបណ្តាលជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិកក្នុងផ្នែក
  • ជំរុញវប្បធម៌ការងារជាក្រុម និងការសហការប្រកបដោយប្រសិទ្ធភាពជាមួយផ្នែកពាក់ព័ន្ធ
  • ត្រួតពិនិត្យ និងសម្រេចលើសំណើរសុំក្នុងផ្នែក
  • ធានាថាការបញ្ចូលទិន្នន័យ និងប្រតិបត្តិការក្នុង BC20 មានភាពត្រឹមត្រូវ
  • ធានាថាឯកសារទិញទាំងអស់ត្រូវបានរក្សាទុក និងគ្រប់គ្រងបានត្រឹមត្រូវ
  • ត្រួតពិនិត្យ និងធានាភាពត្រឹមត្រូវនៃ Purchase Requisition, Purchase Quote, Quote Comparison, Purchase Order, Consignment និងឯកសារពាក់ព័ន្ធ
  • រៀបចំ និងបង្ហាញរបាយការណ៍ប្រចាំសប្តាហ៍ និងប្រចាំខែជូនប្រធានអង្គភាពលទ្ធកម្ម
  • វិភាគ KPI របស់ផ្នែក និងដឹកនាំការអនុវត្តផែនការកែលម្អជាបន្តបន្ទាប់
  • ផ្តល់ព័ត៌មាន វិភាគទិន្នន័យ និងអនុសាសន៍សម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ
  • រាយការណ៍ការងារ និងដោះស្រាយបញ្ហាក្នុងក្រុមការងារ និងជាមួយផ្នែកពាក់ព័ន្ធ
  • រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
  • បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។

Occasional Duties (ភារកិច្ចម្តងម្កាល):

  • ជួយសម្របសម្រួលការងាររវាងផ្នែកពាក់ព័ន្ធតាមតម្រូវការជាក់ស្តែង
  • ចូលរួមគម្រោងអភិវឌ្ឍប្រព័ន្ធការកែលម្អដំណើរការ និងគម្រោងពិសេសផ្សេងៗ
Qualifications and Skills
  • បរិញ្ញាបត្រផ្នែកគ្រប់គ្រង ពាណិជ្ជកម្ម ហិរញ្ញវត្ថុ លទ្ធកម្ម ឬជំនាញពាក់ព័ន្ធ
  • មានបទពិសោធន៍ការងារផ្នែកលទ្ធកម្ម ឬការបញ្ជាទិញយ៉ាងតិច ៣ឆ្នាំ
  • មានបទពិសោធន៍គ្រប់គ្រងក្រុមការងារយ៉ាងតិច 1ឆ្នាំ
  • មានជំនាញចរចា វិភាគ និងដោះស្រាយបញ្ហាបានល្អ
  • អាចប្រើប្រាស់កម្មវិធី Microsoft office (Word, Excel, PowerPoint), Internet, Email, Outlook បានល្អ
  • អាចប្រើប្រាស់ និងគ្រប់គ្រងទិន្នន័យក្នុង BC20/ERP System បានយ៉ាងមានប្រសិទ្ធភាព
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានជាផ្លូវការ
  • មានអាយុចាប់ពី 2០ ដល់ 35 ឆ្នាំ
  • ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
  • មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
  • ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
  • មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
How to Apply
NameCBVH
TitleHR Department
Phone Number+855 12333861 /
Emailrecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧ​ត្តរ​ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
Other opening vacancies from CBVH.

To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.

Related Jobs

https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/de/0a/de0a8f36-8302-4f8d-bbf3-5e32badcf0f4/hrinc_sq_logo.png
Purchasing Officer

HRINC (Cambodia) Co., Ltd

Oct 10, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/de/0a/de0a8f36-8302-4f8d-bbf3-5e32badcf0f4/hrinc_sq_logo.png
Purchasing Officer

HRINC (Cambodia) Co., Ltd

Oct 10, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/de/0a/de0a8f36-8302-4f8d-bbf3-5e32badcf0f4/hrinc_sq_logo.png
Inventory Manager (Furniture Factory)

HRINC (Cambodia) Co., Ltd

Oct 2, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/de/0a/de0a8f36-8302-4f8d-bbf3-5e32badcf0f4/hrinc_sq_logo.png
Assistant Merchandiser (Data)

HRINC (Cambodia) Co., Ltd

Sep 23, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/de/0a/de0a8f36-8302-4f8d-bbf3-5e32badcf0f4/hrinc_sq_logo.png
Supply Chain Manager

HRINC (Cambodia) Co., Ltd

Sep 12, 2026
https://hrincjobs-pro.s3.amazonaws.com/media/public/filer_public/21/5b/215bdeff-fa4d-4678-acf1-2286fc5aa5c5/cbvh_logo_for_telegram_chanel-02.png
Procurement Officer

CBVH.

Oct 11, 2026