# Hiring1
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionInformation Technology
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineNov 21, 2025
LocationPhnom Penh
បុគ្គលិក IT Business Solution មានទំនួលខុសត្រូវក្នុងការវិភាគអំពីតម្រូវការអាជីវកម្ម និងរកដំណោះស្រាយដើម្បីបំពេញតាមតម្រូវការនៃបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងគាំទ្រដល់គោលដៅយុទ្ធសាស្ត្រនៃអាជីវកម្មរបស់ក្រុមហ៊ុន។ តួនាទីនេះដើរតួយ៉ាងសំខាន់ក្នុងការសហការគ្នាយ៉ាងសកម្មរវាងការិយាល័យព័ត៌មានវិទ្យា និងផ្នែកពាក់ព័ន្ធទាំងអស់ក្នុងក្រុមហ៊ុន ដើម្បីស្វែងយល់ពីតម្រូវការ និងធានាអោយបាននូវការប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងត្រូវតាមគោលដៅដែលក្រុមហ៊ុនចង់បាន។
- សហការជាមួយផ្នែកពាក់ព័ន្ធដើម្បីប្រមូលព័ត៌មាន និងវិភាគពីតម្រូវការបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុន
- បង្កើត និងណែនាំពីបច្ចេកវិទ្យាថ្មីៗដែលសមស្របសម្រាប់តម្រូវការរបស់ក្រុមហ៊ុន
- ដឹកនាំ និងគាំទ្រការទៅលើការអនុវត្តកម្មវិធីបច្ចេកវិទ្យា ឬ System នានាដែលក្រុមហ៊ុនកំពុងបានប្រើប្រាស់
- កំណត់រចនាសម្ព័ន្ធ System, Update System និង Integration System
- បង្កើតវគ្គបណ្តុះបណ្តាលសម្រាប់ផ្នែកពាក់ព័ន្ធអំពីការប្រើប្រាស់ និងគាំទ្រដល់អ្នកប្រើប្រាស់ ដើម្បីប្រាកដថាការប្រើប្រាស់មានប្រសិទ្ធភាព
- តាមដាន និងត្រួតពិនិត្យអំពីការប្រើប្រាស់ system និងបញ្ហាផ្សេងៗដែលអាចកើតមាន ដើម្បីរកដំណោះស្រាយ បង្ការទុកមុន
- រៀបចំចងក្រងឯកសារមេរៀន ឬ Guideline ឬព័ត៌មានលំអិតអំពីការកាប្រើប្រាស់កម្មវិធីផ្សេងៗដែលពាក់ព័ន្ធនឹងបច្ចេកទេស IT, system ដែលក្រុមហ៊ុនកំពុងមាន ឬគ្រោងនឹងប្រើប្រាស់ រៀបចំលំហូរការងារ ពាក់ព័ន្ធនឹង System ឬកម្មវិធីបច្ចេកវិទ្យានានាដែលមានក្នុងក្រុមហ៊ុន
- វាយតម្លៃ និងផ្តល់យោបល់អំពីបច្ចេកវិទ្យាថ្មីៗដែលក្រុមហ៊ុនគួរយកមកប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្ម
- ធានានូវការអនុវត្តគោលការណ៍ព័ត៌មានវិទ្យាអោយបានត្រឹមត្រូវ, សុវត្ថិភាពទិន្នន័យនានារបស់ក្រុមហ៊ុន និងការអនុវត្តមានស្តង់ដារ
- គ្រប់គ្រងប្រព័ន្ធ និងបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងទៅលើ Dynamic Business Central (Administration, Develop page, Develop Report, Maintenance VM and Others)
- រាយការណ៍ និងចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធ
- រៀបចំរបាយការណ៍លទ្ធផលការងារប្រចាំខែជូនអ្នកគ្រប់គ្រង
- រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
- ចូលរួមសម្របសម្រួលកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន
- បញ្ចប់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍យ៉ាងតិច 2 ឆ្នាំក្នុងផ្នែកព័ត៌មានវិទ្យា ការគ្រប់គ្រងបណ្តាញ ឬការគ្រប់គ្រងប្រព័ន្ធ
- មានជំនាញគ្រប់គ្រងប្រព័ន្ធ Dynamic Business Central
- មានចំណេះដឹងអំពី Business Intelligence (Power BI)
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
- ចេះដោះស្រាយបញ្ហា និងរកដំណោះស្រាយបច្ចេកទេស IT
- មានអាយុចាប់ពី ២៥ ដល់ ៣៥ ឆ្នាំ
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងអាចធ្វើការក្រោមសម្ពាធបាន
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 766606068 /
EmailRecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.