# Hiring1
Job TypePermanent Job
Exp. LevelEntry Level
Job FunctionOperational Management
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineAug 29, 2025
LocationPhnom Penh
បុគ្គលិកត្រួតពិនិត្យកាមេរ៉ា មានទំនួលខុសត្រូវក្នុងការថែរក្សាកាមេរ៉ាអោយមានដំណើរការច្បាស់ល្អទាំងការផ្សាយផ្ទាល់ និងថត វីដេអូខ្លីសម្រាប់តាមដានសកម្មភាពបុគ្គលិក អតិថិជន និងអ្នកពាក់ព័ន្ធដែលស្ថិតនៅក្នុងក្រុមហ៊ុន និងជុំវិញបរិវេណក្រុមហ៊ុន។ មានទំនួលខុសត្រូវក្នុងការរក្សា ខ្សែអាត់កាមេរ៉ាមិនឲ្យមានការបែកធ្លាយទៅខាងក្រៅដោយប្រការណាមួយក៏ដោយ។
- ត្រួតពិនិត្យសកម្មភាពប្រចាំថ្ងៃក្នុងករណីឃើញហេតុការណ៍ ឬ សកម្មភាពអវិជ្ជមានផ្សេងៗត្រូវជូនដំណឹងភ្លាមៗជូនប្រធានគ្រប់គ្រង
- ត្រួតពិនិត្យទូទៅលើរាល់សកម្មភាពភ្ញៀវចេញចូលក្នុងហាង
- ត្រួតពិនិត្យទូទៅលើរាល់សកម្មភាពអសកម្មរបស់បុគ្គលិកគ្រប់ផ្នែកទាំងអស់ (ការលេងទូរស័ព្ទ ការជជែកគ្នា ការញ៉ាំអាហារក្នុងម៉ោងធ្វើការ ដើរចេញពីកន្លែងការងារ)
- ធ្វើរបាយការណ៍ប្រចាំថ្ងៃ (ពីសកម្មភាពអសកម្មរបស់បុគ្គលិកជូនប្រធានគ្រប់គ្រង)
- ឆែកមើលរាល់បញ្ហាដែលកើតមានតាមការស្នើសុំរបស់ប្រធានផ្នែកផ្ទាល់ និងបុគ្គលិកផ្សេងៗក្នុងក្រុមហ៊ុន
- ឆែកមើលរាល់បញ្ហាតាមការស្នើរសុំរបស់បុគ្គលិក (បាត់គ្រឿង បាត់ឯកសារ ភ្លេចស្កេនម្រាមដៃ ជាដើម)
- ទំនាក់ទំនងជាមួយបុគ្គលិកសន្តិសុខ និងជូនដំណឹងទៅកាន់ប្រធានគ្រប់គ្រងករណីមានសកម្មភាពមិនប្រក្រតីកើតឡើង ឬគួរឱ្យសង្ស័យ
- រក្សាការសម្ងាត់ សុចរិតភាពពាក់ព័ន្ធនឹងទិន្នន័យទាំងអស់របស់ក្រុមហ៊ុន
- ធានាបាននូវការផ្ទុកទិន្នន័យបានត្រឹមត្រូវ និងអាចទាញយកវីដេអូដែលបានថតទុកតាមតម្រូវការ
- ប្រកាន់ខ្ជាប់នូវគោលការណ៍ សន្តិសុខ នីតិវិធី និងបទបញ្ញតិទាំងអស់របស់ក្រុមហ៊ុន
- ត្រូវប្រាកដថាឧបករណ៍ CCTV ទាំងអស់ដំណើរការបានត្រឹមត្រូវ និងត្រូវរាយការណ៍ពីបញ្ហាផ្សេងៗបើមាន
- ត្រូវត្រួតពិនិត្យ និងថែទាំជាប្រចាំ និងត្រូវរៀបចំកាលវិភាគដើម្បីសម្អាតកាមេរ៉ា
- ត្រួតពិនិត្យប្រព័ន្ធដំណើរការកាម៉េរាដើម្បីធានាថាកាកាមេរ៉ាដំណើរការល្អ
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
- តំលើងកាមេរ៉ា, ប្តូរទីតាំងកាមេរ៉ា
- កម្រិតសិក្សាយ៉ាងទាបមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ពាក់ព័ន្ធការងារពិនិត្យកាំម៉េរ៉ាយ៉ាងតិច ២ឆ្នាំ
- ចេះតម្លើងកាម៉េរ៉ា និងយល់ដឹងពីរបៀបប្រើប្រាស់កាម៉េរ៉ា
- អាចប្រើប្រាស់កម្មវិធី Microsoft Office (Word, Excel) បាន
- ផ្តល់អាទិភាពសម្រាប់អ្នកចេះភាសាអង់គ្លេសបានខ្លះៗ
- មានអាយុចាប់ពី 25 ឆ្នាំទៅដល់ 35 ឆ្នាំ
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 766606068 /
EmailRecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.