Active People's Microfinance Institution Plc.


Employer Type: Private Sector
Industry: Banking / Financial Service
No Employees: 300-500
Address:#88, St. 214​ corner with St. 113, Phnom Penh, Cambodia
Profile Summary
  • Who we are

    ប្រវត្តិអាក់ទីវភីភល

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ហៅថា អេភី (Active People’s Microfinance Institution Plc, Called APMFI) បានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្រោមអាជ្ញាប័ណ្ណបញ្ជីលេខ ០០០០៩៤២៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ និងទទួលអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា (ធនាគារកណ្ដាលនៃប្រទេសកម្ពុជា) ដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១ រៀងមក។

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ត្រូវបានវិនិយោគដើមទុនទាំងស្រុងពីក្រុមហ៊ុនមេរបស់ប្រទេសជប៉ុនដែលមានឈ្មោះ Business Partner Co., Ltd។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានខិតខំពង្រីកខ្លួនឲ្យកាន់តែមានប្រតិបត្តិការជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះគ្រឹះស្ថានបានព្យាយាមរហូតមក ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា ប្រកបដោយឆន្ទះយ៉ាងមុតមាំ ក្នុងការចូលរួមលើកស្ទុយអាជីវកម្មនិងជីវភាពឲ្យកាន់តែប្រសើរឡើង ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនរួមគ្នា។ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថានបានបង្កើនដើមទុនរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជនជាលក្ខណៈផ្តល់ហិរញ្ញវត្ថុខ្នាតតូច។

    ថ្មីៗកន្លងមកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានទទួលការអនុម័តពីធនាគារជាតិ នៃកម្ពុជា លើសំណើសុំបង្កើនដើមទុនរបស់ខ្លួនពី ១០,០០១,៨០០ ដុល្លារអាមេរិក រហូតដល់ ២០,០០០,០០០ ដុល្លារអាមេរិក តាមរយៈលិខិតអនុម័តលេខ ធ៧-០២០-១៦២ ឆត ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ របស់ធនាគារជាតិ នៃកម្ពុជា ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល បានបន្តពង្រីកខ្លួនបន្ថែមតាមរយៈបង្កើនសាខារបស់ខ្លួនបន្ថែមទៀត។ បើគិតមកដល់ពេលនេះ គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណរួចមកហើយចំនួន ២៩ សាខា ។

  • Vision & Mission

    ទស្សនវិស័យ

    យើងមានបំណងក្លាយទៅជាគ្រឹះស្ថានហិរញ្ញវត្ថុមួយឈានមុខគេ តាមរយៈការផ្តល់សេវាកម្មល្អប្រសើរ និងរីកចម្រើនប្រកបដោយស្ថេរភាព។

    បេសកកម្ម

    ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជានជនកម្ពុជា តាមរយៈការចូលរួម និង ផ្តល់នូវ ឥណទាន ដោយប្រកាន់ខ្ជាប់ភាពជាដៃគូនៃអាជីវកម្មហិរញ្ញវត្ថុ។