Vision & Mission
Vision:
យើងមានគោលបំណងធ្វើជាក្រុមហ៊ុនផ្តល់សេវាម្ហូបអាហារឈានមុខគេ ដែលអាចទុកចិត្តបាន និងមានស្តង់ដារប្រកបដោយរសជាតិឈ្ញុយឆ្ងាញ់បំផុតសម្រាប់អតិថិជនរបស់យើង។
Mission:
អតិថិជនៈ យើងមានការប្តេជ្ញាចិត្តិខ្ពស់ក្នុងការបម្រើអតិថិជនរបស់យើង អោយទទួលបាននូវបទពិសោធន៍ទទួលទានអាហារប្លែកពីគេ និងមិនអាចបំភ្លេចបាន ដោយផ្តល់ជូននូវគុណភាពអាហារភាព សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ និងល្អបំផុត ដើម្បីធានាអោយបាននូវតម្រូវ និងការចង់បានរបស់អតិថិជន។
- ការអភិវឌ្ឍន៍ម្ហូបអាហារៈ យើងស្រាវជ្រាវអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងនូវមុខម្ហូបម្ហូបដោយយកចិត្តទុកដាក់លើ៖
- រសជាតិៈអ្នកជំនាញនិងចុងភៅជំនាញរបស់យើងប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ដើម្បីធានាបាននូវរស់ម្ហូបដ៏ឈ្ងុយឆ្ងាញ់ដល់អតិថិជនរបស់យើង។
ផលិតកម្មអាហារៈ យើងអនុវត្ត នូវគោលការណ៍បទដ្ឋាននៃការ អនុវត្តអនាម័យស្អាត និងគោលការណ៍អនុវត្តការផលិតស្អាត។ យើងតែងតែយកចិត្តទុកដាក់ដល់សុខភាពអតិថិជនរបស់យើង។
ការអភិវឌ្ឍន៍ធនធានមនុស្សៈ យើងលើកតម្កើងបុគ្គលិករបស់យើង ដោយក្តីគោរព។ យើងមានគោលបំណងដើម្បីកសាងនិងអភិវឌ្ឍពួកគេឱ្យឈានដល់សក្តានុពលរបស់ពួកគេ និងលើកកម្ពស់វប្បធម៌ការងារ ដែលថារាល់ការចូលរួមចំណែករបស់បុគ្គលិកគ្រប់រូប ត្រូវបានគេឱ្យតម្លៃនិងកោតសរសើរ។
សហគមន៍ៈ យើងធ្វើប្រតិបត្តិការ និងចូលរួមចំណែកជាវិជ្ជមានដល់សង្គម និងបរិស្ថានរបស់យើងប្រកបដោយចីរភាព។