គន្លឹះក្នុងការស្វែងរកការងារឲ្យបានឆាប់រហ័ស និងត្រូវជាមួយសមត្ថភាព

មនុស្សគ្រប់គ្នាតែងតែចង់បានការងារដ៍ល្អប្រសើរមួយ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាព ការអភិវឌ្ឍសមត្ថភាព និងដើម្បីសម្រេចគោលដៅរៀងៗខ្លួន។ ការងារមានច្រើនបែប ច្រើនទម្រង់ នឹងច្រើនមុខដំណែង ហើយវាមាននៅគ្រប់ទីកន្លែងទាំងអស់ដែលមានមនុស្សរស់នៅ។ បើនិយាយពីការស្វែងរកការងារវិញ វាក៏មានវិធីនៃការស្វែងរកខុសៗគ្នាដែរ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់ថាធ្វើយ៉ាងដូចម្តេចទើបស្វែងការងារបានលឿន នឹងឆាប់រហ័ស សូមមើលគន្លឹះមួយចំនួនដូចខាងក្រោម៖

1.    ស្គាល់ពីសមត្ថភាពខ្លួនឯង

មុនពេលដែលយើងដាក់ពាក្យធ្វើការងារ ជំហានដំបូងគឺយើងត្រូវស្គាល់ពីខ្លួនឯងសិន។​ ការស្គាល់ពីខ្លួនឯងគឺយើងដឹងថាយើងចេះជំនាញអ្វី ហើយត្រូវនឹងមុខតំណែងមួយណា។​ ជាពិសេសយើងត្រូវយល់ច្បាស់ខ្លួនឯងទៀតថាតើយើងអាចធ្វើបាននៅកម្រិតប៉ុណ្ណានៃមុខតំណែងនោះ។

2.    វិធីសាស្ត្រស្វែងរកការងារ

កាលពីសម័យមុនគេតែងតែស្វែងរកការងារនៅតាមក្រុមហ៊ុនផ្ទាល់​​ ឬតាមរយះការចុះផ្សាយតាមទស្សាវត្តី ឬការសែតនានា ប៉ុន្តែមកដល់សម័យឥឡូវ​នេះមិនពិបាកបែបនោះទៀតទេ​ គឹយើងអាចស្វែងរកនៅតាមគេហទំព័រការងារ ឬតាមគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ដែលអ្នកចង់បម្រើការងារ, ជាពិសេសនៅលើបណ្តាញសង្គមមួយចំនួនដែលមនុស្សភាគច្រើនចូលចិត្តមើលនិងប្រើប្រាស់មានដូចជា (LinkedIn, Facebook,…)ជាដើម។​ មិនតែប៉ុណ្ណោះ យើងក៏មានជាកម្មវិធីគ្រុបឆាតដែលអាចចែករំលែកការងារទៅកាន់មិត្តភក្តិបានយ៉ាងងាយស្រួល​ តាមរយះ(Telegram, Skype…)។

3.    អានព័ត៍មានលម្អិតអំពីការងារ​ (Job description)

នៅពេលដែលយើងរកឃើញមុខដំណែងដែលយើងចង់បានហើយនោះ យើងក៍ត្រូវមើលបន្ថែមអំពីព័ត៍មានលម្អិតរបស់មុខដំណែងនោះផងដែរ ព្រោះមានពេលខ្លះគេដាក់ពិព័ណនាការងារខុសពីសមត្ថភាពដែលយើងមាន ដូច្នេះហើយវាជាចំនុចមួយដែលយើងមិនត្រូវមើលរំលងនោះទេ។

4.    កែតម្រូវប្រវត្តិរូបសង្ខប (Update CV)

ប្រវត្តិរូបសង្ខេបពិតជាសំខាន់ណាស់ យើងត្រូវតែធ្វើអោយវាថ្មីរហូត។​ ដូច្នេះអ្នកគួរកែតម្រូវអោយបានស្អាត និងមានភាពទាក់ទាញ មុនពេលដាក់ពាក្យបម្រើការងារ​,​ ជាពិសេសគួរកែតម្រូវលើបទពិសោធ និងកម្រិតការសិក្សាឲ្យបានត្រឹមត្រូវតាមបច្ចុប្បន្នកាល។

5.    មើលពីប្រវត្តិ និងសេវាកម្ម​ក្រុមហ៊ុន

មុនពេលដាក់ពាក្យ យើងត្រូវដឹងខ្លះៗពីប្រវត្តិ និងសេវាកម្មក្រុមហ៊ុនជាមុនផងដែរ ដោយសារមានលក្ខណ្ឌខ្លះរបស់ក្រុមហ៊ុនដែលអ្នកពុំអាចធ្វើបាន ឬទីតាំងរបស់ក្រុមហ៊ុនជាដើម។ មួយវិញទៀតការដឹងច្បាស់ពីក្រុមហ៊ុនរបស់គេ គឺកាន់តែមានងាយស្រួលនៅថ្ងៃសម្ភាសន៍។

 

សេចក្តីសរុបរួម ចូរអ្នកស្វែងរកការងាណាដែលមានមុខតំណែងត្រូវនឹងសមត្ថភាពខ្លួនឯង ហើយការងារទាំងអស់អ្នកអាចរកបានយ៉ាងងាយស្រួលជាងមុន មានដូចជាគេហទំព័រ ឬបណ្តាញសង្គម ដែលលោកអ្នកមិនចាំបាច់ធ្វើដំណើរនឿយហត់ដើម្បីស្វែងរកការងារទៀតនោះទេ។ ម្យ៉ាងវិញទៀតអ្នកត្រូវស្វែងយល់ពីមុខតំណែងនោះ នឹងក្រុមហ៊ុនឲ្យបានច្បាស់មុនពេលដាក់ពាក្យ​ ហើយអ្នកត្រូវប្រាកដចិត្តថាប្រវត្តិរូបសង្ខេបរបស់អ្នកបាន update ហើយ។ ការងារសុចចារឹតទាំងអស់សុទ្ធតែល្អ ហើយវាផ្តល់ផ្លែផ្ការអោយយើងវិញទៅតាមការខិតខំប្រឹងប្រែងរបស់យើង បើយើងចេះប្រាកដ ចេះរៀនស្វែងយល់បន្ថែម នោះផ្លែផ្ការរបស់អ្នកនឹងបានច្រើនទៅតាមនោះដែរ។​ ដូចពាក្យស្លោកមួយបានលើកឡើងថា “គ្មានម្រឹកណារត់ចូលមាត់សិង្ហដែលកំពុងតែដេកលក់នោះទេ”។


..............................

➤ Telegram ស្វែងរកការងារ: t.me/hrincjobs

➤ Website ស្វែងរកការងារ: www.hrincjobs.com

..............................

𝗛𝗥𝗜𝗡𝗖 𝗝𝗼𝗯𝘀

គេហទំព័រស្វែងរកការងារ និងផ្សព្វផ្សាយការងារ ឈានមុខគេនៅអាស៊ាន

ទូរស័ព្ទ: (+855)23 211 437 / (+855)11 992 190                     

អ៊ីម៉ែល: sales@hrincjobs.com

គេហទំព័រ: www.hrincjobs.com

អាសយដ្ឋាន: ផ្ទះលេខ 10 វិថីឧកញ៉ាពេជ្រ (ផ្លូវ 242) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

 

#hrincjobs #jobposting #jobpostingservice #employerbranding #jobsincambodia #employerbrandingservice #jobwebsite #jobsite #jobportal #jobsinphnompenh #topjobinphnompenh #jobpostingwebsite #motivatequote #mondayquotes #jobseeker #vacancies #jobs


✍️ ម្ចាស់អត្ថបទ៖​ កញ្ញា ប៉ែន សៃយ៉ា

You might like

រឿង ១០យ៉ាង ដែលអ្នកអាចធ្វើបានក្នុងអំឡុងពេលបិទខ្ទប់

តើជំនាញភាសាអង់គ្លេសពូកែ អាចបង្កើនឱកាសការងារ មែនដែរឬទេ?

គន្លឹះ ៥ចំណុច ដើម្បីនិយាយជាសាធារណៈ ពោរពេញដោយទំនុក

អ្វីទៅជា Burnout?

Oct 21, 2025

គន្លឹះសម្រាប់សិស្សទើបតែបញ្ចប់ថ្នាក់ទី១២ ...

Sep 10, 2025

តើ “Job Hopping” ជាអ្វី?

May 28, 2025

វិធីធ្វើឲ្យអ្នកលេចធ្លោ និងទទួលបានជោគជ័យព...

Mar 19, 2025

Premium Employers