តើ “Job Hopping” ជាអ្វី?
May 28, 2025ការងារឯករាជ្យ (Freelance Jobs)
មនុស្សគ្រប់គ្នាតែងតែចង់បានការងារដ៍ល្អប្រសើរមួយ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាព ការអភិវឌ្ឍសមត្ថភាព និងដើម្បីសម្រេចគោលដៅរៀងៗខ្លួន។ ការងារមានច្រើនបែប ច្រើនទម្រង់ នឹងច្រើនមុខដំណែង ហើយវាមាននៅគ្រប់ទីកន្លែងទាំងអស់ដែលមានមនុស្សរស់នៅ។ បើនិយាយពីការស្វែងរកការងារវិញ វាក៏មានវិធីនៃការស្វែងរកខុសៗគ្នាដែរ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់ថាធ្វើយ៉ាងដូចម្តេចទើបស្វែងការងារបានលឿន នឹងឆាប់រហ័ស សូមមើលគន្លឹះមួយចំនួនដូចខាងក្រោម៖
1. ស្គាល់ពីសមត្ថភាពខ្លួនឯង
មុនពេលដែលយើងដាក់ពាក្យធ្វើការងារ ជំហានដំបូងគឺយើងត្រូវស្គាល់ពីខ្លួនឯងសិន។ ការស្គាល់ពីខ្លួនឯងគឺយើងដឹងថាយើងចេះជំនាញអ្វី ហើយត្រូវនឹងមុខតំណែងមួយណា។ ជាពិសេសយើងត្រូវយល់ច្បាស់ខ្លួនឯងទៀតថាតើយើងអាចធ្វើបាននៅកម្រិតប៉ុណ្ណានៃមុខតំណែងនោះ។
2. វិធីសាស្ត្រស្វែងរកការងារ
កាលពីសម័យមុនគេតែងតែស្វែងរកការងារនៅតាមក្រុមហ៊ុនផ្ទាល់ ឬតាមរយះការចុះផ្សាយតាមទស្សាវត្តី ឬការសែតនានា ប៉ុន្តែមកដល់សម័យឥឡូវនេះមិនពិបាកបែបនោះទៀតទេ គឹយើងអាចស្វែងរកនៅតាមគេហទំព័រការងារ ឬតាមគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ដែលអ្នកចង់បម្រើការងារ, ជាពិសេសនៅលើបណ្តាញសង្គមមួយចំនួនដែលមនុស្សភាគច្រើនចូលចិត្តមើលនិងប្រើប្រាស់មានដូចជា (LinkedIn, Facebook,…)ជាដើម។ មិនតែប៉ុណ្ណោះ យើងក៏មានជាកម្មវិធីគ្រុបឆាតដែលអាចចែករំលែកការងារទៅកាន់មិត្តភក្តិបានយ៉ាងងាយស្រួល តាមរយះ(Telegram, Skype…)។
3. អានព័ត៍មានលម្អិតអំពីការងារ (Job description)
នៅពេលដែលយើងរកឃើញមុខដំណែងដែលយើងចង់បានហើយនោះ យើងក៍ត្រូវមើលបន្ថែមអំពីព័ត៍មានលម្អិតរបស់មុខដំណែងនោះផងដែរ ព្រោះមានពេលខ្លះគេដាក់ពិព័ណនាការងារខុសពីសមត្ថភាពដែលយើងមាន ដូច្នេះហើយវាជាចំនុចមួយដែលយើងមិនត្រូវមើលរំលងនោះទេ។
4. កែតម្រូវប្រវត្តិរូបសង្ខប (Update CV)
ប្រវត្តិរូបសង្ខេបពិតជាសំខាន់ណាស់ យើងត្រូវតែធ្វើអោយវាថ្មីរហូត។ ដូច្នេះអ្នកគួរកែតម្រូវអោយបានស្អាត និងមានភាពទាក់ទាញ មុនពេលដាក់ពាក្យបម្រើការងារ, ជាពិសេសគួរកែតម្រូវលើបទពិសោធ និងកម្រិតការសិក្សាឲ្យបានត្រឹមត្រូវតាមបច្ចុប្បន្នកាល។
5. មើលពីប្រវត្តិ និងសេវាកម្មក្រុមហ៊ុន
មុនពេលដាក់ពាក្យ យើងត្រូវដឹងខ្លះៗពីប្រវត្តិ និងសេវាកម្មក្រុមហ៊ុនជាមុនផងដែរ ដោយសារមានលក្ខណ្ឌខ្លះរបស់ក្រុមហ៊ុនដែលអ្នកពុំអាចធ្វើបាន ឬទីតាំងរបស់ក្រុមហ៊ុនជាដើម។ មួយវិញទៀតការដឹងច្បាស់ពីក្រុមហ៊ុនរបស់គេ គឺកាន់តែមានងាយស្រួលនៅថ្ងៃសម្ភាសន៍។
សេចក្តីសរុបរួម ចូរអ្នកស្វែងរកការងាណាដែលមានមុខតំណែងត្រូវនឹងសមត្ថភាពខ្លួនឯង ហើយការងារទាំងអស់អ្នកអាចរកបានយ៉ាងងាយស្រួលជាងមុន មានដូចជាគេហទំព័រ ឬបណ្តាញសង្គម ដែលលោកអ្នកមិនចាំបាច់ធ្វើដំណើរនឿយហត់ដើម្បីស្វែងរកការងារទៀតនោះទេ។ ម្យ៉ាងវិញទៀតអ្នកត្រូវស្វែងយល់ពីមុខតំណែងនោះ នឹងក្រុមហ៊ុនឲ្យបានច្បាស់មុនពេលដាក់ពាក្យ ហើយអ្នកត្រូវប្រាកដចិត្តថាប្រវត្តិរូបសង្ខេបរបស់អ្នកបាន update ហើយ។ ការងារសុចចារឹតទាំងអស់សុទ្ធតែល្អ ហើយវាផ្តល់ផ្លែផ្ការអោយយើងវិញទៅតាមការខិតខំប្រឹងប្រែងរបស់យើង បើយើងចេះប្រាកដ ចេះរៀនស្វែងយល់បន្ថែម នោះផ្លែផ្ការរបស់អ្នកនឹងបានច្រើនទៅតាមនោះដែរ។ ដូចពាក្យស្លោកមួយបានលើកឡើងថា “គ្មានម្រឹកណារត់ចូលមាត់សិង្ហដែលកំពុងតែដេកលក់នោះទេ”។
..............................
➤ Telegram ស្វែងរកការងារ: t.me/hrincjobs
➤ Website ស្វែងរកការងារ: www.hrincjobs.com
..............................
𝗛𝗥𝗜𝗡𝗖 𝗝𝗼𝗯𝘀
គេហទំព័រស្វែងរកការងារ និងផ្សព្វផ្សាយការងារ ឈានមុខគេនៅអាស៊ាន
ទូរស័ព្ទ: (+855)23 211 437 / (+855)11 992 190
អ៊ីម៉ែល: sales@hrincjobs.com
គេហទំព័រ: www.hrincjobs.com
អាសយដ្ឋាន: ផ្ទះលេខ 10 វិថីឧកញ៉ាពេជ្រ (ផ្លូវ 242) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
#hrincjobs #jobposting #jobpostingservice #employerbranding #jobsincambodia #employerbrandingservice #jobwebsite #jobsite #jobportal #jobsinphnompenh #topjobinphnompenh #jobpostingwebsite #motivatequote #mondayquotes #jobseeker #vacancies #jobs
✍️ ម្ចាស់អត្ថបទ៖ កញ្ញា ប៉ែន សៃយ៉ា
តើ “Job Hopping” ជាអ្វី?
May 28, 2025វិធីធ្វើឲ្យអ្នកលេចធ្លោ និងទទួលបានជោគជ័យព...
Mar 19, 2025ការងារហាត់ការ (Internship)
Feb 6, 2025ការងារឯករាជ្យ (Freelance Jobs)
Jan 29, 2025