តើ “Job Hopping” ជាអ្វី?
May 28, 2025Personal Branding Tips on LinkedIn and other Social Media
ដើម្បីសម្ភាសន៍ការងារមួយដោយជោគជ័យ អ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួនជាមុន និងយល់ដឹងពីវិធីឆ្លើយសំណួរនីមួយៗឲ្យត្រូវចំណុចដែលអ្នកសម្ភាសន៍ចង់បាន។
ថ្ងៃនេះ យើងសូមលើកយកសំណួរ ៤ដំបូង និងវិធីឆ្លើយល្អៗ ដើម្បីធ្វើឲ្យអ្នកសម្ភាសន៍ ពេញចិត្តចំពោះចម្លើយរបស់អ្នក។
១) សូមប្អូនធ្វើការណែនាំខ្លួន (Please introduce yourself. / Please tell me about yourself.)
សូមចាប់ផ្តើមឆ្លើយ ពីការណែនាំឈ្មោះរបស់អ្នក បន្ទាប់មក៖
ក. បច្ចុប្បន្ន៖ ប្រាប់ពីតួនាទីបច្ចុប្បន្ន ទំនួលខុសត្រូវចំបងខ្លះៗ និង/ឬ សមទ្ធិផលចុងក្រោយ (បើមាន)
ខ. អតីតកាល៖ រៀបរាប់សង្ខេបៗពីបទពិសោធពីមុន ការអប់រំ និងជំនាញនានា ដែលពាក់ព័ន្ធនឹងតំណែងដែលអ្នកកំពុងដាក់ពាក្យ
គ. អនាគត៖ បង្ហាញចំណាប់អារម្មណ៍ចំពោះតំណែងដែលអ្នកកំពុងដាក់ពាក្យ និងបង្ហាញចក្ខុវិស័យរបស់អ្នកចំពោះតំណែងនោះ
២) ហេតុអ្វីបានជាប្អូនចាប់អារម្មណ៍នឹងការងារនេះ? (Why are you interested in this job? / Why are you applying for this job?)
មូលហេតុដែលគួរបញ្ចូលនៅក្នុងចម្លើយមាន៖
ក. ការចាប់អារម្មណ៍លើក្រុមហ៊ុន និងវប្បធម៌ការងារ
ខ. អ្នកមានជំនាញ និងចំណេះដឹងពាក់ព័ន្ធ និងអត្តចរិកសក្តិសមនឹងតំណែងកំពុងដាក់ពាក្យ
គ. បញ្ជាក់ពីគោលដៅអនាគតរបស់អ្នក បើសិនទទួលបានការងារនេះ
៣) ចូររៀបរាប់ពីចំណុចខ្លាំងរបស់ប្អូន! (What are your greatest strengths?)
ចំណុចខ្លាំង អាចសំដៅលើ បទពិសោធ ទេពកោសល្យ ជំនាញរឹង/ទន់ ឬការអប់រំ/បណ្តុះបណ្តាល ។ល។ ចូរកំណត់ចំណុចខ្លាំងរបស់អ្នក ២-៣ចំណុច ជាពិសេសចំណុចខ្លាំងណា ដែលពាក់ព័ន្ធនឹងតំណែងដែលអ្នកកំពុងដាក់ពាក្យ។
ក. ពន្យល់ពីចំណុចខ្លាំងនីមួយៗ
ខ. លើកឧទាហរណ៍ជាក់ស្តែងមកបញ្ជាក់
គ. ផ្សារភ្ជាប់ចំណុចខ្លាំងទាំងនោះ ទៅនឹងតំណែងដែលអ្នកកំពុងដាក់ពាក្យ
ឃ. និយាយច្បាស់ៗ ប្រកបដោយទំនុកចិត្ត និងមោទនភាពចំពោះចំណុចខ្លាំងទាំងនោះ
៤) តើប្អូនមានចំណុចខ្សោយដែរឬទេ? (Do you have any weaknesses?)
យើងទាំងអស់គ្នា សុទ្ធតែមានចំណុចខ្សោយ ដែលមិនអាចប្រកែកបាននោះទេ ដូច្នេះ សូមកុំឆ្លើយថា “ខ្ញុំគ្មានចំណុចខ្សោយទេ។” ឬ “ខ្ញុំមិនដឹងថាខ្លួនឯង មានចំណុចខ្សោយនោះទេ។” ហើយអនុវត្តតាមវិធីខាងក្រោមនេះ ដើម្បីទទួលបានពិន្ទុល្អនៅពេលសម្ភាសន៍។
ក. ជ្រើសរើសចំណុចខ្សោយពិតប្រាកដរបស់ខ្លួន (១-២)
ខ. ពន្យល់ពីចំណុចខ្សោយនីមួយៗ ដោយបញ្ជាក់ពីការព្យាយាមរបស់អ្នក ក្នុងការធ្វើឲ្យចំណុចខ្សោយទាំងនោះប្រសើរឡើង (បើមានឧទាហរណ៍ កាន់តែល្អ)
គ. បង្ហាញពីជំហររបស់អ្នក ក្នុងការបន្តរៀនពីការងារ និងពីមនុស្សជុំវិញខ្លួន ដើម្បីកែប្រែចំណុចខ្សោយទាំងនោះឲ្យទៅជាចំណុចខ្លាំង នៅក្នុងតួនាទីថ្មីដែលអ្នកកំពុងដាក់ពាក្យ
សូមតាមដាន Facebook page របស់យើង ដើម្បីទទួលបានចំណេះដឹងល្អៗ
https://web.facebook.com/hrincjobs
..............................
➤ Telegram ស្វែងរកការងារ: t.me/hrincjobs
* សម្រាប់ជំនួយផ្នែកស្វែងរកការងារ ដោយឥតគិតថ្លៃ សូមទំនាក់ទំនង៖
ទូរស័ព្ទ: 078 88 82 42 / 085 990 168 | អ៊ីម៉ែល: recruitment@hrinc.com.kh
* សម្រាប់ព័ត៌មាន អំពីសេវាជ្រើសរើសបុគ្គលិក និង Outsourcing សូមទំនាក់ទំនង៖
ទូរស័ព្ទៈ 078 888 242 | អ៊ីម៉ែលៈ hrinc@hrinc.asia | គេហទំព័រៈ www.hrinc.asia
✍️ ម្ចាស់សំណេរៈ លោក គង់ភក្រ្តា
តើ “Job Hopping” ជាអ្វី?
May 28, 2025វិធីធ្វើឲ្យអ្នកលេចធ្លោ និងទទួលបានជោគជ័យព...
Mar 19, 2025ការងារហាត់ការ (Internship)
Feb 6, 2025ការងារឯករាជ្យ (Freelance Jobs)
Jan 29, 2025