# Hiring1
Job TypePermanent Job
Exp. LevelSenior Executive/Officer
Job FunctionArchitect / Design
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineAug 30, 2026
LocationPhnom Penh
ប្រធានក្រុមច្នៃប្រឌិត រចនាក្រាហ្វិច មានទំនួលខុសត្រូវជួយប្រធានផ្នែកក្នុងការគ្រប់គ្រង និងត្រួតពិនិត្យក្រុមការងារលើការរចនាក្រាហ្វិចបែបសិល្បៈលាយលំជាមួយភាពច្នៃប្រឌិត ដែលមានគុណភាព ស្របតាមអត្តសញ្ញាណ និងគោលដៅអាជីវកម្មរបស់ក្រុមហ៊ុនលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការបោះពុម្ព។
- គ្រប់គ្រង និងត្រួតពិនិត្យការងារប្រចាំថ្ងៃរបស់ក្រុមច្នៃប្រឌិត រចនាក្រាហ្វិចដើម្បីសម្រេចបានគោលដៅលក់ដែលបានកំណត់
- ចូលរួមរៀបចំផែនការការងារ និងគ្រប់គ្រងលទ្ធផលការងារបុគ្គលិកជាមួយប្រធានផ្នែក
- សិក្សានិន្នាការរចនាថ្មីៗ និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យរចនាក្រាហ្វិច
- ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការរចនា និងគម្រោងឱ្យបានទាន់ពេលវេលា
- រៀបចំគម្រោង និងបង្កើតផែនការគ្រប់គ្រងលើលំហូរការងាររចនា ដោយសហការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែក
- គូររូបភាពតាមបែបឌីជីថល (Digital) ឬគូរជាប្រភេទ Vector, គូរផ្ទាំងសាច់រឿង (Storyboard) និងបង្កើតគំនិតសម្រាប់ poster ថ្មីៗដោយខ្លួនឯង ដើម្បីគាំទ្រយុទ្ធនាការក្រុមហ៊ុន
- ចូលរួមបញ្ចេញមតិយោបល់ និងផ្តល់គំនិតច្នៃប្រឌិតក្នុងការបង្កើតនូវរាល់សម្ភារផ្សេងៗ ដើម្បីលើកកម្ពស់អត្តសញ្ញាណក្រុមហ៊ុន
- បង្កើត និងផ្តល់គំនិតក្នុងការរចនាតាមបែប Digital Drawing ដោយផ្អែកលើតម្រូវការការងាររបស់ក្រុមហ៊ុន និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន (រួមមាន Facebook, Instagram, Telegram, YouTube, Website និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត)
- រក្សាភាពស៊ីសង្វាក់គ្នាលើការរចនាទាំងអស់ ដើម្បីធានាឱ្យបានច្បាស់លាស់ថាត្រឹមត្រូវទៅតាមការណែនាំអំពីម៉ាកយីហោ (Branding Guidelines) របស់ក្រុមហ៊ុន
- ផ្តួចផ្តើមគំនិតដើម្បីបង្កើតការរចនាផ្សេងៗ ស្របតាមយុទ្ធនាការផ្សព្វផ្សាយ និងកម្មវិធីពិសេសផ្សេងៗរបស់ក្រុមហ៊ុន
- ពិនិត្យទៅលើការបោះពុម្ព ដើម្បីធានាថាការគ្រប់គ្រងពណ៌ ការជ្រើសរើសក្រដាស និងសម្ភារ ដែលត្រូវបោះពុម្ពទាំងអស់ត្រូវបានបោះពុម្ពឡើងដោយត្រឹមត្រូវ និងមានគុណភាពខ្ពស់
- ចែករំលែក និងបង្រៀនបច្ចេកទេសការងារ ក៏ដូចជាណែនាំតម្រង់ទិសដល់សមាជិកក្រុមរចនាកម្រិតដំបូង (Junior Designers)
- រាយការណ៍ការងារជូនប្រធានផ្នែក និងដោះស្រាយបញ្ហាការងារក្នុងក្រុម និងជាមួយផ្នែកពាក់ព័ន្ធរក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
Occasional Duties (ភារកិច្ចម្តងម្កាល):
- ចូលរួមវាយតម្លៃសមត្ថភាពការងារជាប្រចាំ
- ចូររៀបចំឯកសារគំនូរជាស្រទាប់ៗ (Layered files) និងសហការជាមួយក្រុមវីឌីអូដើម្បីបង្កើតក្រាហ្វិចចលនា (Motion Graphics)
- សហការជាមួយក្រុមការងារ ក្នុងការបង្កើតនៅការផ្សព្វផ្សាយតាមបែបឌីជីថលផ្សេងដូចជា៖ E-magazine, Lookbook,….
- សហការជាមួយក្រុមការងាររៀបចំរចនាតាមបែបគំនូរមានចលនា (Animation) ផ្សេងៗជាមួយក្រុមការងារ
- ជួយរៀបចំកម្មវិធីផ្សេងៗតាមការស្នើសុំរបស់ក្រុមហ៊ុន ឬផ្នែកផ្សេងៗ
- ជួយរចនាការងារផ្សេងៗតាមតម្រូវការ ឬតាមការស្នើសុំរបស់ក្រុមហ៊ុន ឬផ្នែកផ្សេងៗ
- សម្របសម្រួលការងារផ្សេងៗ ករណីប្រធានផ្នែកអវត្តមាន
- បញ្ចប់បរិញ្ញាបត្រ Graphic Design, Multimedia Design, Visual Communication
- មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការរចនាក្រាហ្វិក យ៉ាងតិច ២ឆ្នាំ
- មានបទពិសោធន៍គ្រប់គ្រងក្រុមការងារ
- អាចប្រើប្រាស់កម្មវិធី Adobe Creative Suite (Illustrator, Photoshop, Design…)
- យល់ដឹងពី Branding, Typography, Layout Design និង Social Media Design
- មានជំនាញក្នុងការប្រើប្រាស់ឧបករណ៍គូររូបឌីជីថល (Procreate, Wacom Tablets)
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អបង្គួរ
- មានអាយុចាប់ពី 20 ឆ្នាំទៅដល់ 35 ឆ្នាំ
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
NameCBVH
TitleHR Department
Phone Number+855 12333861 /
Emailrecruitment@cbvh.com.kh
Addressផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧត្តរ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
list_altOther opening vacancies from CBVH.