ជំនួយការអគ្គនាយកផ្នែកសាងសង់ និងអចលនទ្រព្យ

SOONSOON HOUT TRADING CO., LTD. Job location: Phnom Penh

Login to see salary

Job Overview
# Hiring1
Job TypePermanent Job
Exp. LevelSenior Executive/Officer
Job FunctionConsulting / Freelancing
IndustryManufacturing
Preferred ApplicantLocal
Required LanguageKhmer , English
DeadlineJan 8, 2026
LocationPhnom Penh
Job Summary

ជំនួយការអគ្គនាយកផ្នែកសាងសង់ និងអចលនទ្រព្យ គឺជាជំនួយការផ្ទាល់របស់អគ្គនាយកក្នុងការគ្រប់គ្រងការសាងសង់ និងអចលនទ្រព្យ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជំនួយការអគ្គនាយកផ្នែកសាងសង់ និងអចលនទ្រព្យ មានភារកិច្ចដូចខាងក្រោម៖

Responsibilities and Duties

ការរៀបចំផែនការ

  • សិក្សាស្រាវជ្រាវពីអាជីវកម្មពាក់ព័ន្ធនឹងអចលនទ្រព្យ
  • រៀបចំផែនការសកម្មភាពការងារសម្រាប់ការសាងសង់ និងយុទ្ធសាស្រ្តទីផ្សារសម្រាប់អចលនទ្រព្យ
  • រៀបចំកាលវិភាគសម្រាប់ការសាងសង់ និងសកម្មភាពទីផ្សារសម្រាប់អចលនទ្រព្យ
  • រៀបចំផែនការបញ្ជាទិញសម្ភារៈសម្រាប់ការសាងសង់

ការគ្រប់គ្រង និងការអនុវត្តការងារ

  • គ្រប់គ្រង និងចាត់ចែងការងារសាងសង់
  • ត្រួតពិនិត្យ និងកែលម្អប្លង់សាងសង់ 
  • ត្រួតពិនិត្យបច្ចេកទេសសាងសង់ បញ្ជីបរិមាណសម្ភារៈ និងតម្លៃនៃការសំណង់ (BOQ)
  • ត្រួតពិនិត្យ និងតាមដាន ការអនុវត្តការងារនៅការដ្ឋានដើម្បីធានារបាននូវគុណភាព និងស្របតាមលក្ខណៈបច្ចេកទេស
  • ណែនាំ និងបណ្ដុះបណ្ដាលបច្ចេកទេសពាក់ព័ន្ធនឹងការងារសាងសង់
  • រៀបចំ និងទុកដាក់ឯកសារ ច្បាប់សាងសង់ ប្លង់កម្មសិទ្ធិ លិខិតកក់ប្រាក់ កិច្ចសន្យាទិញលក់ និងឯកសារពាក់ព័ន្ធផ្សេងៗ
  • រៀបចំ និងបង្កើតសកម្មភាពទីផ្សារ រួមមានការលក់ ការជួល និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត
  • រៀបចំ និងវិភាគថវិកាសម្រាប់ការសាងសង់ និងអចលនទ្រព្យ
  • គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន
  • រក្សាការសម្ងាត់របស់ក្រុមហ៊ុន

ការទំនាក់ទំនង និងសម្របសម្រួល

  • ទំនាក់ទំនងជាមួយក្រុមការងារ អាជ្ញាធរ ក្រុមហ៊ុន/អ្នកម៉ៅការ និងអ្នកពាក់ព័ន្ធផ្សេងៗ 
  • សម្របសម្រួល និងរៀបចំបែបបទលិខិត និងឯកសារពាក់ព័ន្ធនឹងការងារសាងសង់ និងអចលនទ្រព្យ
  • សម្របសម្រួល និងដោះស្រាយបញ្ហាសម្រាប់ការងារសាងសង់ និងអចលនទ្រព្យ

ការត្រួតពិនិត្យ និងការរាយការណ៍

  • ត្រួតពិនិត្យរបាយការណ៍នៃការអនុវត្តការងារ និងសង្ខេបជួនអគ្គនាយក
  • វិភាគ និងវាយតម្លៃការអនុវត្តការអនុវត្តការងារធៀបនឹងផែនការ
  • រាយការណ៍អំពី លទ្ធផលការងារ​ បញ្ហាប្រឈម និងកិច្ចការផ្សេងៗ ជូនថ្នាក់ដឹកនាំ
  • អនុវត្តការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ
Qualifications and Skills
  • មានបរិញ្ញាប័ត្រផ្នែកវិស្វកម្ម ស្ថាបត្យកម្ម ឬMEP (Civil Engineering, Architecture and MEP) ឬសញ្ញាបត្រពាក់ព័ន្ធ (Related field)
  • ចេះកុំព្យូទ័រ (Advanced Microsoft Excel and Software Design) 
  • ចេះ ភាសាខ្មែរ អង់គ្លេស
  • មានបទពិសោធន៍យ៉ាងតិច ៣ ឆ្នាំ
  • មានសមត្ថភាពក្នុងការគ្រប់គ្រងការសាងសង់ និងអចលនទ្រព្យ
  • មានភាពស្មោះត្រង់ ខិតខំ និងមានទំនួលខុសត្រូវ
  • មានជំនាញទំនាក់ទំនងល្អ អាចធ្វើការជាក្រុម និងមានភាពអត់ធ្មត់
How to Apply
NameSOONSOON HOUT TRADING CO., LTD.
TitleHR Department
Phone Number+855 885882542 /+855 15882542
Emailsoonsoonhout888@gmail.com
Address#National Road No. 11, Slap Kdong Village, Chob Commune, Tbong Khmum District, Tbong Khmum Province.
Other opening vacancies from SOONSOON HOUT TRADING CO., LTD.

To support us!
Please mention www.hrincjobs.com as a source you found the job in your applied email.

Related Jobs