# Hiring57
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionBanking / Financial Service
IndustryBanking / Financial Service
Preferred ApplicantLocal
Required LanguageEnglish , Khmer
DeadlineFeb 15, 2025
LocationPhnom Penh
រាយការណ៍ជូន: Manager of Consumer Financial Lending
ទីតាំងបម្រើការងារ : ការិយាល័យកណ្ដាល
- ស្វែងរកអតិថិជនខ្នាតតូចថ្មីៗ ដើម្បីធ្វើការផ្ដល់ប្រាក់កម្ចី ទៅតាមផែនការដែលថ្នាក់គ្រប់គ្រងផ្ដល់ជូន។
- ពន្យល់ដល់អតិថិជននូវប្រភេទកម្ចី និងជម្រើសឥណទានផ្សេងៗដែលមាន ក៏ដូចជាលក្ខខណ្ឌនៃសេវាកម្មទាំងអស់នោះសម្រាប់ការលក់សេវកម្មហិរញ្ញវត្ថុផ្សេងទៀតជូនអតិថិជន។
- ប្រមូលឯកសារដែរតម្រូវ និងចាំបាច់ទាំងអស់របស់អតិថិជន ដើម្បីគាំទ្រក្នុងការស្នើសុំប្រាក់កម្ចី ក្នុងការធានាបាននូវការអនុម័តជួនអតិថិជន។
- ធ្វើការស៊ើបអង្កេតឥណទានដើម្បីវិភាគស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ក៏ដូចជាការវាយតម្លៃអចលនទ្រព្យ លទ្ធភាពសង ដើម្បីកំណត់លទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចី។
- សិក្សាលើសមត្ថភាពទូទាត់សងបំណុលរបស់អតិថិជន ដើម្បីកំណត់លទ្ធភាពនៃការផ្តល់ប្រាក់កម្ចី។
- ប្រមូលឯកសារចំណូលរបស់អតិថិជនដែលមានសុពលភាព និងថតចម្លងប្រវត្តិសងរបស់អតិថិជន។
- សិក្សាចំណូលរបស់អតិថិជន របាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានហិរញ្ញវត្ថុផ្សេងទៀត ដើម្បីគាំទ្រក្នុងការផ្ដល់ឥណទានជូនអតិថិជន។
- ធ្វើការចុះវាយតម្លៃដល់លំនៅដ្ឋាន កន្លែងធ្វើការ ឬកន្លែងប្រកបអាជីវក្មក្នុងអំឡុងពេលដំណើរការវាយតម្លៃឥណទាន ដើម្បីទទួលបានព័ត៌មានស៊ីជម្រៅទាក់ទងនឹងគោលបំណងនៃការស្នើសុំប្រាក់កម្ចីរបស់អតិថិជន និងធានាបាននូវភាពគ្រប់គ្រាន់ និងអាចទទួលយកបាន។
- ធ្វើការចុះជួបអតិថិជនចាស់ៗដែលមានសក្ដានុពល ដើម្បីបញ្ចុះបញ្ចូលអោយអតិថិជនប្រើប្រាស់ឥណទានបន្ថែមទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ដោយផ្ដោតទៅលើកន្លែងធ្វើការ ទីតាំងអាជីវកម្ម និងចំណូលរបស់អតិថិជន។
- ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងការប្រមូលបំណុលយឺតយ៉ាវ។
- កែប្រែនូវទម្លាប់មិនល្អ និងដោះស្រាយនូវភាពស្មុគស្មាញ ដើម្បីរក្សានូវផលិតភាព និងសីលធម៌។
- ធ្វើជាគំរូល្អក្នុងក្រុមការងារ ដោយចូលរួមក្នុងការសាកសួរ ស្តាប់ និងផ្តល់មតិកែលម្អប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតបរិយាកាសការងារមួយប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរក “តម្លៃស្នូល”នៃធនាគារ ហត្ថា។
- កិច្ចការផ្សេងៗទៀតដែលចាត់ចែងដោយថ្នាក់គ្រប់គ្រង។
- មានការប្តេជ្ញាចិត្តខ្ពស់ចំពោះចក្ខុវិស័យ បេសកកម្ម គុណតម្លៃ នីតិវិធី និងគោលបំណងរបស់ធនាគារ ហត្ថា។
- មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំក្នុងវិស័យសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងភាពច្បាស់លាស់ក្នុងការផ្តល់ឥណទាន។
- មានការប្តេជ្ញាចិត្តប្រកបដោយក្រមសីលធម៌ខ្ពស់ និងមានភាពជឿជាក់។
- អាយុចាប់ពី២០ឆ្នាំឡើងទៅ។
- កម្រិតវប្បធម៌ចាប់ពីបរិញ្ញាបត្រ ឬកំពុងសិក្សាចាប់ពីឆ្នាំទី២ឡើងទៅ។
- មានជំនាញទំនាក់ទំនង ក្នុងការសន្ទនា និងសសេរជាភាសាអង់គ្លេសល្អ។
- ជំនាញក្នុងការលក់ បម្រើសេវាកម្មអតិថិជន ដោះស្រាយបញ្ហាជូនអតិថិជន និងជំនាញក្នុងការចរចារ។
- ជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រលើកម្មវិធី Microsoft Word និង Microsoft Excel។
- ជំនាញក្នុងការគណនាតួរលេខ។
- អាចធ្វើការក្រោមសម្ពាធ ដោយមានការលើកទឹកចិត្តខ្លួនឯងខ្ពស់។
- មានភាពរហ័សរហួនជាមួយនឹងការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវលទ្ធផលដ៏អស្ចារ្យ។
NameHATTHA BANK PLC
TitleHR Department
Phone Number+855 69222800 / +855 86354354
Emailcareer@hatthabank.com
AddressHattha Bank Tower, Samdech Techo Hun Sen Blvd. (Street 60 meters), Phum Prek Ta Nu, Sangkat Chak Angrae Leu, Khan Mean Chey, Phnom Penh Chak Angrae Leu, Mean Chey, Phnom Penh